Connect with us

ព័ត៌មានជាតិ

លោក ស សុខា ណែនាំបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពង្រឹងកិច្ចសហប្រតិបត្តិការល្អទ្វេភាគី

បានផុស

នៅ

ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តប៉ៃលិន និងបណ្ដារដ្ឋបាលខេត្តផ្សេងទៀតជាប់ព្រំដែនប្រទេសថៃ យកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានល្អប្រសើរ ដើម្បីថែរក្សាបរិយាកាសមិត្តភាព ផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង។ 

ការណែនាំជាថ្មីនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ស សុខា បានណែនាំបែបនេះ បន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយមខ្មែរនៅក្រៅប្រទេសមួយក្ដាប់តូច និងក្រុមប្រឆាំងជ្រុលនិយមថៃខ្លះ បានព្យាយាមយកកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបាន និងកំពុងរួមគ្នាដោះស្រាយដោយសន្តិវិធី ទៅធ្វើជាឈ្នាន់នយោបាយថ្មីមួយទៀត ដើម្បីបញ្ឆេះឱ្យមានការប្រឈមមុខដាក់គ្នារវាងជាតិ និងប្រជាជនប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


បើតាម ឧបនាយករដ្ឋមន្រ្តី ស សុខា ការញុះញង់របស់ក្រុមប្រឆាំងនាពេលនេះ ដើម្បីសម្រេចមហិច្ឆតាដណ្ដើមអំណាច តាមវិធីសាស្រ្តផ្សព្វផ្សាយ អត្ថាធិប្បាយចោទប្រកាន់ និងបំផុសបំផុលនូវព័ត៌មានមិនពិត ទាំងលើបណ្ដាញសង្គម និងទាំងតាមប្រព័ន្ធផ្សព្វផ្សាយគ្មានវិជ្ជាជីវៈ។

ថ្មីៗនេះ អ្នកនយោបាយក្រុមជ្រុលនិយមកម្ពុជាដែលជ្រកកោននៅក្រៅប្រទេស និងអ្នកនយោបាយជ្រុលនិយមរបស់ប្រទេសថៃ កំពុងរុញស្ថានការណ៍បញ្ហាកោះគុតឱ្យឡើងកម្តៅ។ ក្នុងនោះក្រុមជ្រុលនិយមថៃបានចោទប្រកាន់រដ្ឋាភិបាលថៃថានឹងធ្វើឱ្យបាត់បង់កោះគុត ខណៈក្រុមជ្រុលនិយមកម្ពុជាបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជា​ថានឹងធ្វើឱ្យបាត់បង់កោះគុតដូចគ្នា។ ប៉ុន្តែជាក់ស្តែង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃ កំពុងចរចាលើបញ្ហាកោះគុតតំបន់ត្រួតស៊ីគ្នាដោយសន្តិវិធី។

ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី​២១ ខែវិច្ឆិកានេះ បានបញ្ជាក់ជំហរថា ភាគីកម្ពុជា-ថៃ កំពុងចរចាដោយសន្តិវិធី​ជុំវិញតំបន់ត្រួតស៊ីគ្នា​កោះគុត និងបានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងឈានទៅធ្វើសកម្មភាពណាមួយដែលខុសច្បាប់។​

សម្តេចតេជា ក៏បានអំពាវនាវឱ្យកងទ័ពជើងទឹក និងជើងគោក រក្សាភាពស្ងប់ស្ងាត់ មិនត្រូវធ្វើសកម្មភាពចល័តនៅតំបន់កោះគុតឡើយ ព្រោះបច្ចុប្បន្នជាដំណាក់កាលនៃការចរចារវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ។

ឆ្លៀតឱកាសសំណេះសំណាលខាងលើ លោក ស សុខា បានចុះពិនិត្យទីតាំងសាងសង់ស្ពានមិត្តភាព កម្ពុជា-ថៃ និងបានពិភាក្សាការងារជាមួយប្រតិភូថៃ ដែលដឹកនាំដោយលោក អនុធីន ឆានវីរៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​
មហាផ្ទៃ នៃព្រះរាជាណាចក្រថៃ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ វិនាទី មុន

លោក ស សុខា ណែនាំបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពង្រឹងកិច្ចសហប្រតិបត្តិការល្អទ្វេភាគី

ជីវិតកម្សាន្ដ៨ នាទីutes មុន

ក្រសួងការពារជាតិ​កូរ៉េ ច្រាន​ចោល​ការ​លើក​ឡើង​​​​របស់អតីតនាយក Ador នាំឲ្យច្រឡំថា V បានសិទ្ធិ​យោធាពិសេស

ព័ត៌មានជាតិ១៣ នាទីutes មុន

ឆ្នាំ២០២៤ វិស័យប្រេងកាត ប្រមូលចំណូលជូនរដ្ឋបានប្រមាណ ១២,៣៥ លានដុល្លារអាមេរិក

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ប្រតិកម្ម​ពិភពលោក ក្រោយពេល ICC ចេញ​ដីកា​ចាប់​ខ្លួន​មេ​ដឹកនាំ​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ក្រុមហ៊ុនឡាន Nissan គ្រោងបញ្ឈប់ ឬផ្ទេរកម្មករនៅថៃ ១ ០០០ នាក់ ខណៈផលិតកម្មធ្លាក់ចុះ

Sokha Hotels

ព័ត៌មានពេញនិយម