Connect with us

ជីវិតកម្សាន្ដ

រឿងភាគថ្មីរបស់ ទិនហ្វី ត្រូវគេរិះគន់ថា កំប្លែងបែបឆ្កួតលីលា រីឯការសម្តែងក៏មិនល្អ

បានផុស

នៅ

ខ្សែភាពយន្ត «Da Hua Da Hua Xi You» ដែលជារឿងថតឡើងវិញនៃភាពយន្តឆ្នាំ ១៩៩៥ «A Chinese Odyssey Part Two: Cinderella» ជារបស់ផលិតករភាពយន្តហុងកុង Stephen Chow ឬស្ដេចកំប្លែងទិនហ្វីបានប្រឈមមុខនឹងការរិះគន់ចំពោះការសរសេរខុស និងការសម្តែងដែលមិនគួរឲ្យចាប់អារម្មណ៍ទាល់តែសោះ។

យោងតាមកាសែត Tuoi Tre Sohu រាយការណ៍ថា​ ខ្សែភាពយន្តនេះទទួលបានមតិរិះគន់អវិជ្ជមានយ៉ាងច្រើនពីអ្នកទស្សនាចិននៅពេលចេញផ្សាយ ទោះបីជាការរំពឹងទុកសម្រាប់ស្គ្រីប និងឥទ្ធិពលពិសេសរបស់វាមិនខ្ពស់ក៏ដោយ ដោយសារតែវាជាស៊េរីបណ្តាញខ្លីៗជាមួយនឹងថវិកាផលិតកម្មតិចតួច។ មនុស្សជាច្រើនបានបញ្ចេញមតិថា ទោះជាមានការខិតខំប្រឹងប្រែងដោយ Stephen Chow និងផលិតករក្នុងការបញ្ចូលខ្សែរឿងកំប្លែងជាច្រើន និងស្ថានភាពដ៏ឆ្លាតវៃទៅក្នុងខ្សែភាពយន្តក៏ដោយ មិនមែនអ្នកទស្សនាទាំងអស់ពេញចិត្ត ឬយល់ស្របនឹងវិធីសាស្រ្តកំប្លែងរបស់គាត់នោះទេ។

លើសពីនេះ តារា​សម្ដែង​សំខាន់​ពីរ​រូប​គឺ Jiang Long និង Zhang Tian Ai ក៏ពុំសូវជាមានអ្នកស្គាល់ដែរ ហើយការសម្តែងរបស់ពួកគេបានកាត់បន្ថយភាពទាក់ទាញនៃខ្សែភាពយន្តនេះ។ Xiang ត្រូវ​បាន​គេ​រិះ​គន់​ចំពោះ​ការ​សម្ដែង​មិន​ល្អ​។ ថ្វីដ្បិតតែតារស្រី Zhang មានទេពកោសល្យក៏ដោយ តែនាងហាក់ព្យាយាមយកឈ្នះលើភាពទាក់ទាញ និងការសម្ដែងរបស់តួឯកស្រី Athena Chu ដែលបានសម្តែងក្នុងខ្សែភាពយន្តនេះពីមុនមក។

ទោះបីជាមិនប្រៀបធៀបទៅនឹងដើមក៏ដោយ «Da Hua Da Hua Xi You» នៅតែត្រូវបានចាត់ទុកថាមានគុណភាពទាប ដោយសារខ្លឹមសារគួរឲ្យធុញទ្រាន់ និងសាច់រឿងដែលទស្សនិកជនអាចទស្សន៍ទាយបានទាំងស្រុង។ ធាតុកំប្លែង ដែលពីមុនមានចំណុចខ្លាំងនៅក្នុងស្នាដៃរបស់ Chow មិនត្រូវបានប្រើប្រាស់ឲ្យបានល្អទេ ដែលនាំឲ្យភាពយន្តខ្វះភាពទាក់ទាញ។

មុនពេលចេញផ្សាយ ទស្សនិកជនជាច្រើនមានការងឿងឆ្ងល់អំពីការសម្រេចចិត្តរបស់ Stephen Chow ក្នុងការថតភាពយន្តនេះឡើងវិញ ដោយរិះគន់គាត់ថា​ មិនបានបង្កើតខ្លឹមសារថ្មី​ ប៉ុន្តែគ្រាន់តែរៀបចំឡើងវិញនូវបំណែកសាច់រឿងពីបុរាណតែប៉ុណ្ណោះ។

ទោះបីជាយ៉ាងណា គន្លងមកគម្រោងថ្មីៗរបស់ Stephen Chow បានចូលរួមជាចម្បងក្នុងការបកស្រាយប្រធានបទពីខ្សែភាពយន្តមុនរបស់គាត់ រួមទាំងការថតឡើងវិញនៅឆ្នាំ ២០១៩ នៃរឿង «The King of Comedy» ឆ្នាំ ១៩៩៩ និងរឿងភាគបន្តឆ្នាំ ២០១៧ «Journey to the West: Conquering the Demons 2» ដែលជាផ្នែកនៃរឿង A Chinese Odyssey ។

ការថតឡើងវិញនៃខ្សែភាពយន្តឆ្នាំ ១៩៩៦ របស់គាត់ God of Cookery ក៏ត្រូវបានចេញផ្សាយនៅដើមខែកញ្ញាផងដែរ ដោយរកចំណូលបាន ៦ លានយន់ (៨៤៥,៨៤៥ដុល្លារអាមេរិក) ។ របាយ​ការណ៍​បង្ហាញ​ថា​គាត់​កំពុង​រៀប​ចំ​ផែន​ការ​កំណែ​ចលនា​នៃ God of Cookery។

ដោយឡែក យោងទៅតាម Sina Finance ការផលិតឡើងវិញទាំងនេះបាននាំឲ្យមានការរិះគន់ជាច្រើនអំពីភាពច្នៃប្រឌិតរបស់គាត់ ជាមួយនឹងមតិយោបល់ជាច្រើនខុសៗគ្នាថា គាត់ខ្វះការច្នៃប្រឌិត ប្រកាន់ភ្ជាប់នឹងអតីតកាលច្រើនពេក និងដើរក្នុងពិភពហួសសម័យកាល ។ ស្របពេលដែល នៅលើ Weibo អ្នកគាំទ្រជាច្រើនបានបង្ហាញពីបំណងចង់ឲ្យ Chow ត្រលប់មកសម្តែង ឬចូលរួមក្នុងគម្រោងដើមបន្ថែមទៀត។

យ៉ាងណាមិញ ជាការឆ្លើយតប និងទទួល​ស្គាល់​ទំនោរ​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​មើល​ប្រធានបទ​អតីតកាល​ឡើងវិញ។ នៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយឆ្នាំ ២០១៩ សម្រាប់រឿង “The King of Comedy” ស្ដេចកំប្លែងទិនហ្វីបាននិយាយថា «កន្លងមក ខ្ញុំបានជួបប្រទះទាំងភាពជូរចត់ និងភាពផ្អែមល្ហែមនៃជីវិត ប៉ុន្តែតាមពិត ពេលវេលារបស់ខ្ញុំបានកន្លងផុតទៅហើយ»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​Zhao Wei ​ប្រឈម​នឹង​បណ្តឹង​ចំនួន ៤០០ ក្នុង​បទ​ឧក្រិដ្ឋ​មួយរបស់ក្រុមហ៊ុននាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ វិនាទី មុន

រឿងភាគថ្មីរបស់ ទិនហ្វី ត្រូវគេរិះគន់ថា កំប្លែងបែបឆ្កួតលីលា រីឯការសម្តែងក៏មិនល្អ

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ហេតុអ្វី​អ្នកជំនាញជំរុញ​ឱ្យ​វៀតណាមបង្កើនការនាំចេញអង្ករ​ទៅ​អាហ្វ្រិក?

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

រុស្ស៊ី អះអាង​ថា ខ្លួន​បាញ់​ស្ទាក់​​មីស៊ីល​អង់គ្លេស​២​គ្រាប់ និង​រ៉ុកកែត​អាមេរិក​៦​គ្រាប់

ព័ត៌មានជាតិ១៥ នាទីutes មុន

ប.ស.ស បង្ហាញនីតិវិធីស្នើសុំប្រាក់សោធនជរាភាព ឬ ប្រាក់ចូលនិវត្តន៍ ដល់សមាជិកខ្លួន

ព័ត៌មានជាតិ២៩ នាទីutes មុន

​ក្រុមហ៊ុនផលិត​ទុយោ​នៅ​អង្គស្នួល ជំរុញឲ្យ​ជ្រើស​រើស​​កម្ពុជា​ជាមូលដ្ឋាន ផលិតទុយោ​នាំ​ចេញ​ទៅ​ទីផ្សារ​អាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម