Connect with us

ព័ត៌មានអន្ដរជាតិ

នារីចិនម្នាក់ ស្លាប់​ក្រោយវះកាត់​កែ​សម្ផស្ស​៦កន្លែងលើរាងកាយ​​ ក្នុងពេលដំណាលគ្នា

បានផុស

នៅ

ស្ត្រីជនជាតិចិនម្នាក់ឈ្មោះ Liu បានស្លាប់ ក្រោយទទួលការវះកាត់កែសម្ផស្សចំនួនប្រាំមួយន្លែងផ្សេងគ្នាលើរាងកាយ ក្នុងរយៈពេល ២៤ ម៉ោង។ បន្ទាប់ពីខ្ចីប្រាក់ចំនួន ៥ ៦០០ដុល្លារ នាងបានទៅវះកាត់នៅគ្លីនិកមួយក្នុងទីក្រុងណាននីង ប្រទេសចិន។

ការចាប់ផ្ដើមដំបូង នាងទទួលការវះកាត់ត្របកភ្នែកពីរជាន់ និងច្រមុះ ដែលចំណាយពេល ៥ ម៉ោង។ ក្រោយមក នាង​បាន​បូម​ខ្លាញ់នៅគល់​ភ្លៅនិងក្បាលពោះ។ នៅព្រឹកបន្ទាប់ ខ្លាញ់ត្រូវបានចាក់ចូលទៅក្នុងមុខ និងសុដន់របស់នាងវិញ។

យ៉ាងណា នៅពេលសេវាកម្មដែលនាងបានធ្វើរួចរាល់ គ្រូពេទ្យបានអនុញ្ញាតិឲ្យនាងចាកចេញទៅផ្ទះ។ យ៉ាង​ណា​ក៏​ដោយ ស្រាប់តែ​នាង​ដួល​សន្លប់​ក្នុង​គ្លីនិកភ្លាមៗ។ ក្រោយ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ នាង​ក៏​ទទួល​មរណភាព​នៅ​ថ្ងៃ​នោះតែម្ដង ។ មូលហេតុ​នៃ​ការ​ស្លាប់​គឺ​ជំងឺ​ស្ទះ​ផ្លូវដង្ហើម​ស្រួច​ស្រាវ​ ដែលបណ្តាល​មក​ពី​ស្ទះ​សរសៃឈាម​សួត​ដោយសារ​ដុំ​ពក។

ក្រោយកើតហេតុភ្លាមៗ ក្រុម​គ្រួសារ​របស់​នាង​រួម​ទាំង​ប្តីនិងកូនៗ បាន​ប្ដឹង​ទៅ​គ្លីនិក​ទាមទារ​សំណង​។ ដំបូង​ឡើយ តុលាការ​បាន​សម្រេច​ឲ្យ​គ្លីនិក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង និង​បង្គាប់​ឲ្យ​សង​ជំងឺ​ចិត្ត​ជាង ១៤​ម៉ឺន​ដុល្លារ។ ទោះបីជាយ៉ាងណា បន្ទាប់ពីបណ្តឹងឧទ្ធរណ៍ សាលក្រមត្រូវបានកែសម្រួលមកសល់ត្រឹម ៨ម៉ឺនដុល្លារ ដោយសារស្ថានភាពរាងកាយរបស់នាងខ្សោយ ក៏អាចរួមចំណែកដល់ការស្លាប់ផងដែរ។

យ៉ាងណាមិញ ស្ថានភាពមួយនេះទទួលបានការចាប់អារម្មណ៍លើអ៊ីនធឺណិតយ៉ាងច្រើនកុះករ អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិរិះគន់ភាពគ្មានវិជ្ជាជីវៈនៅក្នុងអនុវត្តការវះកាត់​កែ​សម្ផស្ស​ ជាពិសេសពាក់ព័ន្ធនឹងស្រ្តីរូបនោះប្រើពេលត្រឹម២៤ម៉ោង ហើយមកវះកាត់ដល់ទៅ៦ កន្លែងផ្សេងគ្នាលើរាងកាយ។

មិនត្រឹមប៉ុណ្ណឹងទេ អ្នកខ្លះបានចោទសួរទៅកាន់តើគ្លីនិកថា មិនមានសុភវិនិច្ឆ័យច្បាស់លាស់ ពួកគេមិនបានគិតពីហានិភ័យនៃផលវិបាក ជាពិសេសការបូមខ្លាញ់ពីគល់ភ្លៅ ដែលអាចនាំឲ្យកកឈាមបានយ៉ាងងាយ។​ យ៉ាងណា ឧប្បត្តិហេតុសោកនាដកម្មគឺជាការរំលឹកពីការធ្វេសប្រហែស ដែលអាចបណ្តាលមកពីការអនុវត្តខុសច្បាប់ ឬគ្មានអាជ្ញាប័ណ្ណរបស់ហាងវះកាត់​កែ​សម្ផស្ស​៕

ជនរងគ្រោះ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រ្តីអង់គ្លេសម្នាក់ ក្រោយកើតមហារីកប្រាប់រោគសញ្ញា ៤ គួរតែសង្កេតលើរាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម