Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌកំបូល ឈូសកៀរ និងរៀបចំប្រព័ន្ធលូក្នុងមូលដ្ឋាន ចំនួន ៣ ខ្សែ

បានផុស

នៅ

ផ្លូវ​ចំនួន ៣ ខ្សែ ដែល​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា ពេលនេះ​អាជ្ញាធរ​បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​កៀរ​សម្រួល និង​រៀបចំ​ប្រព័ន្ធ​លូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​បាន​ឱ្យ​ដឹង​ថា ផ្លូវ​ខាង​លើ​កន្លងមក​នា​រដូវវស្សា ខណៈ​ភ្លៀង​មក​ម្តងៗ ធ្វើ​ឱ្យ​ពលរដ្ឋ​ពិបាក​ធ្វើដំណើរ ហើយ​តំបន់​ខ្លះ​ទៀត​មាន​ការ​ជន់​លិច​ដោយសារ​តែ​ប្រព័ន្ធ​លូ​មិន​មាន​គ្រប់គ្រាន់ និង​ទឹក​ហូរ​យឺត។ ក្នុង​នោះ ផ្លូវ​មាន​ការ​ទ្រុឌទ្រោម​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត។

ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី លោក ឃឹម ស៊ុនសូដា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​កំបូល បាន​ចាត់តាំង លោក ទ្រី ណារ៉េត អភិបាល​រង​ខណ្ឌ​កំបូល ដឹកនាំ​មន្ត្រី​រដ្ឋបាល​ខណ្ឌ និង​អាជ្ញាធរ​សង្កាត់​-​ភូមិ ធ្វើការ​ឈូស​ឆាយ​កៀរ​សម្រួល និង​កិន​បង្ហាប់​ផ្លូវ​ដែល​រង​ការ​ខូចខាត​ដោយ​ទឹកភ្លៀង​នា​រដូវវស្សា ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ និង​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​សម្រួល​ចរន្តទឹក​ហូរ​លឿន។

អាជ្ញាធរ​បាន​បន្ត​ថា ផ្លូវ​ដែល​ស្ថាបនា​ខាង​លើ​មាន​ចំនួន ៣ ខ្សែ ក្នុង​នោះ ខ្សែ​ទី១.ចាប់ពី​ផ្លូវ​បេតុង​លេខ ៤២ រហូតដល់​ស្ថានីយ​បូម​ទឹក សម្ដេច​តេ​ជោ ទី ៣៩ ស្ថិត​នៅ​ភូមិ​ប្រទះ​ឡាង សង្កាត់​ប្រទះ​ឡាង​, ខ្សែ​ទី២.ចាប់ពី​ផ្លូវ​បេតុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ រហូត​ដល់​ផ្លូវ​រថភ្លើង ស្ថិត​ក្នុង​ភូមិ​ភ្លើង​ឆេះ​រទេះ​លិច សង្កាត់​ភ្លើង​ឆេះ​រទេះ និង​ខ្សែ​ទី៣.ឈូស​ឆាយ​កៀរ​សម្រួល​ចិញ្ចើម​ផ្លូវ​បេតុង​លេខ ៤២ ស្ថិត​ក្នុង​ភូមិ​អំពិល សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការខេត្តកំពង់ធំក្នុងឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ៩ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា៩ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ១១ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍២១ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម១២ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១៧ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម