Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានការណ៍មិនស្រួល! រុស្ស៊ី ចាប់ផ្តើមសង់ផ្ទះចល័ត ការពារជាតិវិទ្យុសកម្ម ពីគ្រាប់បែកនុយក្លេអ៊ែរ

បានផុស

នៅ

ស្របពេលស្ថានការណ៍កាន់តែមិនស្រួលនោះ ស្រាប់តែពេលនេះប្រទេសរុស្ស៊ី ចាប់ផ្តើមសាងសង់ផ្ទះចល័តដែលមានសមត្ថភាពការពាររលក shockwaves និងជាតិវិទ្យុសកម្ម ពីការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។

ផ្ទះចល័ត KUB-M (រូបថត៖ សារព័ត៌មានរុស្ស៊ី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Daily Mail ដោយដកស្រង់ប្រភពពីក្រសួងគ្រាអាសន្នរុស្ស៊ីកាលពីថ្ងៃអង្គារទី១៩ខែវិច្ឆិកាឆ្នាំ២០២៤, ផ្ទះចល័តនេះមានឈ្មោះ KUB-M ហើយវាមានរាងដូចជាទូរកុងតឺន័រអ៊ីចឹងដែរ។ ផ្ទះនេះមួយអាចដាក់មនុស្សបាន៥៤នាក់ និងមានសមត្ថភាពការពារមនុស្សពីគ្រោះថ្នាក់នៃការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ បានចំនួន២ថ្ងៃ។

ផ្ទះ KUB-M ត្រូវបានសាងសង់ដោយភ្ជាប់ជាមួយម៉ូឌុលចំនួនពីរ និងមានលក្ខណៈពិសេសជាច្រើនដូចជាឥដ្ឋបេតុង៤០០x៦០០មិល្លីម៉ែត្រនៅខាងក្រៅដើម្បីការពាររលក shockwaves និងជាតិវិទ្យុសកម្ម ហើយនៅខាងក្នុងមានគ្រែដេកនិងបង្គន់ ថែមទាំងបន្ទប់សុវត្ថិភាពទៀតផង។ 

ផ្ទះចល័ត KUB-M (រូបថត៖ សារព័ត៌មានរុស្ស៊ី)

ក្រៅពីការពាររលក shockwaves និងជាតិវិទ្យុសកម្មហើយនោះ ផ្ទះនេះក៏អាចការពារពីគ្រោះធម្មជាតិនិងគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងដោយមនុស្សបានដែរ។

ផ្ទះចល័ត KUB-M (រូបថត៖ សារព័ត៌មានរុស្ស៊ី)

ព័ត៌មានអំពីការសាងសង់ផ្ទះចល័តនេះ កើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បើកភ្លើងខៀវឲ្យកងទ័ពលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី យកមីស៊ីល ATACMS របស់អាមេរិក បាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ី ហើយការបើកដៃបែបនេះ ធ្វើឲ្យគេបារម្ភថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងរីកកាន់តែធំ ហើយអាចឈានដល់ផ្ទុះសង្គ្រាមលោកលើកទី៣ទៀតផង។

ការវាយប្រហារនេះទៀតសោត កើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចេញបញ្ជាឲ្យអនុម័តលក្ខខណ្ឌបាញ់នុយក្លេអ៊ែរថ្មី ដោយនិយាយថា​ ទោះប្រទេសគ្មាននុយក្លេអ៊ែរក៏ដោយ ឲ្យតែមានការគាំទ្រពីប្រទេសមាននុយក្លេអ៊ែរ មកវាយប្រហាររុស្ស៊ី នោះអាចត្រូវបានចាត់ទុកថាជាការវាយប្រហាររួមគ្នាហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន នឹងធ្វើដំណើរទៅឥណ្ឌា ស្របពេលស្ថានការណ៍សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងក្តៅគគុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ជីវិតកម្សាន្ដ២៤ នាទីutes មុន

កិច្ចព្រមព្រៀង IPO សម្ងាត់របស់ប្រធាន HYBE ជាមួយភាគហ៊ុនឯកជន រងភាពចម្រូងចម្រាស

ព័ត៌មានជាតិ៣២ នាទីutes មុន

សម្ដេច ហេង សំរិន យកថ្ងៃខួប២ធ្នូ អំពាវនាវពលរដ្ឋបន្តការពារសន្តិភាពដែលរកបានដោយលំបាក

សេដ្ឋកិច្ច២៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥៨ នាទីutes មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ស្ពានឬស្សីកោះប៉ែន​ ត្រៀមស្វាគមន៍ភ្ញៀវទេសចរឆ្លងឆ្នាំសកល

Sokha Hotels

ព័ត៌មានពេញនិយម