Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ត្រៀមខ្លួន បាញ់នុយក្លេអ៊ែររួចហើយ

បានផុស

នៅ

ក្នុងព្រឹត្តិការណ៍ Project Atom 2024 នៅឯមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែវិច្ឆិកាឆ្នាំ២០២៤, អ្នកនាំពាក្យទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក «STRATCOM» ឧត្តមនាវីទោ Thomas Buchanan បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក ត្រៀមខ្លួនរួចជាស្រេចអស់ហើយ ក្នុងការបាញ់នុយក្លេអ៊ែរប្រសិនបើចាំបាច់។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា លោកលើកឡើងថា «លក្ខខណ្ឌបាញ់នុយក្លេអ៊ែរ ក៏អាស្រ័យលើហេតុផលសមរម្យនិងផលប្រយោជន៍របស់ខ្លួនផងដែរ។ អាមេរិក ត្រូវធ្វើយ៉ាងណាដើម្បីធានាថា ខ្លួននៅតែបន្តមាននាមជាមេដឹកនាំពិភពលោក»។

ទោះបែបនេះក្តី លោក Buchanan ក៏ជំរុញឲ្យមានការសន្ទនាជាមួយរុស្ស៊ី ចិន និងកូរ៉េខាងជើង ផងដែរ ដើម្បីកាត់បន្ថយហានិភ័យនៃជម្លោះនុយក្លេអ៊ែរ ស្របពេលដែលស្ថានការណ៍ពិភពលោកបច្ចុប្បន្ន កំពុងក្តៅគគុកខ្លាំងបំផុត។

ព័ត៌មាននេះកើតឡើងចំពេល ប្រមុខរដ្ឋរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចង្អុលចំឈ្មោះ អាមេរិក ថាជាអ្នកបំផ្លាញប្រព័ន្ធសន្តិសុខអន្តរជាតិ បង្កើនហានិភ័យនៃជម្លោះពិភពលោក ហើយព្រមានថា ប្រទេសណាក៏ដោយ ឲ្យតែផ្តល់អាវុធជួយអ៊ុយក្រែនយកមកបាញ់ចូលដីរុស្ស៊ី ទីក្រុងមូស្គូនឹងសងសឹក ដោយវាយប្រហារទីតាំងយោធារបស់ប្រទេសនោះវិញ។

(រូបថត៖ Getty)

ក្នុងសុន្ទរកថាចេញពីវិមានក្រឹមឡាំង លោកពូទីន គំរាមថា «យើងនឹងកំណត់គោលដៅ នៅពេលយើងធ្វើតេស្តប្រព័ន្ធមីស៊ីលថ្មីបំផុតបន្ថែមទៀត។ នេះគឺដោយសារតែមានការគំរាមកំហែងដល់សន្តិសុខរបស់សហព័ន្ធរុស្ស៊ីមិនចេះឈប់។ ​យើង​ជឿជាក់​ថា ​យើង​មាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​ប្រឆាំង​ទីតាំង​យោធា​នៃ​ប្រទេស​ទាំងឡាយណា ​ដែល​អនុញ្ញាតឲ្យ​ប្រើ​អាវុធ​របស់​ពួកគេ​ប្រឆាំង​នឹងទីតាំង​របស់​យើង​»​។

សុន្ទរកថារបស់លោកពូទីន នោះទៀតសោត កើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ី​ ​បាញ់​មីស៊ីល​អន្តរទ្វីប​​​មួយ​គ្រាប់​​ចេញ​ពី​តំបន់​ Astrakhan វាយ​ប្រហារ​អ៊ុយក្រែន​ ហើយនោះ​គឺ​ជា​លើក​ដំបូង ​ដែល​ក្រុង​មូស្គូ​​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​​​បែប​នេះ នៅ​ក្នុង​​​​សង្គ្រាម​ដែល​​មាន​អាយុ​កាល​៣៣​ខែ។

តាមការបញ្ជាក់ពី​អ៊ុយក្រែន, ការ​វាយ​ប្រហារ​រុស្ស៊ី គឺសំដៅ​លើ​សហគ្រាសនិង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ នៅ​​​ក្នុង​ទីក្រុង Dnipro។ យ៉ាង​ណា​មិញ អ៊ុយក្រែន មិន​បាន​​បញ្ជាក់​ច្បាស់​លាស់​​ពី​​ប្រភេទ​​នៃ​មីស៊ីល​​អន្តរទ្វីប និង​ទំហំ​ខូចខាត​ពិត​ប្រាកដ​នោះ​ទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី គំរាមបាញ់នុយក្លេអ៊ែរ បើទ្រាំលែងបាន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) លើការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា 

សេចក្ដីជូនដំណឹង២ ម៉ោង មុន

LDA White ចេញ បទ “អូសវ៉ាលី-OS VALI” ដែលកំពុងល្បីខ្លាំង ស្ដាប់ហើយញ័រជើង

នយោបាយ២ ម៉ោង មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល ៖ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកកំពុងបំផុសបំផុលចរិត«ភេរវកម្ម»នៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងសាធារណការ៖ ការផ្សាយថា «គម្រោងព្រែកជីកហ្វូណនតេជោ ជាប់គាំងព្រោះបញ្ហាលុយវិនិយោគចិន» ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

តំណាង ICAPP សរសើរកម្ពុជាបន្តរក្សាបានសន្ដិភាព ស្ថិរភាព ខណៈប្រទេសមួយចំនួនក្នុងពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់

Sokha Hotels

ព័ត៌មានពេញនិយម