Connect with us

ជីវិតកម្សាន្ដ

បវរញ្ញា​វៀតណាម៤​រូប​ នាំមុខមាត់ប្រទេស ​ក្លាយជាម្ចាស់មកុដ​លើឆាក​អន្តរជាតិ

បានផុស

នៅ

Huỳnh Thị Thanh Thủy, Lê Nguyễn Bảo Ngọc, Nguyễn Thúc Thùy Tiên, Nguyễn Phương Khánh​ គឺជាបវរកញ្ញាវៀតណាមចំនួនបួនរូប ដែលបានឈ្នះមកុដក្នុងកម្មវិធីប្រកួតសម្រស់ធំៗ និងល្បីល្បាញនៅលើពិភពលោក។

គិតមកដល់ពេលនេះ វៀតណាមទទួលបានមកុដលើឆាក​អន្តរជាតិចំនួន៤ ចេញពីស្ថាប័នផ្សេងៗគ្នា ដែលនោះបង្ហាញថាវិស័យបវរកញ្ញាប្រទេសអាស៊ីអាគ្នេយ៍ ហាក់ជឿនលឿននិងមានសន្ទុះខ្លាំងក្លា ទើបអាចឈានដល់តំណែងជាម្ចាស់ជ័យលាភីបាន។

ទី១ Huỳnh Thị Thanh Thủy (បវរកញ្ញាអន្តរជាតិ ឆ្នាំ២០២៤, Miss International 2024)

នាង Thanh Thuy បានឈ្នះមកុដយ៉ាងអស្ចារ្យក្នុងកម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅក្នុងប្រទេសជប៉ុនកាលពីថ្ងៃទី ១២ ខែវិច្ឆិកា។ នេះជាសមិទ្ធផលខ្ពស់បំផុតរបស់បេក្ខនារីវៀតណាម ក្នុងការប្រកួតលើឆាកអន្តរជាតិ។

ចាប់តាំងពីនាងបញ្ជាក់ពីការចូលរួមក្នុងការប្រលងបវរកញ្ញាអន្តរជាតិមក Thanh Thuy ទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីទស្សនិកជនក្នុងប្រទេស។ មនុស្សភាគច្រើនគិតថា នាងសមនឹងលក្ខណៈវិនិច្ឆ័យរបស់បវរកញ្ញាអន្តរជាតិ ដោយសារសម្រស់ទន់ភ្លន់ ស្ទីលឆើតឆាយ អាកប្បកិរិយាសុភាពរាបសារ និងការអប់រំល្អ។

ម្ចាស់ជ័យលាភីរូបនេះ បច្ចប្បន្នមានអាយុ ២២ ឆ្នាំ ហើយកំពុង​សិក្សា​នៅ​សាលា​ពីរ​គឺ​សាកលវិទ្យាល័យ​ភាសាបរទេស (University of Da Nang) និង​សកលវិទ្យាល័យ Greenwich University of Vietnam។ មុននឹងគ្រងមកុដបវរកញ្ញាវៀតណាមឆ្នាំ ២០២២ Thanh Thuy បានឈ្នះតំណែងបវរកញ្ញានៃសាកលវិទ្យាល័យភាសាបរទេស ក្រោមសាកលវិទ្យាល័យ Da Nang ដែលជាជើងឯករងនៃការប្រកួតនិស្សិត Elegant ឆ្នាំ ២០២១ ។

ទី២ Lê Nguyễn Bảo Ngọc (បវរកញ្ញាអន្តរទ្វីប ២០២២, Miss Intercontinental 2022)

Le Nguyen Bao Ngoc បានឈ្នះពានរង្វាន់បវរកញ្ញាអន្តរទ្វីប ឆ្នាំ២០២២ នៅជុំចុងក្រោយនៃការប្រកួតដែលធ្វើឡើងនៅប្រទេសអេហ្ស៊ីប។ ក្នុងការប្រកួតប្រជែង នាងពូកែខាងខ្លឹមសារ ជាពិសេសផ្នែកអាកប្បកិរិយា មានសមត្ថភាពធ្វើបទបង្ហាញជាភាសាអង់គ្លេសបានយ៉ាងល្អ។

កើតក្នុងឆ្នាំ ២០០១ នៅទីក្រុង Can Tho ហើយជានិស្សិតនៃមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យអន្តរជាតិទីក្រុងហូជីមិញ។ នាងគឺជាបវរកញ្ញារងទី១ នៃបវរកញ្ញាវៀតណាមឆ្នាំ២០២២។ បន្ទាប់មក នាងបានតំណាងឲ្យប្រទេសវៀតណាមក្នុងកម្មវិធី បវរកញ្ញាអន្តរទ្វីប​ ដោយបានឈ្នះមកុដយ៉ាងជោគជ័យ នាំមុខមាត់ដល់ប្រទេស។

បន្ទាប់ពីបញ្ចប់អាណត្តិបវរកញ្ញាអន្តរទ្វីប Le Nguyen Bao Ngoc នៅតែខិតខំប្រឹងប្រែងក្នុងសកម្មភាពសិល្បៈ និងចូលរួមការងារសង្គម ហើយក៏ទទួលបានការសរសើរជាច្រើនពីមហាជន។ បវរកញ្ញារូបនេះគឺជានារីម្នាក់ក្នុងចំណោមសម្រស់ដែលមានភាពស្រស់ស្អាត និងសមិទ្ធិផលសិក្សា​យ៉ាងត្រចេះត្រចង់ ឈានមុខក្នុងប្រទេសវៀតណាមមួយរូបដែរ។

ទី៣ Nguyễn Thúc Thùy Tiên (Miss Grand International 2021)

Nguyen Thuc Thuy Tien កើត​ក្នុង​ឆ្នាំ ១១៩៨ កម្ពស់ ១ម៉ែត្រនិង៧១សង់ទីម៉ែត្រ នាងធ្លាប់ជាប់ចំណាត់ថ្នាក់លេខ១ នៅ Miss Southern ឆ្នាំ ២០១៧ មុនពេលឡើងដល់កំពូលទាំង៥ និងជា Beauty of Charity of Miss Vietnam ឆ្នាំ ២០១៨។ នាងធ្លាប់តំណាងឲ្យប្រទេសវៀតណាមក្នុងកម្មវិធី Miss International ក្នុងឆ្នាំ ២០១៨ ។ នៅឆ្នាំ ២០២១ នាងតំណាងវៀតណាម ក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand International និងទទួលបានតំណែងកំពូលជាម្ចាស់មកុដលើឆាក។

ជិត ៣ ឆ្នាំចាប់តាំងពីបានគ្រងមកុដ MGI ឆ្នាំ២០២១ បវរកញ្ញារូបនេះ នៅតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍ កែលម្អការអប់រំ និងព្យាយាមជ្រៀតខ្លួនធ្វើជាតារាសម្ដែង។ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ Thuy Tien បាន​ចែក​រំលែក​ដំណឹង​ល្អ​ថា​ នាង​ទើប​តែ​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​សណ្ឋាគារ និង​ភោជនីយដ្ឋាន ពី​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​ស្វីស។

មិនត្រឹមប៉ុណ្ណឹងទេ Thuy Tien គឺជារាជិនីសម្រស់ដ៏កម្រមួយរូប ដែលអាចរក្សាបាននូវប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ ព្រមទាំងភាពគួរឲ្យអាណិតពីសាធារណជន ទោះបីជានាងបានបញ្ចប់អាណត្តិនិងមានរឿងចម្រូងចម្រាសពាក់ព័ន្ធនឹងអំពើពេស្សាចារយ៉ាងណាក្ដី ។ នៅក្នុងចំណាត់ថ្នាក់នៃឥស្សរជនមានឥទ្ធិពលនៅលើបណ្តាញសង្គមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Thuy Tien តែងតែលេចឡើងជាមួយនឹងសន្ទស្សន៍វិជ្ជមានភាគច្រើន។

ទី៤ Nguyễn Phương Khánh​ ( បវរកញ្ញាផែនដី ឆ្នាំ២០១៨, Miss Earth 2018)

បវរកញ្ញាកើត​នៅ​ឆ្នាំ ១៩៩៥ បន្ទាប់ពីទទួលបានជ័យលាភីលេខ២ Miss Sea Vietnam Global ឆ្នាំ២០១៨ នាងបានតំណាងឲ្យប្រទេសវៀតណាម ទៅចូលរួមការប្រកួត Miss Earth 2018 និងទទួលបានមកុដដោយជោគជ័យ។

ក្រោយនាំជ័យលាភីយ៉ាងគគ្រឹកគគ្រេងចូលមកប្រទេស នាង Phuong Khanh បានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍នានា និងសកម្មភាពស្ម័គ្រចិត្តក្នុងនាមជាបវរកញ្ញាផែនដី។ បើធៀបនឹងបវរកញ្ញាផ្សេងទៀត សម្រស់ហាក់បីដូចជាអាថ៌កំបាំងជាង។ មហាជនជាច្រើនបានបញ្ចេញមតិថា មុខមាត់របស់នាងកាន់តែមានភាពប្រសើរឡើង បើធៀបនឹងពេលនាងគ្រងមកុដលើកដំបូង។

ទោះជាបញ្ចប់អាណាតិ្តអស់រយៈពេលច្រើនឆ្នាំក៏ពិតមែន តែ​ Phuong Khanh នៅតែបង្ហាញមុខក្នុងកម្មវិធីកម្សាន្តនានា និងជាចៅក្រមសម្រាប់ការប្រកួតជាច្រើនដូចជា Miss Tourism Vietnam Global ឆ្នាំ២០២១ ចៅក្រមកម្មវិធី Miss Universe Vietnam ឆ្នាំ២០២២ ព្រមទាំងដើរតួក្នុងតួនាទីសំខាន់ៗរបស់កម្មវិធីបង្ហាញម៉ូដធំៗ​ ដែលឈានមុខគេក្នុងប្រទេសវៀតណាម៕

Huỳnh Thị Thanh Thủy (បវរកញ្ញាអន្តរជាតិ ឆ្នាំ២០២៤, Miss International 2024)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Lê Nguyễn Bảo Ngọc (បវរកញ្ញាអន្តរទ្វីប ២០២២, Miss Intercontinental 2022)

Nguyễn Thúc Thùy Tiên (Miss Grand International 2021)

Nguyễn Phương Khánh​ ( បវរកញ្ញាផែនដី ឆ្នាំ២០១៨, Miss Earth 2018)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម្ចាស់មកុដ Miss International នាង Thanh Thuy មានប្រវត្តិសិក្សាដ៏ភ្ញាក់ផ្អើល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ថៃ​គ្រោង​បង្រ្កាប​លើ​ទំនិញថោកៗពីបរទេស​ ដោយថា​វា​ធ្វើ​ឱ្យ​ប៉ះពាល់ដល់ SMEs ក្នុងស្រុក

ជីវិតកម្សាន្ដ១៣ នាទីutes មុន

បវរញ្ញា​វៀតណាម៤​រូប​ នាំមុខមាត់ប្រទេស ​ក្លាយជាម្ចាស់មកុដ​លើឆាក​អន្តរជាតិ

ព័ត៌មានជាតិ២៣ នាទីutes មុន

អ្នកស្រី រដ្ឋា រស់​នៅ​ភូមិ​បណ្តែតទឹក កែច្នៃ​ដើមកំប្លោក ជារបស់ប្រើប្រាស់លក់ឲ្យភ្ញៀវទេសចរ ​រក​កម្រៃ​ទ្រទ្រង់ជីវភាពគ្រួសារ

ព័ត៌មានជាតិ២៧ នាទីutes មុន

គម្រោង​ផ្លូវ​ល្បឿន​លឿន​ ១៧ ខ្សែ ដាក់ក្នុង​​ផែនការ​​​មេ​អភិវឌ្ឍ​របស់រដ្ឋាភិបាលកម្ពុជា

ព័ត៌មានជាតិ២៨ នាទីutes មុន

សម្ដេចធិបតី៖ ការដូរប្រមុខការទូត គឺដើម្បីប្រសិទ្ធភាពការងារកាន់តែខ្លាំង ខណៈបញ្ហាអន្តរជាតិកាន់តែស្មុគស្មាញ  

សន្តិសុខសង្គម១៩ ម៉ោង មុន

Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់

សន្តិសុខសង្គម២០ ម៉ោង មុន

Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ប្រយ័ត្នចាញ់បោក! មានអ្នកក្លែងបន្លំ ប្រើឈ្មោះទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» រៃអង្គាសលុយ

កីឡា១ ម៉ោង មុន

កីឡាករ នុប តុលា បាត់​បង់ជីវិត​ជា​ដំណឹង​ដ៏​ក្រៀមក្រំបំផុត​សម្រាប់​បាល់ទាត់​កម្ពុជា

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ប្រធានក្រុមល្ខោនបាសាក់ ចង់ឃើញទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ បង្កើតកម្មវិធីសិល្បៈបុរាណជាតិ

Sokha Hotels

ព័ត៌មានពេញនិយម