Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ចិន ចុះ​ស្វែងយល់​ការ​វិនិយោគខ្សែផ្លូវដែកថ្មីតភ្ជាប់​ពីកម្ពុជាទៅវៀតណាម និងកម្ពុជាទៅឡាវ

បានផុស

នៅ

កាលពី​រសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Yunnan Linkun Investment Group ដឹកនាំដោយលោក YUAN LINKUN ប្រធានក្រុមហ៊ុន ដើម្បីសិក្សាស្វែងយល់បន្ថែម ពីឱកាស​​វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងគម្រោងសំខាន់ៗទាក់ទងនឹងផែនការមេអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា។

នា​ឱកាសនោះ​ គណៈប្រតិភូក្រុមហ៊ុនចិន​បានអរគុណថ្នាក់ដឹកនាំក្រសួងសាធារណការ​និងដឹកជញ្ជូនរបស់កម្ពុជា ដែលបានផ្ដល់អនុសាសន៍​ល្អៗដល់ក្រុមហ៊ុន ក្នុងការស្វែង​យល់បន្ថែមក្នុងការវិនិយោគលើខ្សែផ្លូវដែកថ្មីនៅកម្ពុជា ក្នុងការតភ្ជាប់ពីកម្ពុជាទៅ​វៀតណាម និងកម្ពុជាទៅឡាវ ជាមួយនឹងទស្សនទាននៃការសិក្សាបណ្ដាញផ្លូវដែកល្បឿនលឿនថ្មីនៅក្នុងប្រទេសផ​ងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ជំនួប​ពិភាក្សាជាមួយ​វិនិយោគិនចិន លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ​​ក្រសួង​សាធារណការ​និងដឹកជញ្ជូន បានលើកឡើងពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក​ក្នុង​ប្រទេស​កម្ពុជា និងគម្រោងសំខាន់ៗមួយចំនួនដែលក្រសួងបានកំពុងអនុវត្តជាមួយក្រុមហ៊ុនដៃគូក្នុងប្រទេស។

​លោក​ក៏​បានប្រាប់ដល់​ប្រតិភូ​វិនិយោគិនចិន ពី​ទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការជំរុញនិងលើកកម្រិតគុណភាពផ្លូវទាំងពីរខ្សែ​របស់ប្រទេស​កម្ពុជា ឱ្យមានសមត្ថភាពស្មើគ្នាដ​ល់កម្រិតល្បឿន 80 km/h និងជំរុញនូវការចចារបញ្ចប់កិច្ចសន្យាសម្បទានផ្លូវដែកថ្មី​ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

បើតាមមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន កម្ពុជាមានគម្រោងផ្លូវដែកចំនួន ០៨ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់បញ្ចូលក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តមធ្យោបាយ និងភស្តុភារកម្ពុជាឆ្នាំ២០២៣ -២០៣៣ ក្នុងចំណោមផែនការមេសរុបចំនួន ១៧៤ គម្រោង ដែល​គ្រោង​​ចំណាយទុន​វិនិយោគ​​រាប់​ពាន់​លាន​ដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

លោក នេត្រ ភក្រ្តា ៖ អ្នកផលិត មាតិកា គឺបានដើរតូនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ជីវិតកម្សាន្ដ២ ម៉ោង មុន

នាយ តាក់ស៊ី រំភើបនិងដឹងគុណប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលឧបត្ថម្ភការព្យាបាលលោក នៅមន្ទីរពេទ្យព្រះកេតុមាលា ទាំងស្រុង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

គូស្នេហ៍អ្នកផលិតមាតិកា មួយគូទៀតហើយ ចង់លាពាក្យថា “សង្សារ” ធ្វើជាដៃគូជីវិត (មានវីដេអូ)

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ មាស វីរិទ្ធ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួល​ចំណេះដឹង​លើ​ការងារ​ផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug

Sokha Hotels

ព័ត៌មានពេញនិយម