Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ៦នាក់ ករណីធាក់ប្លន់ម៉ូតូ

បានផុស

នៅ

ជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ១គ្រឿ កាលពីយប់ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចស្ពានលេខ២៦ ស្ថិតនៅក្នុងភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការកម្លាំងជំនាញបានចាប់ខ្លួនជនសង្ស័យបានចំនួន៦នាក់ រួមមានទី១ ឈ្មោះ ម៉ន សំណាង អាយុ១៧ឆ្នាំ ទី២ឈ្មោះ បញ្ញា បញ្ញាវ័ន្ត អាយុ១៧ឆ្នាំ ទី៣ឈ្មោះ សេន សោភា អាយុ១៩ឆ្នាំ ទី៤ឈ្មោះ កង សល់ ភេទប្រុស អាយុ២១ឆ្នាំ ទី៥ឈ្មោះ វង្ស ប៊ុនសក្តិ អាយុ១៧ឆ្នាំ និងទី៦ឈ្មោះ ស៊ឺន សេងឧត្តម អាយុ១៦ឆ្នាំ ដកហូតម៉ូតូ៥គ្រឿងនិងវត្ថុតាងមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម