Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដចាក់តែមួយដូស ទទួលបានភ្លើងខៀវសម្រាប់ការប្រើប្រាស់ជាបន្ទាន់ពី WHO

បានផុស

នៅ

កាលពីថ្ងៃសុក្រ អង្គការសុខភាពពិភពលោកបានអនុម័តការចុះបញ្ជីឲ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់ក្រុមហ៊ុន Johnson & Johnson ដែលការយល់ព្រមនេះ គឺដើ​ម្បីពន្លឿនការប្រើប្រាស់ជាពិសេស នៅក្នុងប្រទេសដែលមានភ្នាក់ងារបទប្បញ្ញត្តិទន់ខ្សោយ។

This image has an empty alt attribute; its file name is image_2021-03-13_09-03-50-1024x576.png
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាវ៉ាក់សាំងកូវីដទីបីបន្ទាប់ពីវ៉ាក់សាំងចាក់២ដូសគឺ Pfizer / BioNTech និង AstraZeneca ទទួលការគាំទ្រពី WHO ប៉ុន្តែ Johnson & Johnson ជាវ៉ាក់សាំងចាក់តែ១ដូស។

ការចុះបញ្ជីនេះ គឺគ្របដណ្តប់លើការប្រើប្រាស់នៅគ្រប់ប្រទេសទាំងអស់ ហើយអនុវត្តតាមសេចក្តីប្រកាសអនុញ្ញាតរបស់ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) កាលពីថ្ងៃព្រហស្បតិ៍។

This image has an empty alt attribute; its file name is jj_reuters.jpg

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រាល់ឧបករណ៍ថ្មីដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពប្រឆាំងជំងឺកូវីដ១៩ គឺជាជំហានថ្មីមួយទៀតខិតកាន់តែជិត ដើម្បីគ្រប់គ្រងរោគរាតត្បាតជាសកលមួយនេះ”។

លោកបានប្រាប់សន្និសីទសារព័ត៌មានថា “ការចុះបញ្ជីប្រើប្រាស់ជាបន្ទាន់នេះ គឺជាភ្លើងខៀវសម្រាប់វ៉ាក់សាំងដែលត្រូវបានធ្វើលទ្ធកម្ម និងដាក់ឲ្យប្រើប្រាស់ដោយ COVAX”។

This image has an empty alt attribute; its file name is RTS1S2HF-1024x576.jpg

លោកបានបន្ថែមថា WHO នឹងកោះប្រជុំក្រុមប្រឹក្សាជំនាញខាងវ៉ាក់សាំងរបស់ខ្លួននៅសប្តាហ៍ក្រោយ ដើម្បីទាញយកអនុសាសន៍ស្តីពីការប្រើប្រាស់ថ្នាំបង្ការនេះ។

ទីប្រឹក្សាជាន់ខ្ពស់របស់ WHO លោក Bruce Aylward បាននិយាយថា វ៉ាក់សាំង Johnson & Johnson មិនត្រូវការស្តុកទុកនៅកន្លែងត្រជាក់ខ្លាំងនោះទេ ហើយវាកាន់តែល្អប្រសើរសម្រាប់បណ្តាប្រទេសមួយចំនួន ដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយជំងឺរាតត្បាត”។

This image has an empty alt attribute; its file name is lbj102-36_2021_084403.jpg

លោក Aylward លើកឡើងថា COVAX ដែលសហការជាមួយសម្ព័ន្ធវ៉ាក់សាំង Gavi មានកិច្ចព្រមព្រៀងសម្រាប់វ៉ាក់សាំង Johnson & Johnson ជាង៥០០លានដូស។

ស្របពេលជាមួយគ្នានោះ ប្រធានអ្នកវិទ្យាសាស្រ្តរបស់ Johnson & Johnson លោក Paul Stoffels បានប្រាប់ Reuters កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនរំពឹងថានឹងផលិតវ៉ាក់សាំងបានរហូតដល់ទៅ៣ពាន់លានដូសនៅឆ្នាំក្រោយ បន្ទាប់ពីសន្យាថានឹងផ្តល់១ពាន់លានដូសទូទាំងពិភពលោកនៅត្រឹមចុងឆ្នាំ២០២១នេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ វ៉ាក់សាំងកូវីដចាក់តែមួយដូស មានសុវត្ថិភាពនិងប្រសិទ្ធភាព

ចុចអាន៖ ប្រទេសដំបូងបំផុត ទទួលបានវ៉ាក់សាំងកូវីដពីកម្មវិធី Covax

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម