Connect with us

នយោបាយ

សម្ដេច ហ៊ុន សែន ប្រាប់ប្រទេសដែលតាំងខ្លួនជាបិតា​ប្រជាធិបតេយ្យ កុំសាងកំហុសបន្តទៀតលើកម្ពុជា

បានផុស

នៅ

«ខ្ញុំមិនដែលភ្លេចនោះទេក្នុងការរំលឹកប្រទេសដែលហៅខ្លួនឯងថា ជាប្រទេស​ប្រជាធិបតេយ្យ កុំឱ្យសាងកំហុសលើកទី៣ មកលើកម្ពុជា»។ នេះជាការថ្លែងរម្លឹករបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទៅកាន់បណ្ដាប្រទេសដែលតាំងខ្លួន ជាបិតាប្រជាធិបតេយ្យ តែបែរជាគាំទ្រក្រុមនយោបាយក្រៅច្បាប់ ដើម្បីបំផ្លាញសុខសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងភាពសុខសាន្តរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ប្រទេសដែលហៅខ្លួនឯងថា ជាប្រទេស​ប្រជាធិបតេយ្យ បានសាងកំហុសចំនួន ២លើកហើយមកលើកម្ពុជា គឺ«លើកទី១ នៅពេលដែលគេគាំទ្រ លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ ឆ្នាំ១៩៧០ បន្ទាប់មកកំហុសទី២ របស់ពួកគេទទួលស្គាល់ខ្មែរក្រហម ហើយអនុញ្ញាតឱ្យរបបនេះ កាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ រយៈពេល១២ឆ្នាំ»។ 

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងសោកស្ដាយចំពោះបណ្ដាប្រទេសទាំងនេះ ដែលអះអាងថា​ ជាប្រទេសគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែបែរជាគាំទ្ររដ្ឋប្រហារ ១៨ មីនា ១៩៧០ និងបែរជាគាំទ្រអាសនៈពួកខ្មែរក្រហម នៅអង្គការសហប្រជាជាតិ។ ដូច្នេះ សម្ដេច តែងដាស់តឿនប្រទេសប្រជាធិបតេយ្យ ថា កុំកសាងកំហុសលើកទី៣ នៅកម្ពុជា ទុកឱ្យប្រជាជនកម្ពុជាទទួលបានសេចក្តីសុខ និងការអភិវឌ្ឍប្រទេសជាតិផង។  

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ធ្វើឡើងក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលបានប្រព្រឹត្តទៅនៅវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ តាមរយៈមហាសន្និ​បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) នេះ បណ្តា​គណបក្សនយោ​បាយនៅអាស៊ីជិត៦០ បានជួបជុំគ្នានៅកម្ពុជា ដើម្បីជជែកលើប្រធានបទ «ការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា»។

នៅចំពោះមុខថ្នាក់ដឹកនាំ ក៏ដូចជាតំណាងបណ្តាគណបក្សនយោបាយនៅអាស៊ី សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ បញ្ហា «សិទ្ធិមនុស្ស» ត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្របច្បាប់។ ក្នុងនោះ បដិវត្តពណ៌មួយ ត្រូវបានប៉ុនប៉ងធ្វើឡើងដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមរយៈការប្រើហ្វូងមនុស្សមកផ្ដួលរំលំ។ ប៉ុន្តែ បដិវត្តពណ៌នេះតែងបរាជ័យ ដោយសារមិនទទួលបានការគាំទ្រពីមហាជន និងដោយមានវិធានការទប់ស្កាត់របស់រាជរដ្ឋាភិបាល៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣៩ នាទីutes មុន

ថ្ងៃនេះ ក្រុម​នារីកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី លើក​ទី២ ក្នុង​ប្រវត្តិ​សាស្ត្រ AFF Women’s Cup

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

LDA White ចេញ បទ “អូសវ៉ាលី-OS VALI” ដែលកំពុងល្បីខ្លាំង ស្ដាប់ហើយញ័រជើង

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) លើការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា 

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

LDA White ចេញ បទ “អូសវ៉ាលី-OS VALI” ដែលកំពុងល្បីខ្លាំង ស្ដាប់ហើយញ័រជើង

នយោបាយ១២ ម៉ោង មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល ៖ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកកំពុងបំផុសបំផុលចរិត«ភេរវកម្ម»នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម