Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំ CDI-IDC៖ ឯកសារចំនួនពីរ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន ម៉ាណែត

បានផុស

នៅ

ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ឯកសារសំខាន់ៗចំនួនពីរ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពរបស់សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប បន្ទាប់ពីជួបជាមួយគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីរ គឺ ១) ពិធីចុះហត្ថលេខាគាំទ្រ (Co-Sponsor) ធម្មនុញ្ញសន្តិភាពសកល ដោយប្រតិភូរដ្ឋសភាហុងគ្រី។ និង២) ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសភាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន (IPTP) និងរដ្ឋសភាហុងគ្រី។

ដូចការគ្រោងទុក នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គណបក្សប្រជាជនកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំនូវកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅខេត្តសៀមរាប ហើយក្នុងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ។ ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ដោយសហការជាមួយវេទិកាយុវជន CDI ក៏បានរៀបចំវេទិកាពិសេសស្តីពី តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនា សហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម និងកិច្ចពិភាក្សាស្តីពី ធម្មនុញ្ញសន្តិភាព៖ ដើម្បីមនុស្សជាតិនិងភពផែនដី។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ រៀបចំឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប មានការចូលរួមពីសមាជិកប្រតិភូប្រមាណ ៨៧រូប មកពី ២៦គណបក្ស និង ២៤ប្រទេស ជុំវិញពិភពលោក ក្នុងនោះមានឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើន។

បច្ចុប្បន្ន អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ CDI មានសមាជិកជាង​ ១០៩គណបក្ស មកពី ៨៣ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។ ចំណែក គណបក្សប្រជាជនកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិរបស់ CDI នៅខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធានអង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ ចំនួន ៣អាណត្តិ​មកហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ វិនាទី មុន

កិច្ចប្រជុំ CDI-IDC៖ ឯកសារចំនួនពីរ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ៤ នាទីutes មុន

វេទិកាពិសេសស្តីពី “សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី” ជួយជំរុញឱ្យអ្នកចូលរួមបានជជែកគ្នាពីបញ្ហារួមនានា

ព័ត៌មានជាតិ១១ នាទីutes មុន

សម្ដេចធិបតី៖ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់ឱ្យសន្តិភាពទៅប្រទេសទូទាំងតំបន់

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

និស្សិតចិន​ម្នាក់​ចាក់សម្លាប់មនុស្ស៨នាក់​ និង១៧នាក់រង​របួស​ធ្ងន់ធ្ងរ

សេដ្ឋកិច្ច២០ នាទីutes មុន

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ជំរុញការនាំចេញផលិតផលកាត់ដេរ ទៅចក្រភពអង់គ្លេស

ជីវិតកម្សាន្ដ៧ ម៉ោង មុន

អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ

សន្តិសុខសង្គម៨ ម៉ោង មុន

ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក

ព័ត៌មានជាតិ២៣ ម៉ោង មុន

​បេក្ខជន ២១៨ រូប ក្នុង​ចំណោម ២៨៤ រូប​ នៅវិទ្យាល័យសិលាវេទី គាត ឈន់ ស្រុកឆ្លូង ប្រឡងជាប់បាក់​ឌុប

សន្តិសុខសង្គម៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលបាញ់ប្រហារប្ដីប្រពន្ធឲ្យ​រង​របួសនៅក្រុងតាខ្មៅជាប្រធានសាខាប្រមូលថវិកាចំណូលនៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ

Sokha Hotels

ព័ត៌មានពេញនិយម