Connect with us

ជីវិតកម្សាន្ដ

អ្នកនាង ខាត់ សុឃីម យំរាល់ពេលនឹកដល់មនុស្សសំខាន់ ២នាក់

បានផុស

នៅ

ខួប២ឆ្នាំនៃការបាត់បង់ លោក ខាត់ ចំរើន តារាស្រីពហុជំនាញដ៏មានប្រជាប្រិយភាពផ្នែកសិល្ប:គ្រប់ទម្រង់ អ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា អ្នកនាងតែងដេកយំទឹកភ្នែករាល់ពេលដែលនឹកដល់ប្អូនប្រុស និងឪពុកជាទីស្រលាញ់ ដែលបានចាកចេញពីគ្រួសារគ្មានថ្ងៃត្រឡប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារឿយៗ តារាពហុជំនាញរូបនេះ តែងលើករំលឹកដល់អនុស្សាវរីយ៍ល្អៗជាច្រើន ចំពោះលោកឪពុកជាទីស្រលាញ់ និងប្អូនប្រុសគឺលោក ខាត់ ចំរើន បន្ទាប់ពីអ្នកទាំង២ បានចែកឋានទៅ ខណៈដែលគ្រួសារសិល្បៈបុរាណនេះ ធ្លាប់មានអនុស្សាវរីយ៍លើវិថីមួយនេះ ជាច្រើនឆ្នាំរួមគ្នា មិនត្រឹមជាការបាត់បង់សាច់ញាតិ តែក៏ជាការបាត់បង់ដៃគូល្អផងដែរ។

តួយ៉ាង នៅថ្ងៃខួប២ឆ្នាំ នៃការបាត់បង់លោក ខាត់ ចំរើន អ្នកនាង ខាត់ សុឃីម បានរៀបរាប់ភ្ជាប់រូបភាពថា “២ឆ្នាំហើយ សោកស្តាយហួសពេលជីវិតមិនទៀង គឺបានធ្វើឲ្យខ្ញុំគិតច្រើន ហើយយំរាល់ពេល បាត់ប្អូន បាត់ឪពុក បាត់ដៃគូរដ៏ល្អ (២០.១១.២ ០២២/២០.១១.២០២៤) នឹកណាស់លោកអើយ”

សូមរំលឹកថា តារាកំប្លែងនិងជាអ្នកចម្រៀងបុរាណ លោក ខាត់ ចំរើន បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងវ័យ៤០ឆ្នាំ ដោយជំងឺប្រចាំកាយ។ ដំណឹងមរណភាពរបស់លោក ត្រូវបានអ្នកគាំទ្រព្រមទាំងសិល្បករសិល្បការិនីជាច្រើន ចូលរួមសម្តែងការសោកស្តាយ និងចាត់ទុកថា ជាការបាត់បង់ធន់ធានសិល្បករដ៏មានប្រជាប្រិយភាព និងទេពកោសល្យផ្នែកសិល្ប:ស្ទើរគ្រប់ជំនាញមួយរូបផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម