Connect with us

ព័ត៌មានជាតិ

កម្ពុជាបានចំណាយទឹកប្រាក់ជិត៦ពាន់លានដុល្លារនៃ​ប្រព័ន្ធគាំពារសង្គម និងថវិកាពិសេសអំឡុងប្រយុទ្ធនឹងជំងឺកូវីដ​១៩

បានផុស

នៅ

យ៉ាងណាស់ប្រជាពលរដ្ឋ​ជាង៧លាននាក់បានទទួលនូវការជួយគាំទ្រនានាពីរដ្ឋាភិបាលនៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្នុងរយៈពេល៦ឆ្នាំមកនេះ ដែលគិតជា​ទឹកប្រាក់​មានជា៤,៣ ពាន់លានដុល្លារ​ ខណៈក្នុងរយៈពេល៤៦ខែនៃកញ្ចប់ថវិកា​ពិសេសអំឡុងការ​ផ្ទុះការរីករាលដាលនៃជំងឺកូវិដ១៩ រដ្ឋាភិបាលបានចំណាយនូវទឹកប្រាក់ជាង ១, ៣៦ ពាន់លានដុល្លារ​ សម្រាប់គ្រួសារមានបណ្ណសមធម៌ ជាង ៧០ ម៉ឺនគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុបា​ថ្លែងនៅក្នុងកម្មវីធី សន្និសីទជាតិ ស្តីពីសមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា​នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិការថា ចាប់តាំងពីរាជរដ្ឋាភិបាលបានអនុម័តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ នៅឆ្នាំ២០១៧ មក, ​ការដាក់ចេញនូវ អន្តរាគមន៍គាំពារសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីគាំពារពលរដ្ឋ នាពេលកន្លងទៅ រួមមាន ការពង្រឹងភាពធន់របស់ពលរដ្ឋ ដោយផ្តល់ការគាំពារ តាមរយៈកម្មវិធីជាតិ ជំនួយសង្គម និង របបសន្តិសុខសង្គម ជាប្រក្រតី ដោយផ្តោតលើការអភិវឌ្ឍ មូលធនមនុស្ស, សមត្ថភាព និង កាលានុវត្តភាពការងារ; និង ការជួយរក្សាលំនឹងជីវភាពពលរដ្ឋ ក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈ ការផ្តល់នូវការគាំពារបន្ថែម ដោយប្រកាន់ខ្ជាប់នូវស្មារតី «មិនបោះបង់ ពលរដ្ឋណាម្នាក់» ។

លោកថ្លែងថា៖«ខ្ញុំសូមបញ្ជាក់បន្ថែមថា ​ វិសាលភាព របស់ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុន ជាង ២ ដង, បើធៀបនឹងឆ្នាំ ២០១៧, ដោយ បច្ចុប្បន្ន, ប្រព័ន្ធគាំពារសង្គមកំពុងគ្របដណ្តប់ពលរដ្ឋ ជាង ៧ លាននាក់, ខណៈដែល ចំណាយថវិកាជាតិ ក៏បានកើនធំជាងមុន ជាង ៣ ដង» ។

លោកថាបើគិតជារួម, ទំហំចំណាយ ថវិកាសរុប លើប្រព័ន្ធគាំពារសង្គម មានចំនួនជាង ១៧,៥ ទ្រីលានរៀល, សមមូល នឹង ប្រមាណ ៤,៣ ប៊ីលានដុល្លារអាម៉េរិក, ចាប់តាំងពីរាជរដ្ឋាភិបាល បានដាក់ ចេញនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ក្នុងឆ្នាំ ២០១៧ មក ។​​

លោកបានគូសបញ្ជាក់ថា គិតជាមធ្យម, អ្នកទទួល ផលម្នាក់ៗ ទទួលបាននូវថវិកាចំនួន ៤,៧ លានរៀល, សមមូលនឹង ១ ១៨៥ ដុល្លារ អាម៉េរិក, ក្នុងនោះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩, ដែល ត្រូវបានអនុវត្តរយៈពេល ៤៦ ខែ, បានចំណាយថវិកាជាតិសរុបប្រមាណ ៥,៤ ទ្រីលាន រៀល, សមមូលនឹង ១, ៣៦ ពាន់លានដុល្លារអាម៉េរិក, សម្រាប់គ្រួសារមានបណ្ណសមធម៌ ជាង ៧០ ម៉ឺនគ្រួសារ, ដោយគ្រួសារនីមួយៗ ទទួលបានថវិការឧបត្ថម្ភជាមធ្យម ចំនួន ១ ៩៤៩ ដុល្លារ ឬ ៤២ ដុល្លារ ក្នុងមួយខែ ឬ ៥០៤ ដុល្លារ ក្នុងមួយឆ្នាំ ។

លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា៖«ការទទួលបានថវិកាឧបត្ថម្ភនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុង ការជួយសម្រួល និង ការរក្សាលំនឹងជីវភាពគ្រួសារពលរដ្ឋ, ទាំងក្នុងពេលប្រក្រតី និង ពេលមានគ្រោះអាសន្ន, ព្រមទាំងបានធ្វើឱ្យស្ថានភាពសុខភាព និង ការអប់រំរបស់សមាជិក គ្រួសារ មានភាពប្រសើរឡើង ផងដែរ »។

« ការវិនិយោគដ៏ច្រើននេះ បាន ផ្តល់ផលវិជ្ជមាន ដល់ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, ការអភិវឌ្ឍមូលធនមនុស្ស និង ការកាត់បន្ថយ ភាពក្រីក្រ ដោយបានធ្វើឱ្យគោលនយោបាយគាំពារសង្គម ក្លាយជាគោលនយោបាយ ដ៏សំខាន់ និង មិនអាចខ្វះបាន ព្រមទាំងត្រូវបានកំណត់យ៉ាងច្បាស់ ក្នុង យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាល ទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្នុងគោលបំណងបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ សំដៅ កាត់បន្ថយវិសមភាពសង្គម និង ពង្រឹងសាមគ្គីធម៌ ក្នុងសង្គម»​ នេះបើយោងតាមលោក ព័ន្ធមុនីរ័ត្ន ៕

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ ម៉ោង មុន

ឃាត់ខ្លួនក្រុមបងធំរហស្សនាម DP Zin (ដើមពោធិ៍) ក្រោយដេញកាប់យុវជន២នាក់បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

សន្តិសុខសង្គម២៧ នាទីutes មុន

Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី ស្នើរដ្ឋសភា​ ជ្រើសតាំងលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេសវិញ

សន្តិសុខសង្គម៣ ម៉ោង មុន

ឆ្លងចរន្តម៉ាស៊ីនត្រជាក់ ឆេះបន្ទប់ជាន់ទី ០១ ក្នុងផ្ទះល្វែង ០១ កន្លែង ខូចខាតស្ទើរទាំងស្រុង

សន្តិសុខសង្គម៩ ម៉ោង មុន

ផ្លូវជាប់របងអគ្គិសនីទួលពង្រ កំពុងជួបបញ្ហា ខូចខាតខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម