ព័ត៌មានជាតិ
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ចុះអនុស្សរណៈយោគយល់គ្នាជាមួយវិទ្យាស្ថាន ឈីងតាវ និងក្រុមហ៊ុន សៃលុន គ្រុប
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយវិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈ ឈីងតាវ និងក្រុមហ៊ុន សៃលុន គ្រុប។ ការចុះអនុស្សរណៈនេះ ធ្វើឡើងក្រោមវត្តមានលោក ម៉ែន អេង អភិបាលរងខេត្តតំណាងឱ្យអភិបាលខេត្តស្វាយរៀង។

លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានបញ្ជាក់ឱ្យដឹងថា ជារៀងរាល់ឆ្នាំ មានសិស្ស និស្សិតចុះឈ្មោះចូលរៀនប្រមាណ២ ០០០នាក់ និងបញ្ចប់ការសិក្សាប្រមាណ ១ ០០០នាក់ (ចាប់ពីកម្រិតវិញ្ញាបនបត្រ ដល់កម្រិតបរិញ្ញាបត្របច្ចេកទេស)។ ដោយឡែក ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថាន ក៏នឹងធ្វើការជ្រើសរើសសិស្ស និស្សិតចូលរៀន ប្រមាណ ២ ០០០នាក់ ដើម្បីបំពេញនូវតម្រូវការក្នុងទីផ្សារ និងស្របតាមហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួចជាស្រេចដោយបំពាក់នូវឧបករណ៍ បរិក្ខារ និងម៉ាស៊ីនគ្រប់គ្រាន់ ដើម្បីបម្រើឱ្យការបង្រៀន និងរៀនប្រកប ដោយគុណភាព។

លោក មុត ចិន្តា បានលើកឡើងទៀតថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុន សៃលុន ខាតថាយអឺ ក៏ធ្លាប់បានចុះអនុស្សរណៈយោគយល់គ្នាម្តងរួចមកហើយជាទ្វេភាគី កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ពេលនោះ ក្រុមហ៊ុន ខាតថាយអឺរ បានផ្តល់ឱ្យវិទ្យាស្ថាននូវអាហារូបករណ៍សម្រាប់និស្សិត ការផ្តល់នូវសម្ភារ និងកិច្ចសហការបណ្តុះបណ្តាលបណ្តាលរួមគ្នា ព្រមទាំងផ្តល់នូវការចុះកម្មសិក្សា និងការងារដល់សិស្សនិស្សិតដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល និងការងារផ្សេងៗទៀត។
ចំណែក លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ថា ក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចកំពុងដំណើរការចំនួន៩ និងតំបន់ជាច្រើនទៀត ត្រៀមបើកដំណើរការដែលមានរោងចក្រសហគ្រាសសរុបចំនួន៣០៣ រោងចក្រ សហគ្រាស កំពុងដំណើរការផលិតកម្ម ដែលស្រូបកម្លាំងពលកម្មសរុបចំនួនប្រមាណ១០០,០០០នាក់ ក្នុងនោះផងដែរ កម្លាំងពលកម្មជំនាញ ពិតជាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងគុណភាព និងផលិតភាពការងារ។

លោក ម៉ែន អេង បានបន្តថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ ស្ថិតក្នុងជាឱកាសល្អបំផុត ដែលកម្ពុជាកំពុងមានតម្រូវការចាំបាច់ក្នុងការបំពេញបន្ថែមនូវបច្ចេកទេសថ្មីៗពីប្រទេសរីកចម្រើនដូចជាមិត្តចិន។ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជាវិទ្យាស្ថានតែមួយគត់ដែលដើរតួជាអ្នកបណ្តុះបណ្តាលជំនាញនាំមុខនៅខេត្តស្វាយរៀង ហើយពិតជាត្រូវការជំនួយបន្ថែមទាំងធនធានរូបវន្ត ធនធានហិរញ្ញវត្ថុ និងធនធានបច្ចេកទេស។
លោកអភិបាលរងខេត្តស្វាយរៀង ក៏បានស្នើដល់ភាគីទាំង៣ មានវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង វិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈ ឈីងតាវ និងក្រុមហ៊ុន ដៃលុន ខាតថាយអឺរ ឯ.ក បន្តសហការគ្នា និងធ្វើការជាមួយគ្នាប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពល្អ ដើម្បីលើកកម្ពស់ភាពជាដៃគូ រវាងវិស័យសាធារណៈ និងវិស័យឯកជន ជាពិសេស គឺបង្កើនលទ្ធភាពបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ស្របតាមតម្រូវការងារ ក្នុងខេត្តស្វាយរៀង និងតម្រូវការរីកចម្រើននៃបច្ចេកវិទ្យា៕
ដោយ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ