Connect with us

សន្តិសុខសង្គម

Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ

បានផុស

នៅ

ស្ត្រីម្នាក់ត្រូវបានសាច់ញាតិប្រទះឃេីញដេកស្លាប់ក្រោមដេីមសង្កែ​ ក្បែរភូមិ​បង្កការភ្ញាក់ផ្អេីលទាំងព្រឹកនៅភូមិម្រះព្រៅខាងកេីត​ ឃុំចំបក់​ ស្រុកបាទី​ ខេត្តតាកែវ។ ករណី​នេះ​ តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញបង្ហេីបថា​ ស្ត្រីដែលស្លាប់ គឺដោយសារប្រតិកម្មថ្នាំ ក្រោយទៅចាក់ថ្នាំនៅគ្លីនិច​ឯកជន​ ហេីយត្រូវបានគេដឹកយកមកប្លុងចោលនៅទីតាំងខាងលេី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេីតាមការរៀបរាប់ពីសាច់ញាតិឱ្យដឹងថា​ មុនកេីតហេតុល្ងាចថ្ងៃទី១៨​ វិច្ឆិកា​ ស្ត្រីរងគ្រោះ​ឈ្មោះ​ ណាំ​ ចន្ធូ​ និងកូនតូចអាយុ៣ឆ្នាំ​ បានជិះម៉ូតូចេញពីផ្ទះទៅពេទ្យចាក់ថ្នាំ​ ហេីយក៏មិនឃេីញត្រឡប់មកផ្ទះវិញ​ ទេីបនាំគ្នីគ្នា​តាមរកក៏ឃេីញតែម៉ូតូ​ និងកូនតូច​ មិនឃេីញស្ត្រីជាម្តាយ។​ រហូតព្រឹកថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ទេីបប្រទះឃេីញសពស្ត្រីរងគ្រោះដេកស្លាប់ក្រោមដេីមសង្កែចំណុចភូមិ​ ឃុំខាងលេី​ បង្កការភ្ញាក់ផ្អេីលពលរដ្ឋ​ និងរាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិ្យ។

ជុំវិញករណីនេះ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៩វិច្ឆិកា នេះថា ពិតជាមានការឃាត់ខ្លួនម្ចាស់គ្លីនិកឯកជនមួយពិតមែនដើម្បីយកមកសួរនាំបន្ថែម តែទោះយ៉ាងណា លោកមិនទាន់ប្រាប់លំអិតនៅឡើយ៕

​អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋ ក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា

នយោបាយ៣៨ នាទីutes មុន

សម្តេចតេជោ៖ ជនណានៅតែប្រឆាំងនឹង «៧មករា» គឺជាអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា

នយោបាយ១ ម៉ោង មុន

បុរសខ្លាំងកម្ពុជា វាយតម្លៃថា អ្នកបន្តវេនសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ហើយដឹកនាំមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ថ្ងៃរំដោះ ៧មករា នៅខេត្តកំពង់ស្ពឺ

Sokha Hotels

ព័ត៌មានពេញនិយម