ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញករណីដំបូងនៃជំងឺស៊ីសួត ក្អកធ្លាក់ឈាម ដោយសារជក់វែប
យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) នៃក្រសួងសុខាភិបាលសាធារណៈថៃ បុរសអាយុ៣២ឆ្នាំម្នាក់នៅខេត្ត Buri Ram ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ EVALI ដែលជាប្រភេទជំងឺសួត បណ្ដាលមកពីការជក់បារីអេឡិចត្រូនិច ឬក៏វែប (Vape)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៤។
លោក Chayanan Sittibusaya នាយកផ្នែកគ្រប់គ្រងផលិតផលថ្នាំជក់នៃក្រសួងសុខាភិបាល បាននិយាយថា អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Buri Ram ហើយកំពុងមានបញ្ហាក្អកឈាម និងស្ថានភាពរបស់គាត់បានវិវត្តទៅជាជំងឺរលាកសួតស្រួចស្រាវ និងធ្ងន់ធ្ងរ។
លោកបន្តថា៖ «ជាធម្មតា យើងមិនជួបប្រទះនឹងជំងឺរលាកសួតធ្ងន់ធ្ងរ និងរោគសញ្ញាយ៉ាប់យ៉ឺនខ្លាំងឆាប់រហ័សក្នុងរយៈពេលត្រឹមពី ២៤ ទៅ ៣៦ម៉ោងបែបនេះទេ។ ក្នុងករណីនេះ គាត់ត្រូវដាក់ម៉ាស៊ីនបំពងខ្យល់។ បន្ទាប់ពីអ្នកជំងឺអាចដកបំពង់ដកដង្ហើមចេញ គាត់បានប្រាប់គ្រូពេទ្យថា គាត់បានជក់បារីអេឡិចត្រូនិចប្រហែល ៤០០ហឺតក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ»។
លោក Chayanan បានបន្ថែមថា វាមិនច្បាស់ទេថា បុរសនោះមានទម្លាប់ជក់បារីអេឡិចត្រូនិចយូរប៉ុណ្ណា តែអ្នកជំងឺរូបនោះក៏មានជំងឺប្រចាំកាយដែរ ដូចជា ជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម។
មន្ទីរពេទ្យ បាននាំយកករណីនេះទៅកាន់ការិយាល័យសុខភាពសាធារណៈខេត្ត Buri Ram ដើម្បីស៊ើបអង្កេតជំងឺបន្ថែមទៀត។
បារីអេឡិកត្រូនិច ត្រូវបានហាមឃាត់នៅក្នុងប្រទេសថៃ ប៉ុន្តែមនុស្សម្នាមួយចំនួននៅតែអាចរកបានទិញប្រភេទបារីទាំងនោះបានយ៉ាងងាយស្រួលទាំងតាមប្រព័ន្ធអនឡាញ និងទីកន្លែងមួយចំនួន៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទៅដល់ខេត្តក្រចេះរដូវនេះ! កុំភ្លេចសាករសជាតិសម្លត្រីឆ្កោក រដូវទឹកស្រកសំបូរត្រីចុះតាមព្រែកបឹង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់