ព័ត៌មានអន្ដរជាតិ
វៀតណាមពិន័យក្រុមហ៊ុនចំណីអាហារថៃ CP រាប់ម៉ឺនដុល្លារ ជុំវិញការរំលោភបរិស្ថាន
អាជ្ញាធរខេត្ត Dong Nai ភាគខាងត្បូងនៃប្រទេសវៀតណាម បានចេញការផាកពិន័យចំនួន ៩៧០ លានដុង (៣១ ០៨០ ដុល្លារ) លើក្រុមហ៊ុនចំណីអាហារថៃ C.P ប្រចាំប្រទេសវៀតណាម (C.P. Vietnam Corporation) ចំពោះការរំលោភបំពានបទប្បញ្ញត្តិបរិស្ថាន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor នៅថ្ងៃសុក្រនេះ។
អាជ្ញាធរខេត្តបានអះអាងថា ក្រុមហ៊ុន C.P បានរំលោភលើបទប្បញ្ញត្តិចំនួន៣ ដែលរួមមាន គ្មានការអនុញ្ញាតលើរបាយការណ៍ផលប៉ះពាល់បរិស្ថានសម្រាប់គម្រោងចំណីសត្វបក្សី គ្មានអាជ្ញាប័ណ្ណបរិស្ថានសម្រាប់គម្រោងចំណីសត្វ និងការមិនប្រើកន្លែងកែច្នៃកាកសំណល់ឱ្យបានត្រឹមត្រូវជាដើម។
អាជ្ញាធរដដែល មិនបានដាក់ទណ្ឌកម្មបន្ថែមទៀត ដូចជាការផ្អាកផលិតកម្ម ឬផ្លាស់ប្តូរទីតាំងផលិតកម្មនោះទេ។
ក្រុមហ៊ុន C.P. Vietnam ដែលបច្ចុប្បន្នមានរោងចក្រចំនួន ២១ កន្លែងទូទាំងប្រទេសវៀតណាម កាលពីដើមខែនេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយភាពជាដៃគូសម្រាប់កសិកម្មនិរន្តរភាពវៀតណាម (PSAV) ដើម្បីជំរុញវិស័យកសិកម្មប្រកបដោយនិរន្តរភាពក្នុងប្រទេស។ PSAV គឺជាភ្នាក់ងារមួយ ក្រោមចំណុះរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។
ភាគីទាំង២ នឹងជំរុញការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហាររបស់វៀតណាមឆ្ពោះទៅរកតម្លាភាព គណនេយ្យភាព និងនិរន្តរភាព។
គេមើលឃើញថា វៀតណាមគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន។ គិតត្រឹមតែពាក់កណ្ដាលដើមឆ្នាំនេះ ក្រុមហ៊ុន C.P បានកត់ត្រាពីកំណើនប្រាក់ចំណូល ១,៨៥ ប៊ីលានដុល្លារ ពីប្រតិបត្តិការទាំងអស់ក្នុងប្រទេសវៀតណាម។
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
សន្តិសុខសង្គម១ ម៉ោង ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់