Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្តតាកែវចុះសួរសុខទុក្ខ​ពលករ​ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​​

បានផុស

នៅ

បន្ទាប់ពី​ទទួលបាន​ដំណឹង​នៅវេលា​ម៉ោង៤​នឹង​៣០នាទី ព្រលឹម​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១​នេះ ថា មាន​ករណី​រថយន្ត​ដឹក​បងប្អូន​ពលរដ្ឋ​មកពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​អូ​ស្មាច់ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​នៅ​ខាងជើង​ស្ពាន​ស្លាគូរ ស្ថិតនៅក្នុង​ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្ត​តាកែវ លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ភ្លាមៗ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ដែល​គ្រោះថ្នាក់​នោះដែរ​ក៏​បណ្តាលឱ្យ​ពលករ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​០៧​នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀត​ក្នុងឱកាស​ចុះសួរសុខទុក្ខ​ពលករ​ក្រឡាប់​រថយន្ត​នេះដែរ លោក​អភិបាលខេត្ត​បាន​សម្តែង​ការ​ចូលរួម​ស្តោក​ស្តាយ​ចំពោះ​ហេតុការណ៍​ក្រឡាប់​រថយន្ត​នេះ នឹង​សូម​ជូនពរ​ទៅដល់​បងប្អូន​ពលករ​ទាំងអស់​សូម​ឆាប់​ជាសះស្បើយ ដើម្បី​បន្ត​ចូលរួម​ជាមួយនឹង​អាជ្ញាធរ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈ​ពេល​១៤​ថ្ងៃ ក្នុង​គោលបំណង​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ទៅដល់​សហគមន៍​របស់​យើង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ។​

សូមបញ្ជាក់ថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ រថយន្ត​ដឹក​ពលករ​ពី​ព្រំដែន​អូ​ស្មាច់​ស្លាក​លេខ ខ​.​ម ១.៣ ៤៧៩៦ ដឹក​ពលករ​ចំនួន១៣​នាក់ និង​តៃកុង​ឡាន០១​នាក់ ក្នុង​គោលដៅ​ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ មាន​ពលករ​០២​នាក់ខេត្តកណ្តាល មាន​ពលករ​០២​នាក់ ខេត្តតាកែវ មាន​ពលករ​០៤​នាក់ និង​ខេត្តកំពត មាន​ពលករ​០៥​នាក់ ។ បន្ទាប់ពី​ដាក់​ពលករ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល រួច​បន្ត​ដឹក​ពលករ​មក​ដា​ក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ខេត្តតាកែវ និង​កំពត ស្រាប់តែ​មកដល់​ចំណុច​ខាងជើង​ស្ពាន​ស្លាគូរ ស្ថិតក្នុង​ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ រថយន្ត​ក៏បាន​ក្រឡាប់បណ្តាល​ឱ្យ​រងរបួស​ធ្ងន់ស្រាល០៧​នាក់ ក្នុងនោះ​របួសធ្ងន់០៤​នាក់ រួមទាំង​តៃកុង​ឡាន០១​នាក់​។

បច្ចុប្បន្ន ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ត្រាំកក់ និង​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ នៅ​ម៉ោង​ប្រមាណ៥​និង​០០​នាទី​ផងដែរ ៕

អត្ថបទ ៖ ​វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៧ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម