ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ទុកពេល ៣០ ថ្ងៃ ឱ្យម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន រុះរើខ្សែកាបអាកាសចេញពីលើផ្លូវ ៤០ ខ្សែ
ដើម្បីលើកកម្ពស់សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែល្អស្រស់បំព្រង សក្ដិសមជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ បានទុករយៈពេល ៣០ ថ្ងៃ ឱ្យម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជនទាំងអស់ រុះរើខ្សែកាបអាកាសចេញពីលើផ្លូវចំនួន ៤០ ខ្សែ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
តាមសេចក្ដីជូនដំណឹងស្ដីពីការរៀបចំសណ្ដាប់ធ្នាប់បណ្ដាញខ្សែកាបអាកាសក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជូនដំណឹងដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្ដាក្រុមហ៊ុនឯកជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីលើកកម្ពស់សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែល្អស្រស់បំព្រង សក្ដិសមជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្ដាប់ធ្នាប់ បណ្ដាញខ្សែកាបអាកាសតាមដងផ្លូវចំនួន ៤០ ខ្សែ។ ដូច្នេះ សូមប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្ដាក្រុមហ៊ុនឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្ដាញខ្សែកាបអាកាសនៅតាមផ្លូវទាំង ៤០ ខ្សែ ខាងលើនេះ សូមប្រញាប់រួសរាន់ រៀបចំរុះរើចេញក្នុងរយៈពេល ៣០ ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋ អង្គភាពរដ្ឋ បណ្ដាក្រុមហ៊ុន ឯកជន ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ផ្ដល់ការអធ្យាស្រ័យ និងចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់តាមខ្លឹមសារខាងលើនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច