Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​បង្កកគណនីធនាគារជាង​ ៧ ០០០ ពាក់ព័ន្ធ​នឹង​ល្បែងអនឡាញ​

បានផុស

នៅ

អាជ្ញាធរ​ឥណ្ឌូណេស៊ី បានបង្កកគណនីធនាគារប្រហែល ៧ ៥០០ គណនី ​ដែល​ប្រើ​ប្រាស់​ដោយ​ក្រុមឧក្រិដ្ឋជន​រៀបចំ​ប្រតិបត្តិការ​ល្បែង​ស៊ីសង​តាម​អនឡាញ​ និង​អ្នក​ពាក់​ព័ន្ធ​។ នេះ​បើ​តាម​ការ​ឱ្យដឹង​របស់​មន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាល​ឥណ្ឌូណេស៊ី​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទេសាភិបាលរងនៃធនាគារឥណ្ឌូនេស៊ី (BI) លោក​ Juda Agung បានប្រាប់អ្នកយកព័ត៌មានថា ធនាគារកណ្តាលកំពុងចាត់វិធានការយ៉ាងសកម្មដើម្បីធានាថា ប្រព័ន្ធទូទាត់ប្រាក់​ មិនត្រូវបានប្រើប្រាស់ដោយ​ខុស​ច្បាប់​ ឬប្រើប្រាស់ដើម្បីជួយសម្រួលដល់សកម្មភាពខុសច្បាប់ រួមទាំងល្បែងស៊ីសងតាមអ៊ិ​នធឺណិត​។

គួ​រគូស​បញ្ជាក់ថា​ ឥណ្ឌូណេស៊ី​ ដែល​ជាប្រទេសមាន​សេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ កំពុងបង្កើនវិធានការដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងការលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណិត ខណៈចំនួនប្រតិបត្តិការដែលគេសង្ស័យថាពាក់ព័ន្ធនឹងសកម្មភាពល្បែងនេះ កំពុងកើនឡើងនៅទូទាំងប្រទេស។

ការលេងល្បែងស៊ីសងទាំងក្នុង​អនឡាញ និងក្រៅអនឡាញ​ គឺជា​អំពើ​ខុសច្បាប់នៅឥណ្ឌូណេស៊ី​។ អ្នក​លេង​ ឬ​អ្នក​ពាក់ព័ន្ធ​រៀបចំ​ការ​លេង​ អាចរង​ការ​កាត់ទោសឱ្យជាប់ពន្ធនាគារអតិបរមា ១០ ឆ្នាំ និងពិន័យជាប្រាក់ ២៥ លានរូពី ឥណ្ឌូណេស៊ី (ប្រហែល ១ ៥៧៥ ដុល្លារ​អាមេរិក​)។

ក្នុង​ប្រតិបត្តិការ​បង្រ្កាបចុង​ក្រោយ​នេះ​ កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ប៉ូលិស​ក្រុង​ហ្សាការតា ​បាន​ឃុំ​ខ្លួន​ជន​សង្ស័យ​ជាង ២០ នាក់​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លេង​ល្បែង​អនឡាញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤១ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម