ព័ត៌មានជាតិ
សម្តេចតេជោ អំពាវនាវពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ជុំវិញ “កោះគុត” តំបន់ត្រួតស៊ីគ្នាកម្ពុជា-ថៃ
ក្នុងនាមអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ និងឃ្លាតឆ្ងាយពីការធ្វើបាតុកម្មទាក់ទងនឹង “កោះគុត” ដែលជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ខណៈភាគីទាំងពីរកំពុងប្រើយន្តការដោះស្រាយដោយសន្តិវិធី។
ការអំពាវនាវជាបន្ទាន់នេះ បន្ទាប់ពីក្រុមជ្រុលនិយមកម្ពុជាដែលជ្រកកោននៅក្រៅប្រទេស និងក្រុមជ្រុលនិយមនៅប្រទេសថៃ កំពុងរុញស្ថានការណ៍ កោះគុត ឱ្យឡើងកម្តៅ ដែលអាចឈានដល់ការធ្វើបាតុកម្ម ឬប្រឈមអាវុធដាក់គ្នានៅតំបន់ព្រំដែន។ កោះគុត គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ហើយតំបន់នេះ ត្រូវបានចរចាតាំងពីជំនាន់អតីតនាយករដ្ឋមន្រ្តីថៃ ជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីពិភាក្សាគ្នាលើបញ្ហាធ្វើអាជីវកម្មខួងយកប្រេង ប៉ុន្តែមិនទាន់បានសម្រេចជាផ្លូវការណ៍ណាមួយទេមកដល់បច្ចុប្បន្ននេះ។
អញ្ជើញជាព្រះរាជតំណាង ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី ៣២ នៅថ្ងៃទី២១ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើជនរួមជាតិកម្ពុជារក្សាភាពស្ងប់ស្ងាត់ ជុំវិញបញ្ហាកោះគុត។
សម្តេចថ្លែងថា៖«គេកំពុងដាក់បញ្ហាកោះគុត ដែលអាចឈានដល់ការផ្ទុះអាវុធនៅតាមព្រំដែនក៏អាចថាបាន នៅក្នុងប្រទេសថៃក៏មានក្រុមជ្រុលនិយមមួយក្រុមបង្កើតឡើងរឿងកោះគុត។ ឥឡូវនៅក្នុងប្រទេសរបស់យើងនេះ ត្រូវបានពួកនិយមជ្រុលនៅក្រៅប្រទេសអំពាវនាវឱ្យធ្វើបាតុកម្ម ដើម្បីទាមទារយកកោះគុត អញ្ចឹងខ្ញុំចាំមើលថា តើប្រជាពលរដ្ឋរបស់យើងគិតយ៉ាងម៉េច»។ ក្នុងន័យនេះ សម្តេចអំពាវឱ្យប្រជាពលរដ្ឋកម្ពុជាទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលធ្វើការចរចាជាមួយនឹងរដ្ឋាភិបាលថៃ។
សម្តេចតេជោ បញ្ជាក់ថា តំបន់គោះគុត ថ្នាក់ដឹកនាំកម្ពុជា-ថៃ កំពុងជជែកគ្នាដោយសន្តិវិធី ខណៈក្រុមជ្រុលនិយមកំពុងរុញឱ្យប្រជាជនកម្ពុជាធ្វើបាតុកម្មដើម្បីរុញរដ្ឋាភិបាលឱ្យប្តឹងទៅតុលាការអន្តរជាតិ។
សម្តេចបន្តថា៖«តើដល់ពេលហើយឬនៅដែលយើងត្រូវនិយាយទៅកាន់តុលាការអន្តរជាតិ ហើយគ្រប់គ្រាន់ដើម្បីយកឈ្នះទេ។ មិនមែនជាបញ្ហាតូចតាចទេ ការមើលមុខគ្នាមិនត្រង់រវាងប្រទេសជិតខាង ដែលនៅជាមួយគ្នា មិនមែនជាបញ្ហាធម្មតាទេ។ ដំណាក់កាលនេះ ឋិតនៅក្នុងដំណាក់កាលចរចានៅឡើយ អត់ទាន់បានត្រូវរូវគ្នាទេ»។
សម្តេចតេជោ ឱ្យដឹងទៀតថា រឿងកោះគុត មិនគ្រាន់តែបញ្ហានៅផ្ទៃក្នុងកម្ពុជានោះទេ ក៏ប៉ុន្តែជារឿងដែលអាចឈានទៅដល់ការផ្ទុះអាវុធ។ ប្រសិនបើយន្តការទំនាក់ទំនងកំពុងធ្វើដំណើរ ដោយមិនទាន់ដល់ការសម្រេចចិត្តណាមួយទាំងថៃ និងកម្ពុជា ហេតុអីបានជារុញឱ្យមានបាតុកម្មនៅទូទាំងប្រទេស។
សម្តេចថ្លែងថា៖«សូមបងប្អូនប្រជាពលេរដ្ឋពិចារណា ជ្រើសរើសយកមួយណារវាងការញុះញង់ឱ្យមានអំពើហិង្សា ទាំងក្នុងជាតិ និងទាំងជាមួយប្រទេសជិតខាង។ ស្លាកស្នាមសង្គ្រាមនៅព្រះវិហារ នៅប្រាសាទតាមាន់ តាក្របី មិនទាន់បានបញ្ចប់ផងទេនូវការឈឺចាប់របស់ប្រជាពលរដ្ឋទាំងពីរទៅលើបញ្ហាការបាត់បង់ ឬការរបួសស្នាមនៅក្នុងសមរភូមិ។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន និង សម្តេចពិជ័យសេនា ទៀ បាញ់ ធ្លាប់បានធ្វើដំណើរទៅកាន់កោះគុតអំឡុងឆ្នាំ ១៩៩០៕
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច