Connect with us

កីឡា

ថ្ងៃនេះ គ្រុឌ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងធ្វើដំណើរចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសក្រិក ដើម្បីរៀបចំការប្រកួតជើងឯកគ្រុឌគុនខ្មែរអន្តរជាតិ កម្ពុជា-ក្រិក ឆ្នាំ២០២៤ ជាលើកដំបូង

បានផុស

នៅ

នាថ្ងៃទី២០ ខែវិច្ឆិកានេះ គ្រុឌ បានត្រៀមរួចរាល់ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសក្រិក ដើម្បីរៀបចំការប្រកួតជើងឯកគ្រុឌគុនខ្មែរ កម្ពុជា-ក្រិក ឆ្នាំ២០២៤ ដែលសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ នេះជាលើកដំបូងហើយ ដែលភេសជ្ជៈគ្រុឌ បានរៀបចំការប្រកួតគ្រុឌគុនខ្មែរលក្ខណៈអន្តរជាតិ នៅប្រទេសក្រិក។ ក្នុងការរៀបចំនេះ មានទាំងភ្លេងប្រពៃណីខ្មែរ គ្រូបង្វឹក កីឡាករ កីឡាការិនី ក្រុមការងារបច្ចេកទេស និងអ្នកចូលរួមមួយចំនួនទៀត។ ភេសជ្ជៈគ្រុឌ ជាអ្នកទទួលបន្ទុកក្នុងការរៀបចំការប្រកួតនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាធម្មតា គ្រុឌគុនខ្មែរតែងតែប្រកួតនៅក្នុងប្រទេស។ ដូច្នេះ នេះគឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលភេសជ្ជៈគ្រុឌ បានសហការជាមួយសហព័ន្ធប្រដាល់គុនខ្មែរ និងសហព័ន្ធក្រិក ដើម្បីរៀបចំការប្រកួតគ្រុឌគុនខ្មែរនៅប្រទេសក្រិក។ នេះក៏ជាការរួមចំណែកដ៏ធំមួយ លើវិស័យកីឡាប្រដាល់គុនខ្មែរ នៅលើឆាកអន្តរជាតិ ដើម្បីបង្ហាញឱ្យពិភពលោកបានឃើញពីគុនខ្មែរកាន់តែច្បាស់ និងបញ្ជាក់ថា គុនខ្មែរពិតជាមានភាពខ្លាំងក្លាដូចដែលគេនិយាយមែន។

ក្រុមការងារភេសជ្ជៈគ្រុឌ និងកីឡាករ កីឡាការិនីទាំង៨រូប បានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើឱ្យតំបន់អឺរ៉ុប បានស្គាល់ពីក្បាច់គុនខ្មែរ ក្នុងការផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែមានភាពលេចធ្លោ។ ទោះការប្រកួតនេះចាញ់ឬឈ្នះ កីឡាគឺជាមិត្តភាព។ កម្ពុជា និងក្រិក សុទ្ធតែជាប្រទេសដែលមានវប្បធម៌ និងអរិយធម៌វ័យចំណាស់ដូចគ្នា។

ជាពិសេសជាងនេះ គ្រុឌនឹងជំរុញឱ្យកីឡាករខ្មែរ មានឱកាសចេញទៅប្រកួតនៅក្រៅប្រទេសបានកាន់តែច្រើន ដើម្បីដកស្រង់បទពិសោធន៍ និងអភិវឌ្ឍខ្លួនបន្ថែមទៀត សម្រាប់អនាគត។

#គ្រុឌគុនខ្មែរ ថែរក្សាអត្តសញ្ញាណខ្មែរ នាំគុនខ្មែរឱ្យល្បីលើឆាកអន្តរជាតិ!

#គាំទ្រគុនខ្មែរជាមួយគ្រុឌ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម