Connect with us

ព័ត៌មានអន្ដរជាតិ

លោក គឺម ជុងអ៊ុន ថា​ ឧបទ្វីបកូរ៉េ​ប្រឈម​​សង្គ្រាម​នុយក្លេអ៊ែរ​

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានដកស្រង់សម្តីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ស្ថានការណ៍ដ៏ស្មុគស្មាញនៅលើឧបទ្វីបកូរ៉េអាចនាំឱ្យមាន «សង្គ្រាមនុយក្លេអ៊ែរដ៏បំផ្លិចបំផ្លាញបំផុត»​។

លោក គីម ជុងអ៊ុន បាននិយាយនៅក្នុងពិធីបើកការតាំងពិពណ៌ការពារជាតិមួយ​​​នៅ​ទីក្រុង​​​ព្យុង​យ៉ាង​ថា៖«មិន​ធ្លាប់​មាន​ពី​មុ​ន​មក​នោះទេ​ មានភាគីជម្លោះនៅឧបទ្វីបកូរ៉េ ប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់ និងខ្លាំងបែបនេះទេ នៅពេលដែលស្ថានការណ៍អាចប្រែទៅជាសង្រ្គាមនុយក្លេអ៊ែរដ៏បំផ្លិចបំផ្លាញបំផុតនៅពេលណាមួយ»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ​​កើន​ឡើង​ខ្លាំង​នៅពេលដែល​ លោក​ គឺម ជុង​អ៊ុន បញ្ជូន​កងទ័ព​របស់ខ្លួន​ទៅចូលរួម​​ប្រយុទ្ធ​​​ជួយ​កងទ័ព​​រុស្ស៊ី​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន ខណៈកូរ៉េ​ខាងត្បូង​ក៏បង្ហាញ​ផែន​ការ​ជួ​យ​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ដល់​អ៊ុយក្រែ​ន​តាមរយៈសម្ព័ន្ធ​មិត្ត​លោកសេរី។

លោកបានបន្ថែមថា ការចរចាជាមួយសហរដ្ឋអាមេរិកគ្រាន់តែបញ្ជាក់​​ថា​ កូរ៉េខាងជើង​មើល​ឃើញ​ថា​ គោលនយោបាយអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោននៅតែមិនផ្លាស់ប្តូរ។

តាមការ​ចុះ​ផ្សាយ​នោះ ​លោក គឹម ជុងអ៊ុន បានកត់សម្គាល់​ថា សហរដ្ឋអាមេរិកកំពុងបង្កើន​​សម្ពាធ និងកម្រិតនៃការបង្កហេតុដោយការដាក់ពង្រាយនូវ​«​សម្ភារៈយោធាដ៏សម្បើម» និង​កងកម្លាំងសម្ព័ន្ធមិត្តរបស់ខ្លួន ពង្រីកប្រព័ន្ធសម្ព័ន្ធមិត្តយោធារបស់ខ្លួនជាមួយនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែររួមគ្នា​ ដើម្បីរក្សា និងពង្រឹងការ​គ្រប់គ្រងរបស់ខ្លួនលើបណ្តាប្រទេសរណប​ និងដើម្បីរារាំងអំណាចដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង ដែលកំពុងក្លាយជា «បញ្ហាប្រឈមដ៏លើសលប់ចំពោះគោលនយោបាយអនុត្តរភាពរបស់ពួកគេ»។

ប្រធានាធិបតី​ជិត​ផុតអាណត្តិ​របស់​សហរដ្ឋ​អាមេរិក លោក ចូ បៃ​ដិន ​ដែល​តែង​គាំទ្រ​អ៊ុយក្រែន​ កាល​ពីថ្ងៃទិត្យ បាន​អនុញ្ញាត​ឲ្យ​អ៊ុយក្រែន​​​ប្រើប្រាស់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ ATACMS សម្រាប់​ការ​វាយ​ប្រហារ​ចូល​ដី​រុស្ស៊ី ជាពិសេស​គោលដៅ​​របស់​យោធា​កូរ៉េខាង​ជើង​ដែលបញ្ជូន​ទៅ​​ជួយ​​យោធារុស្ស៊ី។​  

រុស្ស៊ី​​បាន​ចោទ​ប្រកាន់​អ៊ុយក្រែន​ថា ការ​​វាយ​ប្រហារ​​របស់​​ខ្លួន​បាន​កើត​ឡើង​ជា​ការ​ឆ្លើយ​តប​ទៅ​​នឹង​អ៊ុយក្រែន​ដែល​ដាក់​គោលដៅ​លើ​រុស្ស៊ី​ក្នុង​សប្តាហ៍​នេះ​ជាមួយ​នឹង​កាំជ្រួច​រយៈ​ចម្ងាយ​​ឆ្ងាយ​ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិក អង់គ្លេស និង​បារាំង៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម