ព័ត៌មានជាតិ
អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គម ៖ ចលនារបស់ក្រុមប្រឆាំងគឺជាចលនាបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលពលរដ្ឋមិនគួរអើពើ
ភ្នំពេញ ៖ អ្នកវិភាគ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋខ្មែរទាំងអស់កុំចូលរួមពាក់ព័ន្ធក្នុងចលនាណាមួយដែលបង្កើតឡើងដោយមេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ សម រង្សី ដោយសារសកម្មភាពរបស់ពួកគេជាចលនាបំផ្លាញសន្ដិភាព និងការអភិវឌ្ឍដែលពលរដ្ឋមិនគួរអើពើ។
លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា យុវជន និងពលរដ្ឋគ្រប់រូប គួរតែចូលរួមក្នុងចលនានយោបាយដ៏ត្រឹមត្រូវដែលស្ថិតនៅក្រោមច្បាប់ ព្រោះច្បាប់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមិនបានហាមពលរដ្ឋឱ្យចូលរួមក្នុងនយោបាយនោះទេ ហើយមិនត្រូវធ្វើនយោបាយក្នុងប្រទេសប្រជាធិបតេយ្យតាមបែបអនាធិបតេយ្យនោះដែរ។
លោកបណ្ឌិតបន្តថា ប្រសិនបើប្រជាពលរដ្ឋចង់ចូលរួមសកម្មភាពនយោបាយ ហើយចង់ចូលរួមជួយដល់ប្រទេសជាតិពិតប្រាកដមែន គឺមិនចាំបាច់ពាក់ព័ន្ធនឹងចលនាណាមួយផ្សេងនៅក្រៅពីសកម្មភាពនយោបាយនៅក្នុងស្រុកនោះទេ ដើម្បីការចៀសវាងការប្រព្រឹត្តិខុសច្បាប់ដែលនាំឱ្យសង្គមជាតិបែកបាក់។
អ្នកវិភាគបញ្ជាក់ថា «យើងត្រូវរស់នៅក្នុងសកម្មភាពនយោបាយណា ដែលស្របទៅតាមច្បាប់ធម្មនុញ្ញរបស់យើង និងច្បាប់ផ្សេងៗទៀត ដើម្បីស្ថាបនា អភិវឌ្ឍន៍ប្រទេសជាតិយើងទាំងអស់គ្នា ហើយរិះគន់បែបជួយស្ថាបនា ព្រោះយើងជាប្រទេសប្រជាធិបតេយ្យ ត្រូវការពហុគំនិតដែលមានបន្ទាត់ក្រហមនៃច្បាប់ ដើម្បីកុំឱ្យប្រទេសយើងដើរយឺតជាងគេ»។
លោកបណ្ឌិតបន្ថែមថា «យើងជួយគ្នាក្នុងការជំរុញវិស័យសេដ្ឋកិច្ច និងការអប់រំនានាឱ្យបានរឹងមាំថែមទៀត ហើយរៀងរាល់ប្រាំឆ្នាំម្ដង យើងត្រូវបោះឆ្នោត ក្រោយបោះឆ្នោត យើងត្រូវគោរពស្មារតីនៃប្រជាពលរដ្ឋយើងដែលជាម្ចាស់ឆ្នោត បើបោះឆ្នោតឱ្យនរណាជាអ្នកដឹកនាំប្រទេស យើងគោរពទៅតាមហ្នឹងទៅ»។
ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមបានថ្លែងថា ការបង្កើតចលនាដ៏ឆ្គួតលីលានេះ គឺគ្រាន់តែជាការបង្កើតព្រឹត្តិការណ៍នយោបាយថ្មីមួយទៀត ដើម្បីតែការប្រមែប្រមូលរកថវិកាពីអ្នកគាំទ្រណាដែលបន្តការចាញ់បោកនយោបាយរបស់ សម រង្ស៊ីប៉ុណ្ណោះ ខណៈរបៀបវារៈចាស់ៗពីមុនក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងស្នេហាទឹកដីហាក់ដូចជាលែងមានប្រសិទ្ធភាពបោកប្រាស់គេទៀតហើយ។
លោកបន្តថា ចលនាដែលបង្កើតឡើងដោយទណ្ឌិត សម រង្ស៊ី មានគោលដៅបំផុសប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធឱ្យងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ និងញុះញង់ឱ្យកងទ័ពមិនស្តាប់បញ្ជា គឺសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌទាំងអស់។
អ្នកឃ្លាំមើលថា គោលបំណងរបស់ពួកគេ គឺការបង្កចលាចលសង្គម បង្កើតជាអំពើហិង្សាបង្ហូរឈាម និងបំផ្លាញសន្តិភាព ស្ថេរភាពនយោបាយនៅក្នុងប្រទេស ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ ដែលបង្កើតឡើងតាមលិទ្ធិប្រជាធិប្បតេយ្យ និងគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញ។
លោក សំ សឿន បញ្ចាក់ថា «តាមពិតទៅ វាជារឿងគួរឱ្យហួសចិត្តណាស់នៅពេលដែលទណ្ឌិត សម រង្ស៊ី មេខ្លោងក្រុមជ្រុលនិយម បែរជាដាក់ចេញទិសដៅចង់បង្កសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរ ក៏ដូចជាពលរដ្ឋលើសកលលោកបានថ្កោលទោស និងស្អប់ខ្ពើមសង្គ្រាម»។
លោកបន្ថែមថា «ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋគួរតែរក្សាភាពស្ងប់ស្ងាត់ ប្រកាន់គោលជំហរឱ្យរឹងមាំង ចៀសវាងពីចលនាមិនស្របច្បាប់ណាមួយ ដែលផ្ទុយពីច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជាយើង។ ការសម្តែងមតិ ឆន្ទៈណាមួយ គឺជាសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់ប្រជាពលរដ្ឋ តែយើងគប្បីចៀងវាងការប្រើប្រាស់ឱ្យជ្រុលហួសខុសច្បាប់ ដែលនាំឱ្យសង្គមជាតិអសន្តិសុខ និងការបែកបាក់សាមគ្គីជាតិរបស់ខ្មែរយើង»។
គួររំឭកផងដែរថា ក្រុមជ្រុលនិយមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងបក្ខគ្នីគ្នាបានបង្កើតចលនាអសន្ដិសុខជាច្រើន បូករួមទាំងការបំផុសបំផុលផែនការមាតុភូមិនិវត្តន៍កាលពីថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៩។
ទោះបីជាយ៉ាងណា ផែនការទាំងអស់ដែលរៀបចំដោយមេឧទ្ទាមក្រៅច្បាប់សម រង្ស៊ី មិនដែលទទួលបានជោគជ័យនោះទេ ហើយថែមទាំងនាំទុក្ខទោសដល់ប្រជាពលរដ្ឋ និងអ្នកគាំទ្រមួយក្ដាប់តូចទៀត៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ