ព័ត៌មានជាតិ
ឆ្នាំ២០២៤ វិស័យប្រេងកាត ប្រមូលចំណូលជូនរដ្ឋបានប្រមាណ ១២,៣៥ លានដុល្លារអាមេរិក
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារថ្មី ឆ្នាំ២០២៥ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានគូសបញ្ជាក់ឱ្យដឹងថា នៅឆ្នាំ២០២៤ នេះ វិស័យប្រេងកាតបាន ផ្តល់សេវាសាធារណៈផ្សេងៗ និងរួមចំណែកប្រមូលចំណូលពីកាតព្វកិច្ចជូនរដ្ឋបានប្រមាណ ១២,៣៥ លានដុល្លារអាមេរិក (១២,៣៥៧,៥៧៧ដុល្លារ)។

លោក កែវ រតនៈ បានមានប្រសាសន៍ថា អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងបានដាក់ចេញជាគោលនយោបាយទូលាយមួយដែលបន្តធានាដល់ការផ្គត់ផ្គង់ផលិតផលប្រេងកាត (ប្រេងនិងឧស្ម័នឥន្ធនៈ) ឱ្យបានគ្រប់គ្រាន់ តាមរយៈការផ្តល់ការគាំទ្រ និងជំរុញការធ្វើអាជីវកម្មផ្នែក Downstream ដើម្បីបម្រើការរស់នៅរបស់ ប្រជាពលរដ្ឋ ការអភិវឌ្ឍរបស់ប្រទេស បង្កើនចំណូលរដ្ឋ និងការងារជូនប្រជាពលរដ្ឋ។
កម្ពុជាកំពុងទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់ តាមរយៈការផ្គត់ផ្គង់ប្រេងនិងឧស្ម័នឥន្ធនៈ ដោយពុំមានការខ្វះខាត ជាមួយនឹងស្ថិរភាពថ្លៃសមរម្យ។ ក្នុងនោះនៅក្នុងបរិបទអន្តរកាលថាមពល ក្រសួងនឹងធ្វើបច្ចុប្បន្នភាព ក្របខណ្ឌគោលនយោបាយស្តីពីវិស័យប្រេងកាត និង រៀបចំលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត ជាពិសេសការដាក់ឲ្យអនុវត្តបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាព សម្រាប់រៀបចំប្រព័ន្ធផ្គត់ផ្គង់ និងចែកចាយឧស្ម័នឥន្ធនៈក្នុងអគារ។

ពាក់ព័ន្ធនិងវិស័យប្រេងកាតនេះដែរ លោក កែវ រតនៈ បានឱ្យដឹងថា នាពេលដ៏ខ្លីខាងមុខនេះ ក្រសួង មានផែនការ ស្នើសុំរាជរដ្ឋាភិបាលគាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាតក្នុងប្រទេសជំហានទី១ ជាមួយនឹង ការកំណត់រូបរាង និងវិសាលភាពនៃការធ្វើសន្និធិប្រេងបម្រុងជាយុទ្ធសាស្ត្រ «Strategic Petroleum Reserve» ទោះបីជាប្រទេសកម្ពុជាមានទីផ្សារប្រេងនៅតូចក៏ដោយ។ ក្រសួងកំពុងរៀបចំការគាំទ្រនានាសម្រាប់សម្រួលដល់ការដឹកជញ្ជូន និងផ្គត់ផ្គង់ឧស្ម័ន LNG ដល់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័ន LNG អានុភាព ៩០០ មេហ្គាវ៉ាត់ លើកទី១ របស់កម្ពុជានៅខេត្តកោះកុង។
លោក កែវ រតនៈ បានអះអាងដែរថា បច្ចុប្បន្នមានស្ថានីយសរុបចំនួន ៦ ១៨៦ ស្ថានីយ និងផ្តល់ការងារជាង ២ ម៉ឺនកន្លែង ដល់ប្រជាពលរដ្ឋ។ លើសពីនេះ ក្រុមការងារអធិការកិច្ចក៏កំពុងបន្តចុះណែនាំ និង ផ្សព្វផ្សាយលើទិដ្ឋភាពសុវត្ថិភាពទូទាំងប្រទេសជាប្រចាំផងដែរ៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង