កីឡា
តួកគីចង់ដាក់ទោស CEO ធនាគារម្នាក់ឲ្យជាប់ពន្ធនាគារ២៤០ឆ្នាំពីបទឆបោកកីឡាករ
រដ្ឋអាជ្ញាប្រទេសតួកគីបានរៀបចំការចោទប្រកាន់អាចឈានទៅរកការផ្តន្ទាទោសដាក់ពន្ធនាគារពី ៧២ ទៅ ២៤០ឆ្នាំ លើនាយកប្រតិបត្តិធនាគារ Denizbank ពីបទក្លែងបន្លំជាមួយកីឡាករបាល់ទាត់។
ការចោទប្រកាន់ថ្មីនេះ ទាក់ទងនឹងករណីការចោទប្រកាន់ពីបទឆបោកកីឡាករ រួមមាន កីឡាករ Arda Turan របស់ប្រទេសតួកគី និងកីឡាករ Fernando Muslera របស់អ៊ុយរូហ្គាយ ដោយអតីតអ្នកគ្រប់គ្រងសាខាធនាគារ Denizbank។
សារព័ត៌មាន Anadolu កាលពីថ្ងៃអង្គារបានរាយការណ៍ថា នាយកប្រតិបត្តិ លោក Hakan Ates និងអតីតជំនួយការអ្នកគ្រប់គ្រងទូទៅរបស់លោក គឺលោក Mehmet Aydogdu ប្រឈមមុខនឹងការចោទប្រកាន់ស្រដៀងគ្នា ប៉ុន្តែពួកគេបានបដិសេធការចោទប្រកាន់ដែលរៀបចំដោយ ការិយាល័យរបស់ប្រធានរដ្ឋ Istanbul។
ឆ្លើយតបទៅនឹងព័ត៌មានលម្អិតដែលបានរាយការណ៍លើការចោទប្រកាន់នេះ ធនាគារ Denizbank បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ៖«យើងមិនបានទទួលព័ត៌មានណាមួយទាក់ទងនឹងការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាដែលឆ្លុះបញ្ចាំងនៅក្នុងសារព័ត៌មាន និងការផ្សាយមួយចំនួនទៀតឡើយ»។
ធនាគារបាននិយាយបន្ថែមទៀតថា ការបង្ហាញព័ត៌មានលម្អិតនៃការចោទប្រកាន់បានរំលោភលើការរក្សាការសម្ងាត់នៃសំណុំរឿងនេះ។ ព័ត៌មានលម្អិតនៃការចោទប្រកាន់ត្រូវបានចេញផ្សាយជាទៀងទាត់តាមរយៈទីភ្នាក់ងារសារព័ត៌មាន Anadolu។
ធនាគារបាននិយាយកាលពីសប្តាហ៍មុនថា លោក Aydogdu បានលាលែងពីតំណែង ហើយនាយកប្រតិបត្តិ Ates ត្រូវបានដកស្រង់សម្តីដែលនិយាយនៅក្នុងការចោទប្រកាន់ថា ៖«ខ្ញុំមិនទទួលយកការចោទប្រកាន់នេះទេ។ ខ្ញុំមិនមានទំនាក់ទំនងជាមួយឬមិនដឹងអំពីបញ្ហានេះទេ»។
គ្មានការចាប់ខ្លួនត្រូវបានធ្វើឡើង ឬការបង្ហាញខ្លួននៅតុលាការដែលបានកំណត់ទាក់ទងនឹងការចោទប្រកាន់ថ្មី។
គួរដឹងដែរថា ក្រោមការបើកសំណុំរឿងកាលពីឆ្នាំមុន ព្រះរាជអាជ្ញាបានស្វែងរកការដាក់ឱ្យជាប់ពន្ធនាគាររយៈពេល ២១៦ឆ្នាំលើ លោកស្រី Secil Erzan អតីតអ្នកគ្រប់គ្រងសាខាធនាគារដែលត្រូវបានចោទប្រកាន់ពីបទឆបោកកីឡាករបាល់ទាត់ រួមមានដូចជាកីឡាករ Turan អតីតខ្សែបម្រើក្លិប Barcelona និងអ្នកចាំទី Muslera របស់ក្លិប Galatasaray ជាដើម។
យោងតាមការចោទប្រកាន់កាលពីឆ្នាំមុន លោកស្រី Erzan បានបន្លំប្រាក់ចំនួន ៤៤លានដុល្លារពីបុគ្គលចំនួន ១៨នាក់ដោយសន្យាថានឹងទទួលបានផលចំណេញយ៉ាងច្រើនពីការវិនិយោគរបស់ពួកគេនៅក្នុង “មូលនិធិពិសេសសម្ងាត់” ។ បណ្តឹងចុងក្រោយបង្អស់មានដើមបណ្តឹងចំនួន ២៤នាក់។
លោកស្រី Erzan បានបញ្ចុះបញ្ចូលពួកគេឱ្យវិនិយោគនៅក្នុងមូលនិធិមួយផ្នែកដោយប្រាប់ពួកគេថាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិតួកគី លោក Fatih Terim ក៏បានវិនិយោគផងដែរ នេះបើយោងតាមការចោទប្រកាន់នោះ។
លោកស្រី Erzan ត្រូវបានគេចាប់ដាក់ពន្ធនាគារ ខណៈបណ្តឹងឧទ្ធរណ៍របស់គាត់បាននឹងកំពុងបន្ត៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម២០ ម៉ោង ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់