ព័ត៌មានជាតិ
កម្ពុជា-ចិន រំពឹងថា កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់រវាងប្រទេសទាំងពីរនឹងកាន់តែស៊ីជម្រៅ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រំពឹងថា កម្ពុជា-ចិន នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅទៅលើវិស័យច្បាប់ ខណៈបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការច្បាប់រវាងកម្ពុជា-ចិន មានតែសន្ធិសញ្ញាបត្យាប័នប៉ុណ្ណោះ។ ឆ្លើយតបនឹងការរំពឹងរបស់កម្ពុជានេះ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន បានបង្ហាញការប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ រាជធានីភ្នំពេញ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសរំលេចថា ចំណងមិត្តភាពរបស់កម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្រ្តដែលកើតចេញពីការជឿទុកចិត្តគ្នា គោរពគ្នា និងការរួមសុខរួមទុក្ខជាមួយគ្នា ក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាទំនាក់ទំនងត្បូងពេជ្រ ជាមិត្តដែកថែប ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម។ ដោយឡែក លើទំនាក់ទំនងផ្នែកច្បាប់ កម្ពុជា-ចិន បានផ្លាស់ប្តូរបទពិសោធន៍រវាងមន្ត្រីនិងមន្ត្រី ការអភិវឌ្ឍក្របខ័ណ្ឌច្បាប់រវាងស្ថាប័នទាំងពីរ និងការបណ្តុះបណ្តាលសមត្ថភាពរបស់មន្រ្តីរាជការ ដែលទាំងនេះជាការរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។
ប៉ុន្តែយ៉ាងណាមិញ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ថា បច្ចុប្បន្ន ក្នុងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងកម្ពុជា-ចិន មានតែសន្ធិសញ្ញាបត្យាប័នតែមួយគត់។ ដូច្នេះ នាពេលខាងមុខ លោក សង្ឃឹមថា កម្ពុជា-ចិន គប្បីមានកិច្ចសហប្រតិបត្តិការផ្នែកច្បាប់បន្ថែមទៀត ដូចជា សន្ធិសញ្ញាស្ដីពីការជួយគ្នាទៅវិញទៅមក្នុងវិស័យច្បាប់ និងសន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិត ជាដើម ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
តាមរយៈនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា ដាក់ក្ដីរំពឹងទុកថា កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌រវាងកម្ពុជា-ចិន នឹងកាន់តែស៊ីជម្រៅ ហើយក្រសួងយុត្តិធម៌កម្ពុជា ត្រៀមលក្ខណៈជានិច្ចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីចិន ពាក់ព័ន្ធនឹងកិច្ចការងារនេះ។
ជាការឆ្លើយតប លោក Wang Zhenjiang អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌ចិន។ លោក ថា ទំនាក់ទំនងមិត្តភាពរបស់កម្ពុជា-ចិន គឺជាទំនាក់ទំនងពិសេស ហើយទំនាក់ទំនងដ៏ល្អ និងរឹងមាំនេះ ធ្វើឱ្យមានការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរ និងការសិក្សាយល់ដឹងពីគ្នាឱ្យបានច្រើន។
ក្នុងន័យនេះ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន បានប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត ហើយជាគោលជំហរដ៏រឹងមាំរបស់ក្រសួងយុត្តិធម៌ចិន ក្នុងការបង្កើតយន្តការសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌រវាងប្រទេសនៅតំបន់មេគង្គ-ឡានឆាងផងដែរ៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល