Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​​​អំពាវនាវ​​​​​ឲ្យភាគី​ជម្លោះ​រុស្ស៊ី​-អ៊ុយក្រែន «រក្សា​ការ​អត់ធ្មត់»​ចូលរួម​​​​​​ដោះស្រាយ​​​ដោយ​នយោបាយ​

បានផុស

នៅ

ប្រទេសចិនបានអំពាវនាវឱ្យ​ភាគី​ជម្លោះ​គឺ​​អ៊ុយក្រែន​និង​រុស្ស៊ី​ រក្សា​ការ​អត់ធ្មត់​​ បន្ទាប់ពីទីក្រុង​មូស្គូបានប្រើប្រាស់មីស៊ីលផ្លោងដែលមានសមត្ថភាព​ដូច​នុយក្លេអ៊ែរ ​វាយប្រហារលើ​មូលដ្ឋាន​រោង​ចក្រ​ឧស្សាហកម្ម​​​​​ផលិត​​សម្ភារៈយោធា Pivdenmash ​ក្នុង​ទីក្រុង Dnipro របស់អ៊ុយក្រែន ហើយ​ចិន​​អំពាវនាវ​​ភាគីទាំងអស់ចាំបាច់ត្រូវ «ធ្វើ​ឱ្យស្ថានភាព​ចុះ​ត្រជាក់»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រុស្ស៊ី​បាន​បង្កើន​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​លើ​ប្រទេស​អ៊ុយក្រែន ​ក្រោយដឹង​ថា អតីត​ប្រធានាធិបតី​​​ ដូណាល់​ ត្រាំ ដែលសន្យាបញ្ចប់​សង្គ្រាម​​រុស្ស៊ី​-អ៊ុយក្រែន​ក្នុង​រយៈពេលដ៏ខ្លី បាន​ឈ្នះ​ការ​បោះឆ្នោត​​សហរដ្ឋអាមេរិក​កាល​ថ្ងៃទី​៥ខែ​វិច្ឆិកា។

​ជាការ​ឆ្លើយ​តប​​ចំពោះ​ការ​វាយ​ប្រហារ​យ៉ាង​សន្ធាប់​នេះ ប្រធានាធិបតី​ជិត​ផុតអាណត្តិ​របស់​សហរដ្ឋ​អាមេរិក លោក ចូ បៃ​ដិន​ដែល​តែង​គាំទ្រ​អ៊ុយក្រែន​ កាល​ពីថ្ងៃទិត្យ បាន​អនុញ្ញាត​ឲ្យ​អ៊ុយក្រែន​​​ប្រើប្រាស់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ ATACMS សម្រាប់​ការ​វាយ​ប្រហារ​ចូល​ដី​រុស្ស៊ី។  

រុស្ស៊ី​​បាន​ចោទ​ប្រកាន់​អ៊ុយក្រែន​ថា ការ​​វាយ​ប្រហារ​​របស់​​ខ្លួន​បាន​កើត​ឡើង​ជា​ការ​ឆ្លើយ​តប​ទៅ​​នឹង​អ៊ុយក្រែន​ដែល​ដាក់​គោលដៅ​លើ​រុស្ស៊ី​ក្នុង​សប្តាហ៍​នេះ​ជាមួយ​នឹង​កាំជ្រួច​រយៈ​ចម្ងាយ​​ឆ្ងាយ​ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិក អង់គ្លេស និង​បារាំង។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសន្និសីទកាសែត​ប្រចាំសប្តាហ៍​របស់​ខ្លួន​​ថា «ភាគីទាំងអស់គួរតែរក្សាភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ ជំរុញការសន្ទនា និងការ​ពិគ្រោះយោបល់ដើម្បីធ្វើឱ្យស្ថានការណ៍​ចុះ​ត្រជាក់វិញ​ និងប្រមូលលក្ខខណ្ឌសម្រាប់ការសម្រេចបានជាបឋម​នៃបទឈប់បាញ់ និងដំណោះស្រាយនយោបាយនៃវិបត្តិ»។

ក្រសួង​ការបរទេស​ចិន​ក៏បានរំលឹកឡើងវិញនូវជំហរសាធារណៈរបស់ប្រទេសចិនចំពោះជម្លោះនេះ ដោយនិយាយថា «វិបត្តិគួរតែត្រូវបានដោះស្រាយតាមរយៈមធ្យោបាយនយោបាយ ដើម្បីជៀសវាងការកើនឡើងនៃស្ថានការណ៍»​៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១០ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម