ជីវិតកម្សាន្ដ
ផលិតកម្មបារមី បង្ហើបថា វណ្ណដា និង វណ្ណថាន គ្រោងចាប់ដៃគ្នាចេញបទថ្មី ក្រោយផ្ទុះបទ “កម្លោះស្រុកខ្មែរ”
ស្របពេលដែលបទ “កម្លោះស្រុកខ្មែរ” ដែលជាចម្រៀងរួមគ្នារវាង វណ្ណដា និង វណ្ណថាន ផ្ទុះការគាំទ្រខ្លាំងរហូតមានអ្នកចូលទស្សនាដល់ទៅ ១០០លានដង ត្រឹមរយ:ពេល ១ឆ្នាំ ស្រាប់តែខាងផលិតកម្មបង្ហើបថាអ្នកទាំង២នឹងចាប់ដៃគ្នាចេញបទថ្មីដើម្បីបម្រើអារម្មណ៍ទស្សនិកជនពិសេសអ្នកគាំទ្រ។

ទន្ទឹមគ្នានៃការអបអរដែលបទ “កម្លោះស្រុកខ្មែរ” ផ្ទុះការគាំទ្រយ៉ាងគំហុកផលិតកម្ម”បារមី” បានឲ្យដឹងបែបនេះថា “សមិទ្ធផលដ៏មានមោទនភាពមួយទៀតសម្រាប់ឆ្នាំនេះ សូមអរគុណជាពិសេសទៅកាន់ពុកម៉ែបងប្អូនទាំងអស់ សម្រាប់ការគាំទ្រ”។ ផលិតកម្មបានបញ្ជាក់ថា “ឮថាបងVanthan- វណ្ណថាន និង បងVann Da- វណ្ណដា មានកាដូពិសេសជូនទាំងអស់គ្នា”។

ដោយមានការបង្ហើបដូច្នេះ គេឃើញមានអ្នកគាំទ្រ និងមហាជនពិសេសមិត្តៗយុវវ័យបានយល់ថា វណ្ណដា និង វណ្ណថាន នឹងមានបទថ្មីសម្រាប់ពួកគេឆាប់ៗនេះ ខណ:ខាងផលិតកម្ម”បារមី” បានឆ្លើយតបខ្លីថា អត់ដឹងថាពេលណាទេ ចាំសួរពួកគាត់ម្នាក់មួយទៅ។

កាលពីអំឡុងដើមខែមេសាឆ្នាំ២០២៣ ពោលគឺជិតដល់ឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅលើទំព័រផេកផ្លូវការផលិតកម្ម “បារមី” បានទម្លាយ MVបទថ្មីមានចំ ណងជើងថា«កំលោះស្រុកខ្មែរ »ជាការច្រៀងរួមគ្នារវងតារាចម្រៀងរ៉េប វណ្ណដា និង វណ្ណថានខណ:ដែលបទនេះផ្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជនទាំងក្នុងនឹងក្រៅប្រទេស។
កាលណោះបទ «កម្លោះស្រុកខ្មែរ »ចេញបានត្រឹមរយ:ខ្លីប៉ុណ្ណោះ សន្ទុះនៃការគាំទ្របានកើនឡើងខ្លាំងគួរ ឲ្យកត់សម្គាល់។ ទោះបីជាយ៉ាងណាគេរំពឹងថា សម្រាប់ការពួតដៃគ្នាធ្វើបទថ្មីរបស់ វណ្ណដា និង វណ្ណថាន នឹងមានរសជាតិថ្មីប្លែកថែម ព្រោះអ្នកទាំង២សុទ្ធតែមានទេពកោសល្យសិល្ប:ខ្លាំងដូចគ្នា៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ