ព័ត៌មានអន្ដរជាតិ
មនុស្សជាង ២០០ លាននាក់នៅទូទាំងពិភពលោកទទួលការចាក់វ៉ាក់សាំងហោចណាស់ មួយដូស
ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសអង់គ្លេសបាននិយាយថា ប្រជាជនជាង ២០០ លាននាក់នៅទូទាំងពិភពលោកបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ យ៉ាងតិចមួយដូស ។
តួលេខនេះគិតត្រឹមថ្ងៃព្រហស្បតិ៍ត្រូវបានផ្តល់ដោយគេហទំព័រ Our World in Data ដែលមានមូលដ្ឋាននៅសាកលវិទ្យាល័យ Oxford ។
គេហទំព័រនិយាយថា មនុស្ស ២០២,៥១០.០០០ នាក់បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ។ បើគិតតាមប្រទេស សហរដ្ឋអាមេរិកមានចំនួនច្រើនជាងគេគឺ ៦៤.០៧ លាននាក់ ។ បន្ទាប់មកគឺចក្រភពអង់គ្លេសដែលមានចំនួន ២៣.០៥ លាននាក់ ឥណ្ឌា ២១.៤៤ លាននាក់ ប្រេស៊ីល ៨.០៩ លាននាក់ និងទួរគីមាន ៧.៨១ លាននាក់ ។
ទាក់ទងនឹងចំនួនប្រជាជនសរុបដែលបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសវិញ អ៊ីស្រាអែលនាំមុខគេគឺ ៥៩ ភាគរយ ។ បន្ទាប់មកគឺ អារ៉ាប់រួមដែលមាន ៣៥.២ ភាគរយ ចក្រភពអង់គ្លេស ៣៤ ភាគរយ ឈីលី ២៤.២ ភាគរយ និងសហរដ្ឋអាមេរិកមាន ១៩.២ ភាគរយ ។
របាយការណ៍និយាយថា មានតែ ២.៦ ភាគរយនៃប្រជាជនពិភពលោកប៉ុណ្ណោះបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ដំណឹងល្អ WHO បញ្ជាក់រឿងវ៉ាក់សាំង AstraZeneca ដែលប្រទេសមួយចំនួនបារម្ភ
ចុចអាន ៖ វ៉ាក់សាំងកូវីដចាក់តែមួយដូស ទទួលបានភ្លើងខៀវសម្រាប់ការប្រើប្រាស់ជាបន្ទាន់ពី WHO
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក