Connect with us

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់កម្ពុជា ចែករំលែកពីការកសាងសន្តិភាពដល់គណៈប្រតិភូបរទេស

បានផុស

នៅ

ឆ្លៀតក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) មន្រ្តីជាន់ខ្ពស់កម្ពុជា បានចែករំលែកបទពិសោធពីការកសាងសន្តិភាព ការផ្សះផ្សា និងការអភិវឌ្ឍជាតិ ដល់គណៈប្រតិភូបរទេសប្រមាណ ៩០រូប ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

គួរជម្រាបថា កិច្ចប្រជុំ IDC-CDI កំពុងរៀបចំឡើងនៅទឹកដីខេត្តសៀមរាបរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្នុងព្រឹត្តិការណ៍នេះ មានគណៈប្រតិភូជាន់ខ្ពស់ប្រមាណ ៨៧ រូប មកពីបណ្តាប្រទេសចំនួន ២៤ ក្នុងទ្វីបទាំង៥ ដែលបានអញ្ជើញចូលរួមពិភាក្សា ចែករំលែកបទពិសោធ និងចំណេះដឹង ដើម្បីស្វែងរកសន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាពិធីបើកវេទិកាពិសេសស្តីពី “ សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី “ នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា លោក អ៊ុច បូររិទ្ធ ដែលសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានអនុគណៈកម្មការរៀបចំកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ IDC-CDI មានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់សង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ប៉ុន្តែក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន​ និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា មានចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងសន្តិភាព ផ្សះផ្សាជាតិ​ ទើបធានាបាននូវសន្តិភាពពេញសម្រាប់កម្ពុជានាពេលបច្ចុប្បន្ននេះ។ លោកបានបញ្ជាក់ថា៖« ការកសាងសន្តិភាព ការផ្សះផ្សា និងការអភិវឌ្ឍជាតិ គឺជាកេរ្តិ៍ដំណែលដ៏អស្ចារ្យបំផុតរបស់សម្តេចតេជោ ដែលបានបន្សល់ទុកសម្រាប់កម្ពុជា»។

បើតាមលោក​ អ៊ុច បូររិទ្ធ ដោយសារអាស៊ីមានវប្បធម៌ និងប្រពៃណីចម្រុះ ការលើកកម្ពស់ការយល់ដឹង និងការអត់ឱនជាអន្តរវប្បធម៌ ក៏ដូចជាការទទួលយកភាពចម្រុះដោយការគោរពគ្នាទៅវិញទៅមក គឺពិតជាចាំបាច់សម្រាប់ការរក្សាការបង្រួបបង្រួម ដើម្បីរក្សាសន្តិភាព និងស្ថិរភាព។

ជាមួយគ្នានេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ប្រទេសកម្ពុជាមានបទពិសោធយ៉ាងទូលំទូលាយក្នុងការកសាងសន្តិភាព ហើយបានខ្នះខ្នែងចែករំលែកវាជាមួយប្រទេសផ្សេងៗ ជាពិសេសប្រទេសដែលប្រឈមមុខនឹងជម្លោះប្រដាប់អាវុធដែលអូសបន្លាយ។ លោកបានរំលេចថា៖«ដំណើរផ្លាស់ប្តូរពីសង្គ្រាមទៅកាន់សន្តិភាព គឺជាដំណើរការដ៏លំបាកមួយ ប៉ុន្តែយើងមិនត្រូវបោះបង់ក្តីសង្ឃឹម ហើយខិតខំរួមគ្នាដើម្បីស្វែងរកសន្តិភាព ដែលជាដំណោះស្រាយដ៏មានន័យចំពោះសង្គ្រាម»។

តាមរយៈវេទិកាពិសេសនេះ​ គណៈប្រតិភូ នឹងមានឱកាសពិភាក្សាអំពីសេចក្តីព្រាងធម្មនុញ្ញសន្តិភាព ដែលស្នើឡើងដោយប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព។

ធម្មនុញ្ញសន្តិភាព គឺជាឧបករណ៍ច្បាប់មិនជាប់កាតព្វកិច្ចមួយ ដែលត្រូវបានបង្កើតឡើងដើម្បីពង្រឹងជាសកលនូវសាមគ្គីភាព និងភាពជាដៃគូអន្តរជាតិ ដើម្បីសន្តិភាព សុខដុមរមនា សេចក្តីថ្លៃថ្នូរ និងវិបុលភាព។ ធម្មនុញ្ញសន្តិភាព ឈរលើគោលការណ៍គ្រឹះចំនួន៣ ទី ១ ឯកភាពក្នុងភាពចម្រុះ អ្នកជិតខាងល្អ ការមិនឈ្លានពាន និងមិនជ្រៀតជ្រែក ទី២ ការដោះស្រាយជម្លោះដោយសន្តិវិធី និង៣ វប្បធម៌សន្តិភាព។

បច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩ គណបក្ស មកពី៨៣ ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។ គណបក្សប្រជាជនកម្ពុជាបានចូលជា សមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធាន អង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ចំនួន ៣ អាណត្តិមកហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ នាទីutes មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៦ នាទីutes មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ

ព័ត៌មានជាតិ៥៦ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ណែនាំសិក្ខាកាមវគ្គសុក្រឹតការ ចងចាំពីតួនាទីភារកិច្ច ដើម្បីការពារប្រយោជន៍កម្មករនិយោជិត និងនិយោជក

Sokha Hotels

ព័ត៌មានពេញនិយម