Connect with us

សន្តិសុខសង្គម

សង្ស័យឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែង ទាំងព្រលឹម

បានផុស

នៅ

ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំង​ព្រឹក​ព្រលឹម ខូចខាត​សម្ភារៈ​ខាង​ក្នុង​ស្ទើរតែ​ទាំងស្រុង បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​ជំនាញ​ពន្លត់​អគ្គិភ័យ​ចេញ​រថយន្ត​មក​អន្តរាគមន៍​បាញ់​ពន្លត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៥ និង ៤០ នាទី ទៀបភ្លឺ ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ ២០៥ កែង​ផ្លូវ ៣៣៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី ២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ពី​អ្នក​រស់នៅ​ខាង​ក្នុង​ផ្ទះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​មាន​ផ្សែង​លាយឡំ​អណ្ដាតភ្លើង ភ្លាមៗ គាត់​បាន​រត់​ទៅ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ តែ​មិន​អាច​គ្រប់គ្រង​បាន ដោយសារ​មាន​ផ្សែង​ច្រើន លាយឡំ​នឹង​អណ្ដាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ទៅ​ហើយ។ ភ្លាមៗ នោះ គាត់​ក៏​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​អគ្គិភ័យ ដើម្បី​មក​ជួយ​អន្តរាគមន៍​ឲ្យ​ទាន់​ពេលវេលា ជៀសវាង​បង្ក​ការ​រាលដាល។

ក្នុង​ប្រតិបត្តិការ​បាញ់​ពន្លត់​ខាង​លើ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ២ គ្រឿង ដើម្បី​ពន្លត់​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​រីក​រាល​ដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម