Connect with us

ព័ត៌មានជាតិ

កម្ពុជាមានផែនការ វិនិយោគរោងចក្រចម្រាញ់ប្រេងជំហានទី១ ដើម្បីធានាសន្និធិប្រេងក្នុងស្រុក

បានផុស

នៅ

ក្រសួងរ៉ែ និងថាមពល មានផែនការស្នើសុំរាជរដ្ឋាភិបាលគាំទ្រគម្រោងវិនិយោគរោង​ចក្រចម្រាញ់​ប្រេងកាតក្នុងប្រទេសជំហានទី១ ជាមួយនឹងការកំណត់រូបរាង និងវិសាលភាពនៃការ​ធ្វើសន្និធិ​ប្រេង​បម្រុងជាយុទ្ធសាស្ត្រ (Strategic Petroleum Reserve) ទោះបីជាកម្ពុជាមានទីផ្សារ​ប្រេង​នៅតូចក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពល មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូក​សរុបលទ្ធផលការងាររបស់ក្រសួងរ៉ែ និងថាមពល ឆ្នាំ ២០២៣-២០២៤ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ក្រសួងបានដាក់ចេញជាគោលនយោបាយទូលាយ មួយដែលបន្តធានា ការផ្គត់ផ្គង់ផលិតផលប្រេងកាត (ប្រេង និងឧស្ម័នឥន្ធនៈ) ឱ្យបានគ្រប់គ្រាន់ តាមរយៈ​ការផ្តល់​ការគាំទ្រ និងជំរុញការធ្វើអាជីវកម្មផ្នែក Downstream ដើម្បីបម្រើការរស់​នៅ​របស់ ប្រជាពលរដ្ឋ ការអភិវឌ្ឍរបស់ប្រទេសយើង បង្កើនចំណូលរដ្ឋ និងការងារជូន​ប្រជាពលរដ្ឋ។

លោក កែវ រតនៈ បានបញ្ជាក់ថា ក្រសួងបានរៀបចំខ្លួន ដើម្បីចរចាជាមួយភាគីពាក់ព័ន្ធ​ក្នុងការ​ស្វែង​រុករក និងធ្វើអាជីវកម្មប្រេង និងឧស្ម័ន ទាំងក្នុង និងក្រៅតំបន់ទាមទារដែនសមុទ្រត្រួតគ្នា (OCA)។

លោក កែវ រតនៈ បានបន្តថា ក្រសួងរ៉ែ និងថាមពល​បាន​បង្កើនការយកចិត្ត​ទុកដាក់​លើសុវត្ថិភាព​ក្នុងការ​ដឹកជញ្ជូន ស្តុកទុក ចែកចាយ និងប្រើប្រាស់ផលិតផលប្រេងកាត ព្រមទាំង ឈានទៅកំណត់ និងទាក់ទាញ ឧស្សាហកម្មចម្រាញ់ប្រេង​កាតជាយុទ្ធសាស្ត្រ។

បើតាមលោក កែវ រតនៈ កម្ពុជាកំពុងទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់ តាមរយៈការផ្គត់ផ្គង់​ប្រេង​និងឧស្ម័នឥន្ធនៈ ដោយពុំមានការខ្វះខាត ជាមួយនឹងស្ថិរភាព​ថ្លៃសមរម្យ។

លោក កែវ រតនៈបញញជាក់ថា៖ «ប្រទេសយើងក៏​បានផលប្រយោជន៍​ខ្លះរួចមកហើយពីប្រតិបត្តិការនៅ Block A ហើយក្រសួងកំពុងស្វែងរក អ្នកវិនិយោគជាបន្តនៅ Block A នេះ ក៏ដូចជាការស្រាវជ្រាវរកសក្តានុពលនៅ Block ឯទៀតៗ ទាំងក្នុង និងក្រៅតំបន់ OCA ផងដែរ»។

រូបភាពឯកសារ

ក្រសួងរ៉ែង និងថាមពលកំពុងរៀបចំការគាំទ្រនានា សម្រាប់សម្រួលដល់ការដឹកជញ្ជូន និង​ផ្គត់​ផ្គង់​ឧស្ម័ន LNG ដល់​រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័ន LNG អានុភាព ៩០០ មេហ្គាវ៉ាត់ លើកទី១ របស់ព្រះរាជាណាចក្រកម្ពុជានៅខេត្តកោះកុង។

ទន្ទឹមនេះ ក្នុង បរិបទអន្តរកាលថាមពល ក្រសួងនឹងធ្វើបច្ចុប្បន្នភាព ក្របខណ្ឌគោលនយោបាយ​ស្តីពីវិស័យប្រេងកាត និង រៀបចំលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត ជាពិសេសការដាក់​ឲ្យអនុវត្ត​បទប្បញ្ញត្តិ សការដាក់ឲ្យអនុវត្តបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាព សម្រាប់រៀបចំប្រព័ន្ធ​ផ្គត់ផ្គង់​និង​ចែកចាយឧស្ម័នឥន្ធនៈក្នុងអគារ។

យោងតាមក្រសួងរ៉ែ និងថាមពល នៅឆ្នាំ២០២៤ នេះ វិស័យប្រេងកាតបានផ្តល់សេវា​សា​ធារណៈ​ផ្សេងៗ និងរួមចំណែកប្រមូលចំណូលពីកាតព្វកិច្ចជូនរដ្ឋបានចំនួនប្រមាណ ១២.៣៥​ លានដុល្លារអាមេរិក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ១២ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ១៣ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម