ជីវិតកម្សាន្ដ
បុណ្យភូមិមានជើង នៅខេត្តមណ្ឌលគិរី បើកជាផ្លូវការហើយ
បុណ្យភូមិមានជើង បានបើកសម្ពោធជាផ្លូវការហើយ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ នៅសាលាបឋមសិក្សាពូលូង ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នៅក្នុងពិធីបើកនេះ ក៏មានការរៀបចំអបអរទិវាកុមារពិភពលោកផងដែរ។
មហោស្រពសិល្ប:បុណ្យភូមិមានជើង ធ្វើឡើងពីថ្ងៃទី២២ ដល់ ថ្ងៃ២៤ ខែវិចិ្ឆកា ក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពកុមារ និងយុវជន គឺជាការកសាងពិភពលោកឲ្យ មានភាពស្រស់បំព្រង”។
រយ:ពេលបីថ្ងៃនៃបុណ្យភូមិមានជើង នឹងបង្ហាញឲ្យឃើញពីសកម្មភាពជាច្រើន ទាក់ទងនឹងវប្បធម៌ ប្រពៃណី ការរស់នៅ ក៏ដូចជាម្ហូបអាហាររបស់បងប្អូនជនជាតិដើមភាគតិច។ ក្នុងនោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏នឹងបានស្គាល់ពីភាពអស្ចារ្យនៃសម្រស់ព្រៃភ្នំ ទឹកជ្រោះ ពិសេសតំបន់រមណីយដ្ឋានធម្មជាតិនានា ដែលមាននៅក្នុងខេត្តមណ្ឌលគិរីផងដែរ។
កម្មវិធីកម្សាន្តនានា រួមមានដូចជាការលេងល្បែងកម្សាន្តខ្មែរ ការបង្ហាញពិធីសាសនា ការត្បាញក្រមាបែបជនជាតិដើមភាគតិច របាំប្រពៃណីជនជាតិដើមភាគតិច ការពិសារសម្លព្រោង ការសម្ដែងល្ខោនខោល និងទស្សនាការប្រគំតន្រ្តីនាពេលរាត្រី ដែលមានការចូលរួមសម្ដែងពីតារាល្បីៗជាច្រើន។
គួរបញ្ជាក់ផងដែរថា នេះជាឆ្នាំទីពីរហើយ នៃការរៀបចំមហោស្រពសិល្បៈបុណ្យភូមិមានជើងនេះឡើង បន្ទាប់ពីជោគជ័យកាលពីឆ្នាំមុននៅខេត្តក្រចេះ ដោយបានទាក់ទាញអ្នកចូលទស្សនាប្រមាណជាង ៤ម៉ឺននាក់៕
អត្ថបទ៖ រៀម សុខហេង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម៧ ម៉ោង ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់