Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនមួយរបស់ព្រុយណេ ជម្រាបសម្ដេចធិបតី ពីបំណងចង់បោះទុនវិនិយោគនៅកម្ពុជា

បានផុស

នៅ

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត, នាយកប្រតិបត្តិនៃក្រុមហ៊ុន Khazanah របស់ប្រទេសព្រុយណេ បានទម្លាយពីបំណងចង់បោះទុនវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Dato Khairul Hamed នាយកប្រតិបត្តិនៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោកប្រទេសព្រុយណេ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន Khazanah បានសម្ដែងការអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងការអបអរសាទរចំពោះភាពជោគជ័យក្នុងការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាពេលថ្មីៗនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន ក៏បានសម្ដែងក្ដីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចាប់អារម្មណ៍អំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាធានីភ្នំពេញផងដែរ។ នាយកប្រតិបត្តិក្រុមហ៊ុន បានជម្រាបសម្ដេចធិបតី ថា ដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជាពេលនេះ គឺក្នុងគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន វិស័យសុខាភិបាល វិស័យធនធានទឹក វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក អាកាសយានដ្ឋាន និងវិស័យធនាគារ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត មានក្ដីរីករាយដែលបានជួបជាមួយនឹងលោកនាយកប្រតិបត្តិក្រុមហ៊ុនជាថ្មីម្ដងទៀត។ សម្ដេចធិបតី ក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។

សម្ដេចធិបតី ក៏បានប្រាប់លោកនាយកប្រតិបត្តិក្រុមហ៊ុន អំពីការដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រទៅដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សាររបស់កម្ពុជាចូលទៅក្នុងតំបន់ និងសកលលោក។ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យលោកនាយកប្រតិបត្តិក្រុមហ៊ុន បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ វិនាទី មុន

ក្រុមហ៊ុនមួយរបស់ព្រុយណេ ជម្រាបសម្ដេចធិបតី ពីបំណងចង់បោះទុនវិនិយោគនៅកម្ពុជា

ព័ត៌មានជាតិ២ នាទីutes មុន

អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ ដោយជោគជ័យ នៅខែវិច្ឆិកានេះ

ព័ត៌មានជាតិ៩ នាទីutes មុន

គិត​ត្រឹម​ចុង​ឆ្នាំ ២០២៤ កម្ពុជា​មាន​រោងចក្រ​ឧស្សាហកម្ម​ធំៗ​ចំនួន ២ ៣៤៥ រោងចក្រ បើក​ដំណើរការ​​ទូទាំំងប្រទេស

ជីវិតកម្សាន្ដ១៦ នាទីutes មុន

ប្រយ័ត្នចាញ់បោក! មានអ្នកក្លែងបន្លំ ប្រើឈ្មោះទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» រៃអង្គាសលុយ

ព័ត៌មានជាតិ២៤ នាទីutes មុន

កម្ពុជា-ចិន រំពឹងថា កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់រវាងប្រទេសទាំងពីរនឹងកាន់តែស៊ីជម្រៅ​

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម

សន្តិសុខសង្គម៨ ម៉ោង មុន

ឃាត់ខ្លួនក្រុមបងធំរហស្សនាម DP Zin (ដើមពោធិ៍) ក្រោយដេញកាប់យុវជន២នាក់បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

Lisa រងការរិះគន់ថា ប្រើខ្សែមិត្តប្រុសដើម្បីបង្ហាញខ្លួនលើក្របមុខ ជាមួយតារាហូលីវូដ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី ស្នើរដ្ឋសភា​ ជ្រើសតាំងលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេសវិញ

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លងចរន្តម៉ាស៊ីនត្រជាក់ ឆេះបន្ទប់ជាន់ទី ០១ ក្នុងផ្ទះល្វែង ០១ កន្លែង ខូចខាតស្ទើរទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម