ព័ត៌មានជាតិ
កម្ពុជា-ជប៉ុនមានក្តីរំពឹងខ្ពស់ក្នុងការជំរុញការទូទាត់ឆ្លងដែនតាមប្រព័ន្ធបាគង
លោក Toshiya Shimakata ប្រធានក្រុមប្រឹក្សាភិបាលធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី បានបង្ហាញសុទិដ្ឋិនិយមចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនរវាង កម្ពុជា-ជប៉ុន តាមរយៈប្រព័ន្ធបាគង សំដៅជំរុញទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងទាក់ទាញភ្ញៀវទេចរជប៉ុន។
ការលើកឡើងរបស់លោក Toshiya Shimakata អំឡុងពេលដែលលោកបានដឹកនាំគណៈប្រតិភូ ពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
លោក Toshiya Shimakata បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) នាពេលកន្លងមក និងបានលើកឡើងពីផែនការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លោកមើលឃើញចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនរវាង កម្ពុជា-ជប៉ុន តាមរយៈប្រព័ន្ធបាគង របស់ធនាគារជាតិនៃកម្ពុជា ផងដែរ។
លោកស្រីបណ្ឌិតទេសាភិបាល បានលើកឡើងពីការចូលរួមរបស់ ធនាគារឯកទេស អ៊ីអន ( ក្នុងសកម្មភាពសង្គមនាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យបន្តចូលរួមកាន់តែច្រើនថែមទៀត ជាពិសេសកិច្ចសហការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
ជាមួយគ្នានោះដែរ លោកស្រីបណ្ឌិត ជា សិរីក៏បានបញ្ជាក់ពីសារៈសំខាន់នៃការស្វែងយល់ឱ្យបានច្បាស់លាស់អំពីបទប្បញ្ញត្តិនានា មុននឹងដាក់ឱ្យដំណើរការផលិតផល ឬសេវាកម្មថ្មីណាមួយ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការពិភាក្សាគ្នាលម្អិតជាមួយមន្រ្តីជំនាញរបស់ ធនាគាជាតិនៃកម្ពុជា ដើម្បីធានាបានអនុលោមភាពពេញលេញ។
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) និងលោក SAITO Ken រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពី«ការទូទាត់ដោយផ្អែកលើQR Code រួមគ្នា»។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Fumio Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ជប៉ុន ដែលបានធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៣។
យោងតាម NBC អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់ក្របខណ្ឌជាក់លាក់ សម្រាប់កិច្ចសហប្រតិបត្តិការលើកកម្ពស់សកម្មភាពប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាម QR Code ដ៏ងាយស្រួល មានសុវត្ថិភាព និងប្រសិទ្ធភាព។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះក៏នឹងជួយលើកកម្ពស់ចរាចរណ៍រូបិយវត្ថុជាតិ ព្រមទាំងជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានសក្តានុពលថែមទៀតផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទៅដល់ខេត្តក្រចេះរដូវនេះ! កុំភ្លេចសាករសជាតិសម្លត្រីឆ្កោក រដូវទឹកស្រកសំបូរត្រីចុះតាមព្រែកបឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់