Connect with us

ជីវិតកម្សាន្ដ

ចេញពីហ្វីលីពីន មកដល់កូរ៉េភ្លាម Kim Na Jeong ត្រូវក្រុមប៉ូលិសសួរចម្លើយ រឿងគ្រឿងញៀន ​​

បានផុស

នៅ

អ្នកសារព័ត៌មានកូរ៉េខាងត្បូង និងជាតារាបង្ហាញម៉ូដ Kim Na Jung ត្រូវបានសាកសួររយៈពេលពីរម៉ោង ពីបទសង្ស័យប្រើប្រាស់គ្រឿងញៀនភ្លាមៗ បន្ទាប់ពីត្រឡប់មកពីហ្វីលីពីន។​ តារាស្រីរូបនេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Incheon ពីទីក្រុងម៉ានីល កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ហើយត្រូវសួរចម្លើយដោយប៉ូលិសនៅអាកាសយានដ្ឋានអស់រយៈពេលពីរម៉ោងមុនពេលត្រូវបានដោះលែងឲ្យទៅផ្ទះ។

របាយការណ៍បានបង្ហាញថា ការធ្វើតេស្តថ្នាំរហ័សមួយត្រូវបានធ្វើឡើង ​ហើយលទ្ធផលគឺវិជ្ជមានសម្រាប់ប្រភេទថ្នាំ Philopon ដែលជាសារធាតុ ត្រូវបានបំពានជាទូទៅនៅក្នុងប្រទេសកូរ៉េខាងត្បូង។

យ៉ាងណា កាលពីដើមខែនេះ តារាបង្ហាញម៉ូដកូរ៉េ បានទាក់ទាញការចាប់អារម្មណ៍ជាបន្តបន្ទាប់ទាក់ទងនឹងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល។ នៅលើ Instagram ផ្ទាល់ខ្លួននាងបានសម្តែងការភ័យខ្លាចចំពោះសុវត្ថិភាពរបស់នាង ដោយបញ្ជាក់ថា នាងខ្លាចពេកក្នុងការឡើងយន្តហោះ ឬចាកចេញពីប្រទេសហ្វីលីពីនទៅកាន់កូរ៉េខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការបង្ហោះរបស់នាង Kim បានចែករំលែករូបថតអេក្រង់នៃការសន្ទនាជាមួយបុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់ ដោយស្វែងរកជំនួយក្នុងការទាក់ទងទៅស្ថានទូតកូរ៉េខាងត្បូង។ ក្នុង​ការ​បង្ហោះ​មួយ​ទៀត​ដែល​ត្រូវ​បាន​លុប​នោះ នាង​បាន​ទទួល​ស្គាល់​ថា​បាន​ប្រើ​ប្រាស់​គ្រឿង​ញៀន និង​មាន​ការ​យល់​ច្រឡំ។

ទន្ទឹមគ្នានោះថែមទៀត ការបង្ហោះរបស់នាងបានបង្កឲ្យមានការពិភាក្សាលើអ៊ីនធឺណិតយ៉ាងទូលំទូលាយ ដោយជំរុញឲ្យអ្នកលេងអ៊ីនធឺណិតម្នាក់ដាក់របាយការណ៍ប៉ូលិសដោយចោទប្រកាន់ Kim ពីបទបំពានច្បាប់គ្រប់គ្រងគ្រឿងញៀន។ទោះ​ជា​ត្រូវ​សួរ​នាំ​ក៏​ដោយ តែនាងមិន​ត្រូវ​​ចាប់​ខ្លួន​ជា​ផ្លូវ​ការ​ទេ។ ប៉ូលិសអះអាងថា Kim បានស្នើសុំការការពារ ដោយថាជីវិតរបស់នាងស្ថិតក្នុងគ្រោះថ្នាក់។ នៅពេលនាងត្រលប់មកកូរ៉េខាងត្បូងវិញ យើងធានាសុវត្ថិភាពរបស់នាង ហើយចាប់ផ្តើមស៊ើបអង្កេតការប្រើប្រាស់គ្រឿងញៀនរបស់នាងជាបន្តទៀត។

គួរបញ្ចាក់ដែរថា នៅយប់ថ្ងៃទី ១២ ខែវិច្ឆិកា អ្នកលេងអ៊ីនធឺណិតម្នាក់បានរាយការណ៍តាមរយៈ National Sinmungo ទៅកាន់ប៉ុស្តិ៍ប៉ូលិស Seoul Mapo ដោយស្នើសុំឲ្យមានការស៊ើបអង្កេតលើអតីតពិធីករ និងជាតារាបង្ហាញម៉ូដ Kim Na Jung ​ ពីបទរំលោភច្បាប់គ្រប់គ្រងគ្រឿងញៀន (សង្ស័យការប្រើប្រាស់និងដឹកជញ្ជូនគ្រឿងញៀន) ។ ជាពិសេស ដោយពិចារណាលើការពិន័យធ្ងន់ធ្ងរសម្រាប់ឧក្រិដ្ឋកម្មគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីន ដែលអាចឈានទៅដល់ការជាប់ពន្ធនាគារអស់មួយជីវិត ភ្លាមៗនាងបានស្វែងរកជំនួយជាបន្ទាន់តាមរយៈស្ថានទូត។ ជាពិសេសនាងបានពឹងផ្អែកលើការបង្ហោះ Instagram ផ្ទាល់ខ្លួនដែលនិយាយអំពីការទទួលបានយន្តហោះហើយគេអាចសន្មត់ថា នាងបានមកដល់កូរ៉េវិញដោយសុវត្ថិភាពហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តាមច្បាប់ហ្វីលីពីន Kim Na Jung អាចជាប់ទោសមួយជីវិត បើរកឃើញថា ប្រើ​និងរត់ពន្ធគ្រឿងញៀន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)

សន្តិសុខសង្គម១៩ ម៉ោង មុន

Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ប្រយ័ត្នចាញ់បោក! មានអ្នកក្លែងបន្លំ ប្រើឈ្មោះទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» រៃអង្គាសលុយ

កីឡា៣៥ នាទីutes មុន

កីឡាករ នុប តុលា បាត់​បង់ជីវិត​ជា​ដំណឹង​ដ៏​ក្រៀមក្រំបំផុត​សម្រាប់​បាល់ទាត់​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម