Connect with us

នយោបាយ

អ្នកតាមដាន៖ ការបង្កើតចលនាតស៊ូរបស់ទណ្ឌិត សម រង្ស៊ី មិនមែនជារឿងប្រជាធិបតេយ្យទេ តែជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋ​កម្ម

បានផុស

នៅ

បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានប្រកាសបង្កើតចលនាជាតិតស៊ូ និងបានខិតខំប្រកូកប្រកាសឱ្យពលរដ្ឋខ្មែរក្រៅប្រទេសចូលរួមនោះ អ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកវិភាគ និងអ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជា បានថ្កោលទោស ហើយអះអាងថា នេះ ជាទង្វើបង្កគ្រោះដល់ជាតិ និងប្រជាជនកម្ពុជា។ ក្នុងនោះ លោក យឿន យឿត អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយ បានគូសបញ្ជាក់ថា ការបង្កើតចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ដែលជាចលនាខុសច្បាប់នេះ មិនមែនជារឿងប្រជាធិបតេយ្យទេ តែជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋ​កម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក យឿន យឿត បានសរសេរថា៖ «ខ្ញុំសូមថ្កោលទោសចំពោះទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិបីជំនាន់ ដែលបានប្រកាសបង្កើតចលនាជាតិតស៊ូខុស​ច្បាប់នៅក្រៅប្រទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីព្រោះចលនាដែលបង្កើតឡើងដោយទណ្ឌិត សម រង្ស៊ី ជនក្បត់​ជាតិបីជំនាន់នេះ ជាអំពើខុសច្បាប់ ដែលបានជំរុញឱ្យក្រុម​ប្រឆាំង បក្ខពួកជ្រុលនិយមរបស់ខ្លួនទៅបង្កើតព្រឹត្តិការណ៍ ដោយយកគំរូតាមប្រទេសបង់ក្លាដេស ក្នុងចេតនាធ្វើការផ្តួលរំលំ​រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមឆន្ទៈ​របស់ប្រជាពលរដ្ឋកម្ពុជា»។  

សម្រាប់អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយរូបនេះ គឺការបង្កើតចលនាជាតិតស៊ូខុស​ច្បាប់នេះ មិនមែនជារឿងលទ្ធិប្រជាធិបតេយ្យ សេរីភាព ឬ សិទ្ធិមនុស្សនោះទេ ​ប៉ុន្តែបានឆ្លងផុតបន្ទាត់ក្រហម​ឈាន​ដល់ផែន​ការធ្វើរដ្ឋប្រហារ ដែល​ជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋ​កម្មយ៉ាងធ្ងន់ធ្ងរ​បំផុត​ដែលប៉ះពាល់ដ​ល់សន្តិសុខជាតិ។ លោកសង្កត់ធ្ងន់ថា៖ «ដែលបង្កើតឡើងដោយក្រុមក្បត់ជាតិ ការកៀរគរពលករខ្មែរឱ្យគាំទ្រចលនាតស៊ូ ឬរដ្ឋាភិបាលបណ្ដោះអាសន្នខុសច្បាប់ គឺជាការបំផ្លាញពលករ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។

លោក សម រង្ស៊ី តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកបានប្រកាសបង្កើតចលនាខុសច្បាប់មួយនៅក្រៅប្រទេសឈ្មោះថា ចលនាជាតិខ្មែរតស៊ូ ដែលនឹងឈានទៅបង្កើតរដ្ឋាភិបាលមួយពេញលក្ខណៈ ស្ថិតនៅក្រៅប្រទេសជាបណ្តោះអាសន្ន ដើម្បីរៀបចំផែនការទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ក្រោមលេសទាមទារលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌សង្គម ជាដើម។ ថ្មីៗនេះ ទណ្ឌិតរត់ចោលស្រុករូបនេះ កំពុងតែខិតខំប្រកូកប្រកាស និងញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរ និងពលករនៅក្រៅប្រទេសឱ្យចូលរួមនៅក្នុងចលនាខុសច្បាប់មួយនេះ។

ចំពោះចលនាខុសច្បាប់នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ធ្លាប់បានគូសបញ្ជាក់រួចមកហើយថា វា​ គឺជាអំពើប្រឆាំងនឹងប្រជាធិបតេយ្យផង ប្រឆាំងនឹងច្បាប់របស់កម្ពុជាផង​ ដែលសកម្មភាពនេះ នឹងត្រូវប្រឈមចាត់វិធានការច្បាប់ជាធរមាន។ លោក ប៉ែន បូណា ថែមទាំងចាត់ទុកបុគ្គលលោក សម រង្ស៊ី ជាមនុស្សប្រឆាំងនឹងប្រជាធិបតេយ្យ ត្រង់ថាលោកមិនដែលទទួលស្គាល់ការបោះឆ្នោត ដែលប្រទេសប្រជាធិបតេយ្យទូទៅនៅលើពិភពលោក បាន និងកំពុងអនុវត្ត ប៉ុន្តែ បែរជាជ្រើសរើសមធ្យោបាយតាមបែបមិនប្រជាធិបតេយ្យ។ ចំណែក ប្រឆាំងនឹងច្បាប់វិញ គឺដោយសាររដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា តម្រូវឱ្យមានការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត តែទណ្ឌិត សម​ រង្ស៊ី បែរជាចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតទៅវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៥ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម