កីឡា
កញ្ញា ឆៃលីម កិន្នារី៖«ការឈ្នះមេដាយប្រាក់ពិភពលោកគឺការសម្រេចគោលដៅរំពឹងទុក»
កីឡាការិនីអេឡិចត្រូនិកជម្រើសជាតិកម្ពុជា កញ្ញា ឆៃលីម និន្នារី បានចាត់ទុកការឈ្នះមេដាយប្រាក់ពីព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកជើងឯកពិភពលោក លើកទី១៦ (World Esports Championship 2024) គឺជាការសម្រេចគោលដៅតាមការរំពឹងទុក។
កញ្ញា ឆៃលីម កិន្នារី ប្រធានក្រុមបានប្រាប់អ្នកសារព័ត៌មានពេលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ក្រុមទាំងមូលបានដាក់គោលហោចណាស់លំដាប់លេខ៣ក្នុងការប្រកួតជើងឯកពិភពលោកឆ្នាំ២០២៤ ប៉ុន្តែបានឈានដល់លំដាប់ទី២ដែលលើសពីគោលដៅរំពឹងទុក។
កញ្ញាបាននិយាយថា ៖«ការមិនបានលេខ១គឺដោយសារពួកយើងខ្វះបទពិសោធ។ យើងដឹងស្រាប់ហើយ ក្រុមកីឡាការិនីឥណ្ឌូណេស៊ីបានដើរមុនយើងពីរបីឆ្នាំហើយ។ ពួកយើងទើបតែចាប់ផ្តើមមានក្រុមនារីទេ ដូច្នេះខ្ញុំគិតថា ពួកយើងនៅខ្វះបទពិសោធ។ យើងត្រូវការពេលវេលាច្រើនទៀតទើបអាចតាមទាន់ឥណ្ឌូណេស៊ីបាន»។
បើប្រៀបធៀបនឹងក្រុមនារីរបស់ប្រទេសផ្សេងៗឃើញថា ក្រុមនារីកម្ពុជាធ្វើបានល្អខ្លាំងមែន។ ៥ប្រកួតក្នុងពូល ក្រុមនារីកម្ពុជាទទួលបានជ័យជម្នះលើ ម៉ុងហ្គោលី អាហ្សង់ទីន នេប៉ាល់ និងកូឡុំប៊ី ប៉ុន្តែចាញ់ អ៊ុយក្រែន។ យ៉ាងណា នៅវគ្គ Lower Bracket ក្រុមនារីកម្ពុជាសងសឹកបានសម្រេចលើក្រុមនារីអ៊ុយក្រែន។
កញ្ញា ឆៃលីម កិន្នារី បាននិយាយថា ៖«អ្វីដែលខ្ញុំពេញចិត្តសម្រាប់ការចូលរួមនេះគឺនៅពេលយើងចាញ់ឥណ្ឌូណេស៊ី នៅវគ្គ Upper ហើយធ្លាក់មក Lower។ នៅពេលយើងលេងនៅ Lower ពួកគេបានតាំងស្មារតីបានល្អរហូតឈានដល់វគ្គផ្តាច់ព្រ័ត្រ។ នេះគឺជាអ្វីដែលពួកយើងពេញចិត្តបំផុតចំពោះស្មារតីប្រឹងប្រែងឡើងវិញ»។
ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកនេះមានតែក្រុមនារីឥណ្ឌូណេស៊ីតែមួយគត់ដែលក្រុមនារីកម្ពុជាចាញ់។ នៅវគ្គជម្រុះប្រចាំតំបន់អាស៊ាន ក្រុមនារីកម្ពុជា បានចាញ់ ឥណ្ឌូណេស៊ី ២ដង ហើយជុំចុងក្រោយ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្រុមនារីកម្ពុជាបានចាញ់២ដងទៀតគឺចាញ់វគ្គខ្វែង Upper និងចាញ់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស។
ជ័យលាភីក្រុមទាំង១២
- លេខ១ មេដាយមាស ៖ ឥណ្ឌូណេស៊ី ទទួលបាន ៥០០០០ដុល្លារ
- លេខ២ មេដាយប្រាក់ ៖ កម្ពុជា ទទួលបាន ២៥០០០ដុល្លារ
- លេខ៣ មេដាយសំរិទ្ធ ៖ អេហ្ស៊ីប ទទួលបាន ១៥០០០ដុល្លារ
- លេខ៤៖ អ៊ុយក្រែន ទទួលបាន ១០០០០ដុល្លារ
- លេខ៥៖ នេប៉ាល់ ទទួលបាន ៧៥០០ដុល្លារ
- លេខ៦៖ អារ៉ាប៊ីសាអ៊ូឌីត ៧៥០០ដុល្លារ
- លេខ៧៖ អ៊ូបេគីស្ថាន ទទួលបាន ២៥០០ដុល្លារ
- លេខ៨៖ អាហ្សង់ទីន ទទួលបាន ២៥០០ដុល្លារ
- លេខ៩៖ ហ្គាតេម៉ាឡា
- លេខ១០៖ ម៉ុងហ្គោលី
- លេខ១១៖ អារ៉ាប់រួម
- លេខ១២៖ កូឡុំប៊ី
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល