Connect with us

ព័ត៌មានជាតិ

លោក ថេង សុថុលអភិបាលខណ្ឌ៧មករា ជំរុញ​ពន្លឿន​ការ​ជួសជុល​កែលម្អ​អគារផ្សារអូរឫស្សី ដើម្បីផ្តល់ទីតាំងជូនអាជីវករ បាន​លក់ដូរនៅតាមតូបរៀងៗខ្លួនវិញ

បានផុស

នៅ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ថេង សុថុល អភិបាលនៃគណៈខណ្ឌ៧មករា បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌ និងគណៈកម្មការផ្សារអូរឫស្សី ចុះត្រួតពិនិត្យការដ្ឋានជួសជុលកែលម្អអាគារផ្សារ ដំណាក់កាលទី១ ថែមទាំងបានជំរុញពន្លឿនការជួសជុលឲ្យបានលឿន ដើម្បីផ្ដល់ទីតាំងជូនអាជីវករ បានលក់ដូរនៅតាមតូបរៀងៗខ្លួនវិញ និងឆាប់បានបន្តជួសជុលនៅដំណាក់កាលបន្តបន្ទាប់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាសចុះត្រួតពិនិត្យការដ្ឋាននោះដែរ លោក​អភិបាលខណ្ឌបានបន្តចុះសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនអាជីវកលក់ដូរនៅផ្សារអូរឫស្សី និងសូមការអធ្យាស្រ័យយោគយល់ នូវការលំបាកមួយរយៈពេល ដើម្បីជួសជុលអគារផ្សារ។

ជុំវិញការជួសជុលកែលម្អរអគារផ្សារអូឫស្សីនេះ លោក ឡយ ស៊ាងអាង ប្រធានគណះកម្មការផ្សារអូឬស្សី បានប្រាប់​ឱ្យដឹងថា អគារផ្សារអូរឫស្សី ត្រូវបានបែកចែកជា ៦ដំណាក់កាល ក្នុងមួយដំណាក់កាល ត្រូវឱ្យអាជីវករើតូបមកលក់ដូរនៅតូបបណ្ដោះអាសន្ន ចំនួន២៣២តូប។ សូមបញ្ជាក់ថាការដ្ឋានជួសជុលក្នុងដំណាក់កាលទី១ ត្រូវបានចាប់ផ្ដើមតាំងពីខែមេសា ឆ្នាំ២០២៤ រហូត​ដល់​ពេល​នេះ ត្រូវបានចាក់បេតុង សាងសង់ជិតរួច១០០ភាគរយ និង​មាន​គម្រោងឱ្យបងប្អូនអាជីវក ដែលលក់ដូរ រើសតូបពីតូបបណ្ដោះអាសន្នមកលក់នៅក្នុងបរិវេណផ្សារវិញ នៅដើមខែមករា ឆ្នាំ២០២៥ខាងមុខនេះ។ ហើយការដ្ឋានដំណាក់កាលទី២ និងចាប់ផ្ដើម ជាបន្តបន្ទាប់ទៀត។

លោក អភិបាលខណ្ឌ៧មករា ក៏​បាន​បញ្ជាក់ប្រាប់ឲ្យដឹងដែរថា គម្រោងជួសជុលកែលម្អអគារផ្សារអូរឫស្សី​ជា​គម្រោង​របស់​រដ្ឋបាលរាជធានីភ្នំពេញ ដោយមន្រ្តីជំនាញបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃសំណង់អគារ បានឃើញថា អគារបានការបាក់ប្រេះ ទ្រុឌទ្រោម ដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង បានគិតគូរពីសុខសុវត្ថិភាពរបស់អាជីវកលក់ដូរក្នុងបរិវេណអគារផ្សារ និងបានសាងសងតូបបណ្ដោះអាសន្ននៅលើចំណីផ្លូវលេខ១១១ ខាងលិចផ្សារ​ឱ្យអាជីវករលក់ ជាបណ្ដោះអាសន្ន ដើម្បីឱ្យជំនាញបើកការដ្ឋានជួសជុលជាបន្តបន្ទាប់តាមដំណាក់កាល។

ជាចុងក្រោយរដ្ឋបាលខណ្ឌ៧មករា សំណូមពរ​ដល់អាជីវកលក់ដូរទាំងអស់មានអធ្យាស្រ័យ ចំពោះការដ្ឋានសាងសង់មានការយឺតយ៉ាវមួយចំនួន និង​សំណូមពរដល់ពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់តំបន់ផ្សារ ក៏​ដូច​ជា​ចេញ​ចូលផ្សារ មានការកកស្ទះចរាចរណ៍សូមមានការយោគយល់ តែទោះជាយ៉ាងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ផ្សារ បានធ្វើការសម្រួលចរាចរណ៍ជាប់ជាប្រចាំផងដែរ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម