Connect with us

ព័ត៌មានអន្ដរជាតិ

​ចិនបង្ហាញចេតនាចរចាជាមួ​យអាមេរិក ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ខណៈភាពតានតឹងរំពឹងកើនឡើង

បានផុស

នៅ

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន​ លោក Wang Shouwen បាននិយាយ​នៅ​ថ្ងៃសុក្រនេះ​ថា ប្រទេសចិនមានឆន្ទៈក្នុងការដឹកនាំកិច្ចសន្ទនាសកម្មជាមួយសហរដ្ឋអាមេរិក ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងជំរុញការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wang ដែលជាអ្នកតំណាងពាណិជ្ជកម្មអន្តរជាតិរបស់​ចិនផងដែរនោះ​ បានថ្លែង​ថា ចិននឹងអាច​ដោះស្រាយ និងទប់ទល់ផលប៉ះពាល់​ពី​ការប៉ះទង្គិចពីខាងក្រៅ ពេល​លោក​ត្រូវ​បាន​ចោទ​សួរ​ពី​ផល​ប៉ះពាល់​នៃ​គោលនយោបាយ​ពន្ធ​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​ លោក​ ដូណាល់ ត្រាំ​ ដែល​ប្ដេជ្ញា​ដាក់​ពន្ធ​ ៦០ ភាគរយ​ លើ​ទំនិញ​នាំចូល​ពី​ចិន​។ ​​

លោក Wang ថ្លែង​ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «​យើងជឿជាក់ថាប្រទេសចិន និងសហរដ្ឋអាមេរិកអាចរក្សាបាននូវស្ថិរភាព សុខភាពល្អ និងនិន្នាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម»។​ លោក​បន្ត​ថា​ ចិនក៏មានឆន្ទៈក្នុងការ «​ពង្រីកវិស័យ​នៃ​កិច្ចសហប្រតិបត្តិការផ្សេង​ៗ​ និងគ្រប់គ្រងភាពខុសគ្នា» ជាមួយសហរដ្ឋអាមេរិកផងដែរ។

ការ​បង្ហាញ​ជំហរ​ចរចា​របស់​ចិន​ ធ្វើ​ឡើង​ខណៈ​គេ​រំពឹង​ថា​ ភាព​តាន​តឹង​នៃពាណិជ្ជកម្ម​ចិន​-អាមេរិក​ នឹង​កាន់​តែ​តាន​តឹង​នៅ​ពេល​លោក​ ត្រាំ​ ឡើង​កាន់​អំណាច​ចាប់​ពី​ខែ​មករា​ ឆ្នាំ​ក្រោយ​តទៅ​។ គោលនយោបាយ​ពន្ធ​របស់​ ត្រាំ​ រំពឹង​ថា​នឹង​បង្ក​ការ​សង​សឹក​ពី​ចិន​។

ក្រោម​ក្ដី​បារម្ភ​បែប​​នេះ​ អាជ្ញាធរចិនកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីវិធានការគោលនយោបាយជាបន្តបន្ទាប់ក្នុងគោលបំណងជំរុញពាណិជ្ជកម្មក្រៅប្រទេស រួមទាំងការសន្យាពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុន និងពង្រីកការនាំចេញផលិតផលកសិកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម