ព័ត៌មានជាតិ
យុវជនវៀតណាមនិងយុវជនកម្ពុជា មានគម្រោងសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនកម្ពុជា និង កសាងអគារទីស្តីការរបស់ ស.ស.យ.ក
យុវជនវៀតណាម និង យុវជនកម្ពុជា ស.ស.យ.ក មានគម្រោងសាងសង់មជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនកម្ពុជា និង កសាងអគារទីស្តីការរបស់ ស.ស.យ.ក ដើម្បីទុកជានិមិត្តរូប បង្ហាញពីទំនាក់ទំនងសាមគ្គីភាពរឹងមាំរវាងប្រទេសទាំង២កម្ពុជានិងវៀតណាម។

នេះតាមការបញ្ជាក់ឱ្យដឹងពីលោក ង្វៀន មិញជៀត (Nguyen Minh Triet) លេខាគណៈមជ្ឈឹមសហភាពយុវជនកុម្មុយនីស្ត ហូជីមិញ និងជាប្រធានសហភាពនិស្សិតវៀតណាម ក្នុងជំនួបសម្តែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

លោក ង្វៀន មិញជៀត បានមានប្រសាសន៍លើកឡើងថា យុវជនវៀតណាមនិងយុវជនកម្ពុជា(ស ស យ ក) មានគម្រោងសាងសង់មជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនកម្ពុជានិងកសាងអាគារទីស្តីការរបស់ ស.ស.យ.ក ដែលគម្រោងនេះនឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយើងអាចធ្វើកិច្ចការងារនេះឲ្យក្លាយជារូបរាង ដើម្បីទុកជានិមិត្តរូប បង្ហាញពីទំនាក់ទំនងសាមគ្គីរឹងមាំរវាងប្រទេសទាំង២ កម្ពុជានិងវៀតណាម។

ក្នុងឱកាសនោះដែរលោក ង្វៀន មិញជៀត ក៏បានវាយតម្លៃខ្ពស់ពីការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ។ ភាពរីកចម្រើន នៃទំនាក់ទំនងរវាងយុវជនកម្ពុជានិងយុវជននៃប្រទេសវៀតណាម។

លោក ង្វៀន មិញជៀត បានបន្តថា ការមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ក្រុមយុវជនរបស់វៀតណាម បានពិភាក្សាការងារមួយចំនួនជាមួយយុវជនរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើននូវភាពរឹងមាំដើរលឿនទៅមុខ។បន្ថែមពីនេះយើងបានដាក់គោលដៅសហប្រតិបត្តិការថ្នាក់មជ្ឈិមនិងបន្តកិច្ចសហប្រតិបត្តិការ នៅថ្នាក់មូលដ្ឋានបន្ថែមទៀត។

យុវជនវៀតណាមនិងយុវជនកម្ពុជាបានប្រាស្រ័យទាក់ទងទំនាក់ទំនងគ្នាបានយ៉ាងល្អ។បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំប្រទេសកម្ពុជា ជាស្រទាប់យុវជនបន្តវេន ដែលមានសមត្ថភាពដែលយើងនឹងបន្តិចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កម្ពុជានិងប្រទេសវៀតណាមគឺជាអ្នកជិតខាងមានភូមិផងរបងជាមួយគ្នា យើងបានរួមសុខ រួមទុក្ខជាមួយគ្នាជាយូរណាស់មកហើយ។ កម្ពុជាក៏មានប្រវត្តិជួយទៅដល់ប្រទេសវៀតណាម ហើយប្រទេសវៀតណាមក៏មានប្រវត្តិជួយមកដល់កម្ពុជា ដូចគ្នា។ ប្រទេសយើងទាំង២បានរួមសុខទុក្ខជាមួយគ្នា ហើយយើងនឹងបន្តការអភិវឌ្ឍប្រទេសរៀងៗខ្លួន ឲ្យមានការរីកចម្រើនដូចគ្នា ដោយប្រទេសវៀតណាមមានចក្ខុវិស័យ ធ្វើឲ្យប្រទេសរបស់ខ្លួនក្លាយជាប្រទេសអភិវឌ្ឍន៍ ក្លាយជាប្រទេសជាអ្នកមាននៅឆ្នាំ២០៤៥។ចំណែកឯប្រទេសកម្ពុជាយើងវិញក៏មានចក្ខុវិស័យធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេស អភិវឌ្ឍន៍ ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។

លោកបន្តទៀតថា ថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុកអ្វីៗ ល្អជាច្រើនសម្រាប់យុវជនជំនាន់ក្រោយ ដើម្បីឱ្យយុវជនជំនន់ក្រោយបន្តទំនាក់ទំនង សហប្រតិបត្តការកាន់តែមានភាពរឹងមាំបន្ថែមទៀត រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមទៅថ្ងៃអនាគត៕
ដោយ ៖ ស្រីរ័ត្ន







-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង