Connect with us

ព័ត៌មានជាតិ

គម្រោង​ផ្លូវ​ល្បឿន​លឿន​ ១៧ ខ្សែ ដាក់ក្នុង​​ផែនការ​​​មេ​អភិវឌ្ឍ​របស់រដ្ឋាភិបាលកម្ពុជា

បានផុស

នៅ

បើតាម​ផែនការ​មេ​គ្រប់​ជ្រុងជ្រោយ​ស្តី​ពី​​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ​ និង​ភស្តុរភាកម្ម​កម្ពុជា (២០២៣-២០៣៣) រដ្ឋាភិបាល​កម្ពុជា​គ្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿនលឿន​ចំនួន ១៧ ខ្សែក្នុងនោះ ១២ ខ្សែ​ត្រូវ​សាងសង់ថ្មី ដែល​មាន​ប្រវែង​សរុប ២ ៧២០ គីឡូម៉ែត្រ ត្រឹមឆ្នាំ២០៣០។ ផ្លូវចំនួន ៥ ខ្សែ​បន្ថែម​ទៀត មាន​ប្រវែងសរុប ១ ២១៨ គីឡូម៉ែត្រ ជាគម្រោង​ត្រូវ​អនុវត្ត​​បន្តបន្ទាប់ ក្រោយ​ឆ្នាំ២០៥០។

ការ​អភិវឌ្ឍ​បណ្តាញ​ផ្លូវល្បឿនលឿន​កម្ពុជា នឹង​មាន​ទម្រង់​ជា “ផ្លូវក្រវាត់១ ផ្លូវមានទម្រង់ជាកាំ ៧ ផ្លូវ​ទម្រង់​ខ្សែ​ផ្ដេក ១ ខ្សែ និង​ផ្លូវទម្រង់ខ្សែបញ្ឈរ ១ខ្សែ”។ ក្នុងនោះត្រឹមឆ្នាំ២០៣៣ បណ្តាញ​ផ្លូវ​ល្បឿន​លឿន ដំណាក់​កាល​ដំបូង​ប្រវែង​សរុប​ប្រហែល ៨០០ គីឡូម៉ែត្រ នឹង​ត្រូវ​បាន​សាងសង់​ក្នុង​ទម្រង់ “ផ្លូវ​ក្រវាត់ ១ ខ្សែ និង​ផ្លូវ​ទម្រង់​កាំ ៣ ខ្សែ” (ផ្លូវក្រវាត់ក្រុងទី៣ និង​ផ្លូវ​ល្បឿន​លឿន ៣ ខ្សែ ភ្នំពេញ-ព្រះសីហនុ ភ្នំពេញ-បាវិត និង ភ្នំពេញ-ប៉ោយប៉ែត)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក)-ផ្លូវ​ទម្រង់​កាំ ៧ ខ្សែ ចេញ​ពី​រាជធានី​ភ្នំពេញ រួមមាន

-ផ្លូវទម្រង់កាំលេខ១៖ ផ្លូវល្បឿនលឿនលេខ១ (EX1) ភ្នំពេញ-កណ្តាល-ព្រៃវែង-ស្វាយរៀង-បាវិត,
-ផ្លូវទម្រង់កាំលេខ២៖ ផ្លូវល្បឿនលឿនលេខ២ (EX2) ភ្នំពេញ-កណ្តាល (ព្រំដែន​កម្ពុជា និង​វៀតណាម) តាម​បណ្តោយ​ដងទន្លេមេគង្គ
-ផ្លូវទម្រង់កាំលេខ៣៖ ផ្លូវល្បឿនលឿនលេខ៣ (EX3) ភ្នំពេញ-កណ្ដាល-តាកែវ-កំពត-ព្រះសីហនុ
-ផ្លូវ​ទម្រង់កាំលេខ៤ ផ្លូវ ល្បឿនលឿនលេខ៤ (EX4) ភ្នំពេញ-កណ្ដាល-កំពង់ស្ពឺ-ព្រះសីហនុ។
-ផ្លូវ​ទម្រង់កាំលេខ៥៖ ផ្លូវល្បឿន លឿនលេខ៥ (EX5) ភ្នំពេញ-កណ្ដាល-កំពង់ឆ្នាំង-ពោធិ៍សាត់
-បាត់ដំបង-បន្ទាយមានជ័យ-មាត់​ច្រក​ព្រំដែន ប៉ោយប៉ែត
-ផ្លូវទម្រង់កាំលេខ ៦៖ ផ្លូវល្បឿនលឿនលេខ៦ (EX6) ភ្នំពេញ-កណ្ដាល-កំពង់ចាម-កំពង់ឆ្នាំង- កំពង់ធំ-សៀមរាប។
-ផ្លូវទម្រង់កាំលេខ៧៖ ផ្លូវល្បឿនលឿនលេខ៧ (EX7) ភ្នំពេញ-កណ្ដាល-កំពង់ចាម- ក្រចេះ-ស្ទឹងត្រែង-មាត់​ច្រកព្រំដែនត្រពាំងក្រៀល។

ខ)-ផ្លូវ​ទម្រង់ខ្សែផ្ដេកប៉ែកខាងកើត-ខាងលិច មាន ១ ខ្សែ៖

-ផ្លូវល្បឿនលឿនលេខ ៩ (EX9) ច្រក​ព្រំដែន ប៉ោយប៉ែត-បន្ទាយមានជ័យ-សៀមរាប-ព្រះវិហារ-ស្ទឹងត្រែង-រតនគិរី-ច្រកព្រំដែន​អូរយ៉ាដាវ

គ)-ផ្លូវទម្រង់ខ្សែបញ្ឈរប៉ែក​ខាងត្បូង-ខាងជើង ១ខ្សែ៖

-ផ្លូវនេះ​មានបីកំណាត់​គឺកំណាត់ផ្លូវល្បឿនលឿនលេខ ៩ (EX9A) សៀមរាប-បាត់ដំបង-ពោធិ៍សាត់-កោះកុង។ កំណាត់​ផ្លូវល្បឿនលឿនលេខ ៤៨ (EX48) កោះកុង-ព្រះសីហនុ និង​កំណាត់​ផ្លូវ​ល្បឿន​លឿន​លេខ ៣៣ (EX33) ព្រះសីហនុ-កំពត-កែប
ឃ)-ផ្លូវ​ក្រវាត់ ១ខ្សែ៖ ផ្លូវក្រវាត់រាជធានីភ្នំពេញលេខ ៣ (EXU1)

ង)-បណ្តាញ​ផ្លូវល្បឿនលឿនគ្រោងអភិវឌ្ឍនាពេលអនាគត៖

-ផ្លូវល្បឿនលឿនលេខ៨ (EX8) ភ្នំពេញ-កំពង់ចាម-ក្រចេះ-មណ្ឌលគិរី-រតនគិរី
-ផ្លូវល្បឿនលឿនលេខ៦២ (EX62) កំពង់ធំ-ព្រះវិហារ-ព្រំដែន កម្ពុជា-ថៃ
-ផ្លូវល្បឿនលឿនលេខ៦៦ (EX66) សៀមរាប-ឧត្តរមានជ័យ-ព្រំដែន​កម្ពុជា-ថៃ
-ផ្លូវល្បឿនលឿន លេខ៤៤ (EX44) ភ្នំពេញ-កំពង់ស្ពឺ-កំពង់ផែ​កោះកុង
-ផ្លូវល្បឿនលឿនលេខ៧៦ (EX76) កំពង់ធំ- ក្រចេះ-មណ្ឌលគិរី-ព្រំដែនកម្ពុជា-វៀតណាម។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

Song Hye Kyo និង Gong Yoo ប៉ះគ្នាក្នុងរឿងភាគថ្មី ចាយទុនផលិត ៤៧.៧លានដុល្លារ

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី ១ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស ក្នុងភូមិទាំង ៨

ព័ត៌មានជាតិ២០ នាទីutes មុន

ពលរដ្ឋតាម​ផ្លូវ​ទៅ​ភ្នំសំពៅ ស្នើ​​មគ្គុទេសជួយ​នាំទេសចរបរទេស​ បានស្គាល់អំពីតម្លៃផ្លែត្នោតនិងគ្រាប់ត្នោតរបស់ខ្មែរ

សេដ្ឋកិច្ច២២ នាទីutes មុន

រដ្ឋាភិបាលប្ដេជ្ញាបន្តការពារឧស្សាហកម្មផលិតស៊ីម៉ងត៍ គ្រាដែលតម្រូវការសំណង់ធ្លាក់ចុះ

ចរាចរណ៍២៥ នាទីutes មុន

បុរសម្នាក់ សង្ស័យងងុយដេក ងោកមួយភាំង រេចង្កូតឡើងខឿន បុកបង្គោលភ្លើង បង្កការខូចខាត

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម