Connect with us

ព័ត៌មានជាតិ

បុណ្យអុំទូកកាលពីសប្តាហ៍មុន ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៤ម៉ឺននាក់ បានទៅលេងកម្សាន្តនៅខេត្តរតនគិរី

បានផុស

នៅ

នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណ៤ម៉ឺននាក់ បានទៅលេងកម្សាន្តនៅក្នុងខេត្តរតនគិរី។ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង២ម៉ឺននាក់ បានទៅលេងកម្សាន្តក្នុងអំឡុងបុណ្យអុំទូកដែលរៀបចំឡើងនៅក្នុងខេត្ត និងជាង២ម៉ឺននាក់ទៀត បានទៅដើរកម្សាន្តក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងថា ចាប់ពីថ្ងៃទី ០៩-១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីប្រឡងប្រណាំងទូក នៅរមណីយដ្ឋានបឹងកន្សែង និងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ សរុប ១០៣,៤២៦នាក់។ ក្នុងនោះ ប្រជាពលរដ្ឋដែលមកកម្សាន្តមានសរុបប្រមាណ ៧៦,៩០៩នាក់ កើនឡើង៥.០៥% រីឯ ភ្ញៀវទេសចរជាតិចំនួន ២៥,៣៦០នាក់ កើនឡើង២១.១០ % ខណៈភ្ញៀវទេសចរអន្តរជាតិ មានចំនួន១,១៥៣នាក់ កើនឡើង១.១៥៣ %។ ភ្ញៀវទេសចរសរុប មានចំនួន ២៦,៥១៣នាក់ បានកើនឡើង២០.៥៥%។  

ចំណែក ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វិញ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋសរុប៤៦,៤៤៩នាក់។ ក្នុងនោះ ប្រជាពលរដ្ឋដែលមកកម្សាន្ត មានចំនួនសរុបប្រមាណ ២៥,៣៨២ នាក់ កើនឡើង ៧.៥៧%  ភ្ញៀវទេសចរជាតិមានចំនួន ២០,៨១៣នាក់ កើនឡើង ៨.៨១% ខណៈភ្ញៀវទេសចរអន្តរជាតិ មានចំនួន ២៥៤នាក់ កើនឡើង ៥២.១៩%។ ដូច្នេះ ភ្ញៀវទេសចរសរុបមានចំនួន២១,០៦៧នាក់ កើនឡើង ៩.១៨%។

បើតាមមន្ទីរទេសចរខេត្តរតនគិរី ចំនួនភ្ញៀវទេសចរ មានការកើនឡើងបែបនេះ គឺដោយសារមានព្រឹត្តិការណ៍ និងសកម្មភាពសំខាន់​ៗមួយចំនួន មានជាអាទិ៍ រដ្ឋបាលខេត្ត បានរៀបចំឱ្យមាននូវប្រទីបតាមអង្គភាព និងរៀបចំឱ្យមានការប្រណាំងទូក នៅរមណីយដ្ឋានបឹងកន្សែង។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានរៀបចំពិធីអកអំបុក និងបង្ហោះគោម និងបាញ់កាំជ្រួច ហើយសន្តិសុខ និងសណ្តាប់ធ្នាប់មានភាពល្អប្រសើរ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីទីរួមខេត្ត ទៅតាមតំបន់រមណីយដ្ឋាន មានលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ។ រដ្ឋបាលខេត្ត ក៏បានរៀបចំអនាម័យសោភ័ណភាពទីក្រុង និងបំពាក់ភ្លើងអគ្គិសនីតាមដងផ្លូវសាធារណៈ និងជុំវិញមាត់បឹងកន្សែង ខណៈវាកម្មសា្នក់នៅ និងភោជនីយដ្ឋាន ពុំមានការដំឡើងថ្លៃ សម្រាប់ភ្ញៀវទេសចរ ពោល គឺសេវាកម្មសា្នក់នៅ និងភោជនីយដ្ឋាន បានអនុវត្តតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត  ស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត។

ដោយឡែក នៅតាមវត្តអារ៉ាមនានាក្នុងខេត្ត បានរៀបចំពិធីអកអំបុក សំពះព្រះខែ និងមានការបង្ហោះគោមជាដើម ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ក្រោមការដឹកនាំ និងរៀបចំដោយលោក ញ៉ែម សំអឿន អភិបាលខេត្ត បានកសាងហេដ្ឋានរចនាសម្ព័ន្ធជាច្រើន រួមមាន ផ្លូវបេតុងជុំវិញបឹងកន្សែង សួនច្បារ រូបសំណាក់សត្វក្តាន់ រូបសំណាក់សត្វអកញីឈ្មោល រូបសំណាក់គ្រួសារដំរី និងបានរៀបចំសោភ័ណ្ឌភាពទីក្រុង ដោយបំពាក់អំពូលLED តាមដងផ្លូវ និងជុំវិញមាត់បឹងកន្សែង និងបាញ់កាំជ្រួចជាដើម នៅបរិវេណមាត់បឹងកន្សែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី និងភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តក្នុងខេត្តរតនគិរី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការសាងសង់​ទប់ស្កាត់ច្រាំងទន្លេនៅខាងក្រោយវត្តមាន់ដប់

ព័ត៌មានជាតិ១ ម៉ោង មុន

បេក្ខជនប្រកួតសំណេរអង្គរមិនសូវរំពឹងពី លទ្ធផលតែរីករាយនឹងចូលរួមច្រើនជាង

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមហ៊ុន PATA ជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរកម្ពុជាទៅទីផ្សារអន្តរជាតិ

សេដ្ឋកិច្ច២ ម៉ោង មុន

ខេត្តសៀមរាប និងរាជធានីភ្នំពេញ ជាប់ជាកន្លែងកម្សាន្ត​ដ៏ល្អបំផុតសម្រាប់ឆ្នាំ ២០២៥ ក្នុងតំបន់អាស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

ឆ្នាំ ២០២៥ ខេត្ត​សៀមរាប នឹង​បន្ត​បោះបង្គោល​​ព្រំតំបន់ ២ ចំនួន ៤៧២ បង្គោលទៀត ដើម្បីការពារជីវចម្រុះបឹងទន្លេសាប

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ចរាចរណ៍៨ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម១៩ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៣ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម