KPT+
យូធូប ចិន ៣រូប បាត់មុខច្រើនឆ្នាំ វិលមកវិញនៅតែជាជើងខ្លាំង
គេមិនអាចបដិសេធបានទេថា ប្រទេសចិនគឺជាកន្លែងមួយដែលមានវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ជាពិសេសតារាល្បីៗតែងតែក្លាយជាបាតុភូតអ៊ីនធឺណេតដ៏ពេញនិយម។ ប៉ុន្មានឆ្នាំមកនេះ មានឈ្មោះប្រកួតប្រជែងដើម្បីបង្ហាញខ្លួនដំបូង អ្នកខ្លះល្បីដល់កំពូល ក្លាយជាការចងចាំនិងពេញនិយមពីអ្នកទស្សនា ប៉ុន្តែអ្នកផ្សេងទៀតមិនអាចរក្សាទម្រង់របស់ពួកគេបានទាំងស្រុង រហូតបាត់មុក្រោមហេតុផលផ្សេងៗគ្នា។
១ យូធូបជនបទ Li Ziqi វិលមកវិញកាន់តែក្ដៅគគុកជាងមុន
ធ្លាប់ជាតារាអ៊ីនធឺណិតក្តៅក្នុងប្រទេសចិន និងប្រទេសជាច្រើនទៀតអស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅចុងឆ្នាំ ២០២១ Li Ziqi ស្រាប់តែឈប់ដំណើរការបន្ទាប់ពីមានជម្លោះ និងបណ្ដឹងជាមួយក្រុមហ៊ុនគ្រប់គ្រង។ នេះធ្វើឲ្យអ្នកគាំទ្រនាងសោកស្តាយជាខ្លាំង។ មួយរយៈពេលដែលនាងឈប់ធ្វើការដើម្បីលាក់បាំងនោះ មហាជនជាច្រើនបានបន្តទន្ទឹងរង់ចាំរឿង ទេពអប្សរជនបទ ហើយក្នុងអំឡុងពេលនេះវីដេអូចាស់ៗរបស់នាងនៅតែបន្តកើនឡើងជាបន្តបន្ទាប់។
ក្រោយបាត់មុខ៣ឆ្នាំមក ថ្មីៗនេះ យូធូបរូបនេះស្រាប់តែត្រលប់មកវិញ ដោយបន្តបង្កើតភាពក្តៅគគុកពេញបណ្តាញសង្គម។ បើទោះជានាងអសកម្មមួយរយៈមកក៏ពិតមែន ប៉ុន្តែភាពទាក់ទាញរបស់ Li Ziqi ក៏មិនថមថយទាល់តែសោះ ហើយមិនត្រឹមតែប៉ុណ្ណោះ នាងក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងពេលមុនផងដែរ។ ក្នុងអំឡុងពេល ៣ ឆ្នាំដែលនាងឈប់ផលិតវីដេអូ ចំនួននៃការជាវនៅលើប៉ុស្តិ៍ YouTube របស់នាងបានបន្តកើនឡើង។ នៅពេលត្រលប់មកវិញ វីដេអូចុងក្រោយទាំង ៣ នេះក៏មានអ្នកទស្សនាកាន់តែកើនឡើងផងដែរ ដែលបង្ហាញថា ភាពទាក់ទាញរបស់នាងមិនបានថមថយទៅណាឡើយ។
២ Ms Yeah អ្នកផលិតមាតិកាធ្វើអាហារនិងញ៉ាំក្នុងការិយាល័យ
Zhou Xiaohui ត្រូវបានគេស្គាល់ថាជា Ms Yeah គឺជា YouTuber និងចុងភៅជនជាតិចិន។ នាងគឺជាឈ្មោះដែលធ្លាប់ល្បីខ្លាំងនៅលើបណ្ដាញសង្គមក្នុងប្រទេសចិន និងប្រទេសផ្សេងៗ ។ ដោយផុសចេញពីវីដេអូធ្វើម្ហូបប្រកបដោយភាពច្នៃប្រឌិតរបស់នាងនៅកន្លែងធ្វើការ ភាពល្បីល្បាញរបស់ Ms Yeah បាននាំឲ្យនាងទទួលបានប្រាក់ចំណូលយ៉ាងច្រើន។ នាងក៏ឧស្សាហ៍ចូលរួមកម្មវិធីញ៉ាំអាហារល្បីៗជាច្រើនប្រទេស ទទួលបានការកោតសរសើរពីមហាជនជាច្រើនផងដែរ។
ភាពចម្រូងចម្រាសបានវាយប្រហារ Ms Yeah នៅពេលដែលកុមារពីរនាក់ (អាយុ ១២ ឆ្នាំ និង ១៤ ឆ្នាំ) នៅក្នុងប្រទេសចិនត្រូវគេនិយាយថា បានធ្វើតាមការផ្ទុះពោតលីងញ៉ាំរបស់នាង ដែលនាំឲ្យមានការផ្ទុះយ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះមានក្មេងស្រីម្នាក់មិនរួចជីវិត ម្នាក់ទៀតត្រូវភ្លើងឆេះយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានរីករាលដាលពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន ដោយអ្នកលេងអ៊ីនធឺណិតបានអំពាវនាវឲ្យធ្វើពហិការចំពោះអ្នកហូបអាហារក្នុងការិយាល័យ ដោយសារតែពួកគេជឿថានាងជាអ្នកបង្កហេតុដោយប្រយោល។ ក្រោយមក Ms Yeah ក៏បានសុំទោស ទទួលយកការទទួលខុសត្រូវ និងជួយគ្រួសារជនរងគ្រោះ ចេញថ្លៃព្យាបាលជំងឺ។ ក្រោយកើតហេតុនេះ បានឈប់នាងស្រាប់តែឈប់ផលិតវីដេអូមួយរយៈ។
នៅឆ្នាំ ២០២១ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាយូរមកហើយ Ms Yeah ស្រាប់តែប្រកាសរៀបការ។ អ្នកលេងអ៊ីនធឺណិតក៏បានផ្ញើសារអបអរសាទរ និងជូនពរនាងឲ្យមានសុភមង្គល។ បច្ចុប្បន្ននេះ នាងលែងផលិតវីដេអូវែងដូចកាលពីមុនទៀតហើយ ប៉ុន្តែផ្តោតសំខាន់លើវីដេអូខ្លីៗ និងមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសខ្លឹមសារ។ យ៉ាងណាមិញ គេងាយមើលឃើញថាមន្តស្នេហ៍របស់ Ms Yeah លែងដូចមុនទៀតហើយ ពេលបង្ហោះ Fanpage របស់នាងមានតែប៉ុន្មានរយ Like និងមានទំនាក់ទំនងតិចតួចបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ នាងនៅតែព្យាយាមយ៉ាងខ្លាំងជាមួយនឹងការងារច្នៃប្រឌិតនេះ ហើយអ្នកដែលនៅតែទស្សនានៅតែលើកទឹកចិត្ត Ms Yeah ដដែល។
៣ Dianxi Xiaoge ទទួលបានការចាប់អារម្មណ៍ជាងពេលមុន
ក្នុងនាមជា YouTubers ម្នាក់ដែលកំពុងតាមដានខ្លឹមសារអំពីជីវិតនៅក្នុងភូមិដែលគេបំភ្លេចចោលនោះ Dianxi Xiaoge ហាក់ដូចជាត្រូវបានគេចាប់នៅក្នុងស្រមោល Li Ziqi ហើយត្រូវបានគេប្រៀបធៀបជាញឹកញាប់។ ទោះបីជាមានការយល់ឃើញខុសគ្នាក៏ដោយ ក៏នាងនៅតែបន្តជ្រើសរើសបង្ហាញអ្វីដែលជារបស់ខ្លួននាងមកកានអ្នកទស្សនា។
Dianxi Xiaoge ផ្តោតជាសំខាន់លើការណែនាំមុខម្ហូប Yunnan ដែលជាស្រុកកំណើតរបស់នាង ជីវិតគ្រួសារជាមួយជីដូន ឪពុកម្តាយ មីង ពូ ប្អូនប្រុស និងអ្នកជិតខាង វីដេអូការងាររបស់នាងលេចធ្លោសម្រាប់ភាពសាមញ្ញ និងសន្តិភាពបំផុត។
ក្នុងអំឡុងពេលដែល Li Ziqi ឈប់បង្ហាះវីដេអូ Dianxi Xiaoge បានបន្តធ្វើវីដេអូខ្លួន ហើយកាន់តែមានភាពច្នៃប្រឌិតជាងមុនទ្វេរគុណ។ នេះក៏បានបង្ហាញពីសមត្ថភាពពិតរបស់នាង ហើយក៏បានជួយឲ្យនាងទទួលបានការទទួលស្គាល់កាន់តែខ្លាំងជាងមុនដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Go Min Si បរិច្ចាគលុយរាប់ម៉ឺនដុល្លារ ជួយមនុស្សចាស់ក្នុងរដូវរងានៅកូរ៉េ
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច