ព័ត៌មានជាតិ
សម្ដេចធិបតី៖គ្មានការស៊ុមគ្រលុំរវាងគ្រួសារសម្ដេចតេជោ និងគ្រួសារថាក់ស៊ីន ដើម្បីលួចបូមប្រេងតំបន់ត្រួតស៊ីគ្នាឡើយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា គ្មានការស៊ុមគ្រលុំគ្នារវាងគ្រួសារសម្ដេចតេជោ ហ៊ុន សែន ជាមួយគ្រួសារលោក ថាក់ ស៊ីនស៊ីណាវ៉ាត្រា ដើម្បីលួចបូមប្រេងស្ងាត់ៗចេញពីតំបន់រ៉ែប្រេងកាតនៅតំបន់ត្រួតស៊ីគ្នា (OCA) ឡើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/image-1001-1024x689.png)
សម្ដេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ដូច្នេះ៖« គ្មានគ្រួសារសម្ដេចតេជោ គ្រួសារឯកឧត្ដម ថាក់ ស៊ីន ទៅយក(រ៉ែប្រេង កាត)រាប់រយពាន់លានបារ៉ែលយកទៅដាក់នៅណា។ អត់ទេ! មានតែយកមក(បូមប្រេង)ជួយធ្វើឱ្យថ្លៃហ្គាសនៅក្នុងប្រទេសចុះថោក ថ្លៃអគ្គីសនីឱ្យប្រជាពលរដ្ឋ។»។
ក្នុងករណីចរចាលើតំបន់ត្រួតស៊ីគ្នារួចរាល់ហើយឈានដល់ដំណាក់កាលបូមប្រេង សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា នឹងយកប្រេងទាំងនោះទៅកែឆ្នៃ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនតាមលទ្ធភាពដែលអាចធ្វើបាន។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/image-1003-1024x768.png)
គួរឱ្យដឹងថា តំបន់ទាមទារត្រួតស៊ីគ្នាកម្ពុជា-ថៃ មានទំហំប្រហែល ២៦ ០០០ គីឡូម៉ែត្រការ៉េក្នុងឈូងសមុទ្រថៃ និងត្រូវបានប៉ាន់ប្រមាណពីមុនថា អាចមានកំណប់ឧស្ម័នធម្មជាតិរហូតដល់ ១១ ទ្រីលានហ្វីតគូប ក៏ដូចជាបរិមាណដ៏ច្រើននៃប្រេងកាត។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ រវាងថៃ និងកម្ពុជា បានគូសបញ្ជាក់អំពីក្របខណ្ឌដែលបានព្រមព្រៀងដើម្បីដោះស្រាយជម្លោះដែនសមុទ្រ ប៉ុន្តែភាពតានតឹងផ្នែកនយោបាយ និងបញ្ហាជុំវិញការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំង២ បានរួមចំណែកធ្វើឱ្យការពិភាក្សាស្ដីពីតំបន់ត្រួតស៊ីគ្នាត្រូវជាប់គាំង។
ចំពោះបញ្ហាការទាមទារតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃ (OCA) ក្នុងការចរចាជាមួយប្រទេសថៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចរចាត្រូវតែឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក បែងចែកផលសេដ្ឋកិច្ចដែលអាចទទួលយកបាន ជាពិសេសគឺការគោរពអធិបតេយ្យរបស់កម្ពុជាដែលមិនអាចខ្វះបាន។ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងទទួលបានការលើកទឹកចិត្ត និងការគាំទ្រ ពីបណ្ដាប្រទេសអន្តរជាតិធំៗ លើការអភិវឌ្ឍតំបន់ នេះដូចជា សហរដ្ឋអាមេរិក បារាំង ជប៉ុន ចិន សហភាពអឺរ៉ុប និងប្រទេសអង់គ្លេសជាដើម ដើម្បីអត្ថប្រយោជន៍ដល់ប្រជាជនទាំងពីរ និងពិភពលោកទាំងមូល។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/image-1002-1024x683.png)
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា បញ្ហាតំបន់ត្រួតស៊ីគ្នានេះ នឹងមិនអាចធ្វើឱ្យកម្ពុជា បាត់បង់ទឹកដីឡើយ។ សម្ដេចក៏បានអំពាវនាវទៅកាន់អ្នកនយោបាយដែលមាននិន្នការប្រឆាំងជ្រុលនិយម មេត្តាឈប់យកបញ្ហានយោបាយ មកទម្លាក់ចូលក្នុងបញ្ហាតំបន់ត្រួតស៊ីគ្នា ដែលជាតំបន់ត្រូវចរចាដោយប្រើលក្ខខណ្ឌច្បាប់ និងបច្ចេកទេសព្រំដែនតទៅទៀត ដែលជាហេតុបង្កើតទំនាស់។
សម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ទៅកាន់ក្រុមដែលមាននិន្នាការប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសថា ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ក៏ចេះស្រឡាញ់ទឹកដីកម្ពុជាដែរ ហើយស្រឡាញ់ជាងក្រុមដែលមាននិន្នាការប្រឆាំងទៅទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/image-1005.png)
ដោយឡែក សម្រាប់ភាគីថៃវិញ កាលអំឡុងថ្ងៃទី១០ ខែវិច្ឆិកា លោកស្រីនាយករដ្ឋមន្ត្រីថៃ អះអាងថា ថៃនឹងចរចារលើតំបន់ដែនសមុទ្រមានជម្លោះជាមួយភាគី ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ឆ្នាំ ២០០១នៃតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ (OCA)៕
ដោយ៖ ង៉ិល ណារ៉ាត់
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត