Connect with us

ជីវិតកម្សាន្ដ

ក្រសួងការពារជាតិ​កូរ៉េ ច្រាន​ចោល​ការ​លើក​ឡើង​​​​របស់អតីតនាយក Ador នាំឲ្យច្រឡំថា V បានសិទ្ធិ​យោធាពិសេស

បានផុស

នៅ

បន្ទាប់ពីអតីតនាយកប្រតិបត្តិ ADOR លោកស្រី Min Hee Jin បានលើកឡើងអំពី V ក្នុងអំឡុងពេលសម្ភាសន៍មួយតាមយូធូបកាលពីថ្ងៃទី២៩ ខែតុលា រហូតផ្ទុះនូវរឿងចម្រូងចម្រាសទាក់ទងនឹងសិទ្ធិយោធារបស់ក្រុម BTS មានភាពពិសេសជាងគេ ដែលនាំទៅដល់ការប្តឹងជាផ្លូវការទៅកាន់ក្រសួងការពារជាតិកូរ៉េខាងត្បូងតែម្ដង។

តាមរយៈការសម្ភាសន៍នោះ Min Hee Jin បានអះអាងថា​​ V ម្តងម្កាល ផ្ញើរសារមកកាន់នាងពេលកំពុងបំពេញកាព្វកិច្ចយោធា។ នាងពេលនោះនាងថែមទាំងនិយាយលេងថា តើ V ពិតជានៅក្នុងជួរយោធាមែនទេ? ពីព្រោះជាញឹកញាប់ សមាជិក​ BTS តែងតែទូរស័ព្ទឬឆាតមកលើកចិត្តក្នុងកំឡុងពេលដែលអតីតនាយកប្រតិបត្តិ ADOR កំពុងឆ្លងកាត់ពេលវេលាដ៏លំបាក ឬគាត់ក៏បានផ្ញើរសារនៅក្នុងថ្ងៃខួបកំណើតនាងនៅព្រឹកព្រលឹមថែមទៀតផង។

ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងរបស់នាងបានធ្វើឲ្យមានការរិះគន់ ដោយសារតែថ្ងៃកំណើតរបស់ Min Hee Jin គឺថ្ងៃទី ១៦ ខែធ្នូ ហើយ V បានចូលកងទ័ពនៅថ្ងៃទី ១១ ខែធ្នូ ត្រឹម៥ ថ្ងៃ បន្ទាប់ពីការចុះឈ្មោះយោធា ក្នុងនាមជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន។ នេះនាំឲ្យមានការចោទប្រកាន់ថា V ប្រហែលជាទទួលបានសិទ្ធិពិសេស ដូចជាត្រូវបានអនុញ្ញាតឲ្យប្រើទូរស័ព្ទនៅខាងក្រៅម៉ោងដែលបានកំណត់។

ភាពចម្រូងចម្រាសនេះ​បានជំរុញឲ្យមានការស៊ើបអង្កេតជាផ្លូវការ ដែលដាក់ជាមួយប្រព័ន្ធញត្តិជាតិ ដែលយោធាបានឆ្លើយតបកាលពីថ្ងៃទី ២១ខែវិច្ឆិកា។ បុគ្គល​ដែល​ពាក់ព័ន្ធ​ម្នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​ការពារ​ជាតិ​ដោយ​លើក​ហេតុផល​ថា នេះ​ជា​ការ​បំពាន​បទប្បញ្ញត្តិ​យោធា​យ៉ាង​ធ្ងន់ធ្ងរ។ គេ​សង្ស័យ​ថា ​មន្ត្រី​យោធាបានឲ្យ V ប្រើ​ទូរសព្ទ​ព្រោះ​គាត់​ជា​តារា K-pop ដ៏​ល្បី​ម្នាក់។

ក្រោយ​មក​​ ក្រសួង​ការពារ​ជាតិ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នៃ​សិទ្ធិ​ពិសេស។ យោងតាមការឆ្លើយតបរបស់ដើមបណ្តឹងកាលពីថ្ងៃទី ២០ ខែវិច្ឆិកា នាយកដ្ឋានពាក្យបណ្តឹងរបស់កងពលតូច ៨០២ នៃកងពលតូចកងរាជអាវុធហត្ថបានបំភ្លឺថា «នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពដែល Kim Tae Hyung (V) ឈរជើងក្នុងនាមជាសិក្ខាកាម ត្រូវបានអនុញ្ញាតឲ្យប្រើទូរស័ព្ទរបស់ពួកគេរយៈពេលមួយម៉ោង​ ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកសាធារណៈ។ Kim Tae Hyung បានប្រើទូរស័ព្ទរបស់គាត់ក្នុងអំឡុងពេលរសៀលដែលបានកំណត់ មិនមែននៅពេលព្រឹកឡើយ ស្របតាមការណែនាំរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាល»។

ក្រសួងក៏បានសង្កត់ធ្ងន់ថា មិនមានភស្តុតាងណាមួយដែលថា Kim Tae Hyung ត្រូវបានផ្តល់ការអនុញ្ញាតពិសេស ឬថាការលើកលែងណាមួយត្រូវធ្វើឡើងសម្រាប់គាត់នោះទេ។ លើសពីនេះទៀត ព័ត៌មានលម្អិតជាក់លាក់អំពីពេលវេលា វិធីសាស្ត្រ និងខ្លឹមសារនៃការសន្ទនាមិនអាចត្រូវបានបង្ហាញនៅក្រោមមាត្រា៣ នៃច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួន និងមាត្រា៣ នៃច្បាប់ស្តីពីឯកជនភាពទំនាក់ទំនង។

មិនត្រឹមប៉ុណ្ណឹង ការបំភ្លឺរបស់ក្រសួងបានចោទជាសំណួរអំពីភាពត្រឹមត្រូវនៃសេចក្តីថ្លែងការណ៍របស់ Min Hee Jin ជាពិសេសការអះអាងដែលថា V បានទាក់ទងនាងនៅពេលព្រឹក។​ បច្ចុប្បន្ននេះ លោកកំពុងបម្រើការនៅក្នុងអង្គភាពបេសកកម្មពិសេសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលេខ២ នៃកងយោធពលខេមរភូមិន្ទ ជាកន្លែងដែលគាត់បន្តកាតព្វកិច្ចយោធាជាកាតព្វកិច្ចរបស់ជាតិ៕

V កំឡុងពេលបំពេញកាតព្វកិច្ចយោធា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតនាយកប្រតិបត្តិ ADOR លោកស្រី Min Hee Jin

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជម្លោះកាន់តែអូសបន្លាយ នៅទីបំផុត Min Hee Jin លាលែងពី ADOR និង HYBE

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម