Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ថា «យុត្តិធម៌ មិនអាចសម្រេចបានទេ បើពុំមានសន្តិភាព»

បានផុស

នៅ

«យុត្តិធម៌ មិនអាចសម្រេចបានទេ បើពុំមានសុខសន្តិភាព»។ នេះជាការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវេទិកាអន្តរជាតិនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីការផ្សារភ្ជាប់គ្នារវាងការផ្សះផ្សាជាតិ​ និងយុត្តិធម៌អន្តរកាល​ ក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា ដោយសម្ដេចតេជោ បានលើកឡើងពីទស្សនៈនៅក្នុងគោលនយោបាយឈ្នះឈ្នះរបស់សម្ដេច ដែលបានចាត់ទុកសុខសន្តិភាពប្រកបដោយនិរន្តរភាព មិនសម្រេចបានទេ ប្រសិបបើមិនបានគិត​គូយ៉ាងយកចិត្តទុកដាក់លើកត្តាសំខាន់ៗផ្សេងទៀត ដូចជា ការផ្សះផ្សាជាតិ យុត្តិធម៌អន្តរកាល សមាហរណកម្ម សង្គម-សេដ្ឋកិច្ច ក៏ដូចជាការរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងន័យនេះ សម្ដេចតេជោ សង្កត់ធ្ងន់ថា យុត្តិធម៌ មិនអាចសម្រេចបានទេ បើពុំមានសន្តិភាព។ សម្ដេចតេជោ បានគូសបញ្ជាក់ថា​ ការស្វែងរកសន្តិភាពយ៉ាងតក់ក្រហល់ ដោយមិនបានថ្លឹងថ្លែងពីការផ្សះផ្សាជាតិ មិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេ បើពុំដូចនោះទេ ប្រទេសជាតិនឹងធ្លាក់ចូលទៅក្នុងភាពវឹកវរ​ ឬសង្គ្រាមស៊ីវិលជាថ្មីមិនខាន។ សម្ដេចតេជោ សែន ថា ការផ្សះផ្សាជាតិ គឺជាមូលដ្ឋានគ្រឹះមួយនៃការស្វែងរកសន្តិភាព ប្រកបដោយនិរន្តរភាព។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងជាក់ស្ដែងនៅកម្ពុជា ការផ្សះផ្សាជាតិ ជាការរកបានសុខសន្តិភាពប្រកបដោយនិរន្តរភាព។ ផ្ទុយទៅវិញ កម្ពុជាអាចនឹងអន្តរាយវិញ បើសិនកម្ពុជា មិនគ្រប់គ្រងលើ​អធិប​តេយ្យរបស់ខ្លួនទេ ដោយសារការកាត់ទោសខ្មែរក្រហម ដោយមិនបានគិតដល់ការផ្សះផ្សាជាតិ។ ការប្រើយន្តការអន្តរជាតិ ដោយមិនគិតពីភាពជាម្ចាស់នៃប្រទេសដែលមានបញ្ហា គឺមិនអាចសម្រេចការផ្សះផ្សា ឬរកសុខសន្តិភាពបាននោះឡើយ។ នេះជាការបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម