Connect with us

ព័ត៌មានជាតិ

សារមន្ទីរតេជោសន្តិភាព មិនត្រឹមជាកន្លែងសិក្សាប្រវត្តិសង្គ្រាមទេ តែជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់ប្រទេសមានបញ្ហាគ្រាប់ និងយុទ្ធភណ្ឌសង្គ្រាម

បានផុស

នៅ

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក លោក ហេង រតនា បានថ្លែងថា ក្រោមជំនួយរបស់ប្រទេសជប៉ុន សារមន្ទីរតេជោសន្តិភាព មិនត្រឹមតែជាកន្លែងសិក្សាស្រាវជ្រាវប្រវត្តិសង្គ្រាមទេ ប៉ុន្តែ វាជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់បណ្តាប្រទេសនានាដែលមានបញ្ហាគ្រាប់ និងយុទ្ធភណ្ឌសង្គ្រាម។ លោក ហេង រតនា បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពការសាងសង់សារមន្ទីរតេជោសន្តិភាព នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង រតនា បានលើកឡើងថា អស់ពេលជាង៣២ឆ្នាំមកហើយ ប្រទេសជប៉ុន បានជួយដល់ស៊ីម៉ាក សម្រាប់វិស័យមីននៅកម្ពុជា ដែលជំនួយទាំងនោះ មានជាសម្ភារៈ ជាថវិកា ក៏ដូចជា ការផ្តល់ជំនួយប្រឹក្សាបច្ចេកទេស ហើយថ្មីៗនេះ ប្រទេសជប៉ុនបានផ្តល់នូវជំនួយដ៏ធំធេងមួយ គឺអគារសារមន្ទីរតេជោសន្តិភាព ដែលមានរូបរាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅលើពិភពលោក។  លោកបានបញ្ជាក់ថា ប្រទេសកម្ពុជាដែលបានទទួលរងនូវមរតកនៃសង្គ្រាមស៊ីវិលជាង៣០ឆ្នាំ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់កប់ក្នុងដីនៅទូទាំងប្រទេស ដែលប៉ះពាល់ដល់អាយុជីវិតរាប់មិនអស់ និងកិច្ចខិតខំប្រឹងប្រែងកសាង​ប្រទេសឡើងវិញ។

ដើម្បីការពារមនុស្សជំនាន់ក្រោយ និងទប់ស្កាត់ការកើតមានឡើងវិញនៃសោកនាដកម្មបែបនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំពុងសាងសង់សារមន្ទីរសន្តិភាពតេជោ ដែលនឹងបង្ហាញពីការពិតនៃការគម្រាមកំហែងពីគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងផលវិបាករបស់វា។ លោក ហេង រតនា បានបញ្ជាក់ថា ជប៉ុន ជាប្រទេសមួយដែលបានយកចិត្តទុកដាក់ខ្លាំងក្នុងការជួយដល់ប្រទេសផ្សេងៗដែលមានបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាម។ ដូច្នេះ លោកថា ការផ្តល់ជំនួយនេះ ជប៉ុនរំពឹងថា វាមិនត្រឹមតែជាទីកន្លែងសិក្សាស្រាវជ្រាវអំពប្រវត្តិសង្គ្រាមរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ វានឹងក្លាយជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយដល់បណ្តាប្រទេសនានាដែលជួបវិបត្តិគ្រាប់មីន និងសំណល់សង្គ្រាម ដូចកម្ពុជាកាលពីអតិតដែរ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក ក៏បានបញ្ជាក់ថា ក្នុងរយៈពេល៣២ឆ្នាំនៃការបង្កើតCMAC  ជាលទ្ធផលអង្គភាពCMAC បានចូលរួមចំណែកក្នុងការបោសសម្អាតផ្ទៃដីដែលគ្រប់ដណ្តប់ទៅដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានផ្ទៃក្រឡាជាង ២ពាន់គីឡូម៉ែត្រក្រឡា ដែលគិតពីចំនួនគ្រាប់មីន រួមទាំងគ្រាប់មីនត្រូវបានកម្ទេចចោលចំនួនប្រមាណ ៣លាន ២សែនគ្រាប់ នៅក្នុងក្របខណ្ឌCMAC ដោយគិតពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកប់ក្នុងដីជាលទ្ធផល ស្មើ ៧២% នៃលទ្ធផលសរុបក្រមខណ្ឌនៅទូទាំងប្រទេស។ លោកបន្តទៀតថា CMAC ក៏បានកសាងសមត្ថភាព ធ្វើការអប់រំ ទំនាក់ទំនងជាមួយប្រជាពលរដ្ឋស្តីពីមីន ដោយក្នុងមួយឆ្នាំៗបានជាង១លាន ២សែននាក់ ទៅ ១លាន ៥សែននាក់។   

ចាប់ពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើវិស័យមីនមកកម្ពុជា មានទឹកប្រាក់មានចំនួនប្រមាណជាង២០០លានដុល្លាអាមេរិក ដោយផ្ដល់តាមរូបភាព៣សំខាន់ គឺការផ្ដល់ជំនួយជាថវិកាដោយផ្ទាល់មកអង្គភាពCMAC ការផ្ដល់តាមរយៈអង្គការក្រៅរដ្ឋាភិបាលជប៉ុនជាដៃគូរបស់អង្គភាពCMAC និងការផ្ដល់ជាជំនួយសម្ភារបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស ដែលជំនួយរបស់ប្រទេសជប៉ុន ពិតជាបានជួយរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយចំនួនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ក្នុងនោះចំនួនជនរងគ្រោះដោយសារគ្រាប់មីនបានថយចុះពី៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅត្រឹម ៣២នាក់ ក្នុងឆ្នាំ២០២៣។ បន្ទាប់ពីមានការគាំទ្រ និងការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អង្គភាពស៊ីម៉ាក់បានសហការជាមួយរដ្ឋាភិបាលជប៉ុនលើការហ្វឹកហ្វឺនជំនាញបោសសម្អាតមីនមនុស្សធម៌ជូនដល់មន្ត្រីជំនាញមកពីបណ្តាប្រទេសនានាជាបន្តបន្ទាប់ ដូចជាប្រទេសអ៊ុយក្រែន កូឡុំប៊ី ឡាវ អង់ហ្គោឡា និងប្រទេសអ៉ីរ៉ាក់ ជាដើម៕ 

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម